៚ មួយសប្ដាហ៏កន្លងទៅ ៚
រយៈពេលមួយអាទិត្យហើយដែលជេយ៍និងដេវ៉ុនបានរៀបការជាមួយគ្នាហើយជីវិតអាពាហ៏ពិពាហ៏របស់ពួកគេក៏ចាប់ផ្ដើមទៅរលូតគួរសមដែរមិនមានជាបញ្ហាអ្វីនោះទេ ប៉ុន្តែក៏មិនប្រាកដថាវាគ្មានបញ្ហាក្នុងថ្ងៃខាងមុខដែរ ។ ដោយក្នុងថ្ងៃនេះដែលជេយ៍ត្រូវទៅក្រុមហ៊ុនដើម្បីទៅធ្វើការតាមធម្មតាហេតុនេះហើយនាយត្រូវរៀបចំខ្លួន ក៏មិនបានឲ្យជុងវ៉ុនទៅជាមួយនោះទេប៉ុន្តែនាយបារម្ភខ្លាចមានបញ្ហាទើបទុកជំនិតរបស់គេនៅមើលប្រពន្ធ ។
" បងត្រូវទៅក្រុមហ៊ុនហេតុនេះបងមិនបាននៅជាមួយនោះទេប៉ុន្តែបងនឹងប្រញាប់ចាត់ចែងការងារឲ្យបានលឿនបំផុត "
" វ៉ុនៗមិនចង់នៅម្នាក់ឯង វ៉ុនៗអផ្សុក " ជុងវ៉ុនក្រវីក្បាលទាំងមុខស្អុយមិនចង់ឲ្យនាយទៅណាចោលនោះទេប៉ុន្តែជេយ៍មិនអាចចិត្តទន់បានឡើយ
" ក្មេងឆ្លាតស្ដាប់បង្គាប់ណា៎ បងនឹងប្រញាប់មកវិញហេតុនេះវ៉ុននីត្រូវនៅផ្ទះនិងកុំរករឿងឮទេ? បងអាលីនឹងនៅលេងជាមួយ " អាលីជាជំនិតរបស់ជេយ៍ បានងក់ក្បាលបន្តិចបញ្ជាក់ថាអាចទុកចិត្តគេបាន ។
" សន្យាណា៎? " ជេយ៍ថ្ពក់ដៃជាមួយនឹងជុងវ៉ុនបញ្ជាក់ថាគេសន្យាថានឹងប្រញាប់មកវិញ និយាយទៅគ្រាន់តែទៅធ្វើការក៏លាគ្នាយូរដែរព្រោះខ្លាចជុងវ៉ុនរករឿងអាចនឹងលំបាកអ្នកដទៃ ។ ជុងវ៉ុនទទួលបានការសន្យាពីជេយ៍ហើយនាយតូចក៏ញញឹមឡើងស្រស់ចេញធ្មេញមកឡើងគួរឲ្យស្រឡាញ់ ជេយ៍អង្អែលក្បាលបន្តិចនិងអោនថើបថ្ងាស់ថ្នមៗបន្ទាប់មកទើបឡើងឡានបើកចេញទៅ ។
" អ្នកប្រុសតូចត្រូវការអ្វីអាចបញ្ជាខ្ញុំបាន "
" វ៉ុនៗឃ្លាន ចង់ញ៊ាំនំផ្អែមៗឆ្ងាញ់ " និយាយដោយអង្អែលក្បាលពោះរបស់ខ្លួនបង្ហាញចរឹកកូនក្មេងអត់ដឹងអីឲ្យអាលីឃើញថាគេឃ្លានហើយ ប៉ុន្តែនៅផ្ទះអត់មានអ្វីញ៊ាំទេ
" ញ៊ាំរបស់ផ្អែមទាំងព្រឹកបែបនេះមិនល្អដល់ក្រពះទេ..អ្នកប្រុស "
" អត់ទេចង់ញ៊ាំៗ វ៉ុនៗឃ្លាន វ៉ុនៗចង់ញ៊ាំនំផ្អែមៗ..ហ្អឹកៗ..វ៉ុនៗនឹងស្រែកបើអត់ឲ្យវ៉ុនៗញ៊ាំ " ភ្លាមៗជុនវ៉ុនស្រែករំអុកទទូចដដែរៗ ដោយមិនសុខចិត្តឡើយបើអាលីមិនទៅទិញឲ្យញ៊ាំ ។ អាលីដកដង្ហើមធំបន្តិចដោយសារគេមិនអាចទុកជុងវ៉ុនស្រែកយំអញ្ចឹងបានទេបើមិនអញ្ចឹងទេជេយ៍នឹងស្ដីបន្ទោសឲ្យគេថាមើលថែប្រពន្ធរបស់ចៅហ្វាយមិនបានល្អ ។
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Любовные романы" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
