ភាគទី១២: លេងអញ្ចឹងវាគ្រោះថ្នាក់.!

557 97 0
                                    

" កុំខូចបានទេ.? ជាបងប្អូនមិនអាចថើបមាត់ទល់មាត់អញ្ចឹងបានទេ..យល់ឬអត់? "

" វ៉ុនៗចង់ឲ្យបងថើបខ្ញុំត្រង់នេះដូចប៉ាធំធ្វើដាក់ប៉ាថេយ៍ដែរ "

" មិនបានទេ..បងធ្វើអញ្ចឹងមិនបានទេ..ហើយក្មេងដូចឯងក៏មិនគួរទៅរៀនពីរឿងអញ្ចឹងដែរលើកក្រោយកុំនិយាយពីវាទៀតឮទេ? បើមិនដូច្នេះទេបងឈប់ឲ្យនៅជាមួយហើយ " ដោយឮនាយគម្រាមជុងវ៉ុនខ្លាចថានាយធ្វើមែនទើបងក់ក្បាលយ៉ាងញាប់ដោយស្ដាប់បង្គាប់និងអោនមុខចុះដោយការដឹងខុស

" មនុស្សធំចូលចិត្តគម្រាមដល់ហើយ "

" ក្មេងក៏គួរតែស្ដាប់សម្ដីមនុស្សធំដែរមិនត្រូវក្បាលខូចទេ "

" តែក្បាលវ៉ុនៗមិនខូចទេហើយវ៉ុនៗក៏មិនមែនក្មេងដែរ..បងជេយ៍ចាត់ទុកវ៉ុនៗដូចក្មេងអញ្ចឹងមិនបានទេណា៎ " នាយតូចនិយាយរៀបរាប់ទាំងពេបមាត់តិចៗចរឹតកាយវិការបង្ហាញចេញមកក្មេងសុទ្ធនៅមកប្រកែកទៀតប៉ុន្តែជេយ៍មិនបានតបអ្វីឡើយត្រឹមស្ទាបក្បាលថ្នមៗដោយក្ដីស្រលាញ់

" បងមើលមិនឃើញថាឯងដូចមនុស្សធំផង "

" បងជេយ៍ក៏មិនធំអ្វីដែរមើលចុះមាឌឡើងតូចញិបៗនឹង " និយាយនិងយកដៃតូចចុចទៅលើទ្រូងមាំតិចៗចុះដល់ក្បាលពោះរាបស្មើដែលមានសាច់ដុំកង់ៗតិចៗ នាយតូចចុចលេងថ្នមៗដូចជាមិនបានខ្វល់នឹងអ្វីឡើយដែលវិះនឹងហួសដល់កន្លែងពិសេសទៅហើយប៉ុន្តែខណៈនេះដែលជេយ៍ក៏រហ័សចាប់ដៃតូចជាប់និងអោនមុខចុះសម្លឹងទៅកាន់ជុងវ៉ុនចំៗដោយលើកចិញ្ចើមឡើង

" លេងអញ្ចឹងវាគ្រោះថ្នាក់ឯងមានដឹងអត់? "

" ហេតុអ្វីគ្រោះថ្នាក់.? " ភ្នែកឡង់ៗមិនដឹងខ្យល់អីសម្លឹងទៅនាយដោយចម្ងល់និងមិនយល់ នាយដកដង្ហើមមុននឹងប្រឡែងដៃតូចចេញឲ្យមានសេរីភាពវិញ

" មិនឲ្យមកលេងឬស្ទាបរាងកាយរបស់នរណាផ្ដេសផ្ដាសអញ្ចឹងទេ..វាគ្រោះថ្នាក់ "

" បងចិត្តអាក្រក់ម្លេះ.? លេងស្អីក៏មិនបាន " ជុងវ៉ុនដកដង្ហើមធំដោយធុញទ្រាន់និងងើបចេញពីនាយនិងមកអង្គុយអោបដៃនៅជ្រុងម្ខាងទៀតដោយការង៉ក់ងរជាមួយនឹងជេយ៍ជាខ្លាំងព្រោះថានាយហាមច្រើនពេកលេងនេះក៏មិនបានលេងនោះក៏មិនបាន ~,~

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now