" ខ្ញុំដឹងហើយតែបើគេចង់ប្រើល្បិចមែននោះខ្ញុំពេញចិត្តនឹងជាប់អន្ទាក់របស់គេ "
" ហ៊ើយ..អាបងងប់នឹងប្រុសហើយនេះហ្អ៎..ងប់ខ្លាំងហើយ " ស្ដេលឡានិយាយឡើងទាំងជ្រេញនឹងសម្ដីរបស់បងប្រុសជាខ្លាំងឮហើយចង់តែក្អួតទេនិយាយមកមើលដឹងតែម្ដងថាបងប្រុសម្នាក់នេះងប់ងុលនឹងប្រុសប៉ុន្មាន ។ ដោយជាការសម្រេចិត្តរបស់កូនទៅហើយទើបជុងហ្គុកនិងថេហ្យុងមិនអាចនិយាយអ្វីបានឬហាមឃាត់នូវបំណងរបស់កូនម្នាក់នេះឡើយព្រោះដឹងហើយថាពួកគេស្រឡាញ់កូនណាស់ សំខាន់ជេយ៍ជាកូនច្បងទៀតគឺជាកូនសំណព្វតែម្ដងអញ្ចឹងបើកូនគិតថាវាជារឿងត្រឹមត្រូវពួកគេគ្មានសិទ្ធហាមប្រាមឡើយណាមួយកូនរបស់គេធំហើយ គេដឹងថាគេកំពុងតែធ្វើអ្វីច្បាស់ណាស់ ~,~
" ឯងនេះដូចប៉ាធំអញ្ចឹងចចេសនិងរឹងទទឹងណាស់តែប៉ាក៏មិនអាចហាមបានព្រោះកូនមើលទៅស្រឡាញ់គេ..បើមានបញ្ហាណាមិនអាចដោះស្រាយដោយខ្លួនឯងបានមករកប៉ាឮទេ? " ថេហ្យុង
" ស្រឡាញ់ប៉ាតូចជាងគេ " ជេយ៍ញញឹមនិងចូលទៅអោបថេហ្យុងណែនៗដោយសារតែរំភើបចិត្តពេកតែជុងហ្គុកក៏មិនបានឲ្យកូនប្រុសមកអោបរឹតប្រពន្ធបានយូរដែរនិយាយទៅប្រច័ណ្ទសូម្បីតែកូនខ្លួនឯង ។
" អាបងបានប្រពន្ធហើយអត់មានភ្លេចអូនទេណា៎ " ស្ដេលឡា និយាយទាំងពេបមាត់តិចៗដូចជាមិនចង់ឲ្យបងប្រុសមានប្រពន្ធសោះព្រោះតែខ្លាចបងមិនខ្វល់ជាមួយគេទៀតនិងគិតតែពីប្រពន្ធ
" ប្អូនក្បាលខូចនិយាយធ្វើមើលតែបងទៅណាចោលអញ្ចឹង..នេះបងរៀបការមិនបានទៅណាឆ្ងាយទេ " នាយអង្អែលក្បាលប្អូនស្រីថ្នមៗទាំងអស់សំណើចព្រោះនាងធ្វើចរឹកដូចគេនឹងទៅចោលខ្លួនក្រមុំហើយនៅធ្វើចរឹកដូចកូនក្មេងទៀតមិនដឹងពេលណាធំដឹងក្ដីនឹងគេទេប្អូនស្រីម្នាក់នេះ ><
៚ បន្ទាប់ពីជជែកគ្នារឿងការរៀបការនេះបានរលូតហើយនាយក៏ត្រឡប់ទៅក្រុមហ៊ុនដើម្បីចាត់ចែងការងារបន្តនិងរៀបគម្រោងទប់ទល់នឹងសត្រូវរបស់ជុងវ៉ុនដោយនាយច្បាស់ក្នុងចិត្តហើយថាម្នាក់នោះជានរណានិងមានបំណងអ្វីឲ្យប្រាកដហេតុនេះនាយនឹងតាមជួយជុងវ៉ុនពីក្រោយមិនថានាយតូចមានល្បិចអ្វីឡើយគេមិនដោះដៃចេញពីនាយតូចឡើយ ។ **តុក** សម្លេងគោះទ្វាបន្លឺឡើងឲ្យនាយបានដឹងមុននឹងចូលមកខាងក្នុងម្នាក់នោះជាជំនិតរបស់ជេយ៍ដោយគេចូលមកនេះដើម្បីផ្ដល់ដំណឹងបន្ថែមទៀតឲ្យនាយបានច្បាស់ការជាងនេះងាយស្រួលក្នុងការប្រតិបិត្តការងារ
" គេមានខ្នងបង្អែកពីក្រោយឮថាជាពួកម៉ាហ្វៀទៀតផង..ជាម៉ាហ្វៀខាងបែកអឺរ៉ុបមើលទៅគេមានបណ្ដាញធំណាស់ "
" ចុះប្រវិត្តរូបរបស់ហា ដេវ៉ុនដែលយើងឲ្យឯងទៅស៊ើបមើលនោះយ៉ាងណាហើយមានបានអ្វីមកខ្លះអត់? " ជេយ៍
" មិនបានច្រើនទេព្រោះដូចជាមានអ្នកចង់លាក់មិនឲ្យនរណាស៊ើបដឹង..ខ្ញុំស៊ើបបានត្រឹមតែដឹងថាដេវ៉ុនកំព្រាឪពុកម្ដាយតាំងពីក្មេងព្រោះពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៏យ៉ាងធ្ងន់ធ្ងរហើយដេវ៉ុនកាលនោះនៅក្មេងណាស់គេក៏ក្នុងហេតុការណ៏នោះដែរប៉ុន្តែជាសំណាងអ្វីគេមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេដោយសារឪពុកម្ដាយរបស់គេបានការពារនិងរងរបួសជំនួស ហើយដែលសំខាន់គ្រោះថ្នាក់នេះមិនមែនជាឧប្បតិវហេតុទេវាជាឃាតកម្មតែប៉ូលីសមិនបានស៊ើបច្បាស់និងច្រានរឿងក្ដីនេះចោល "
" គ្រួសារហាអ្នកមានអំណាចប៉ុណ្ណឹងដែរបែរជាមិនអាចរកមុខជនបង្ករបាន? ច្បាស់ណាស់ជនបង្ករប្រាកដជាមានអំណាចលើសគ្រួសារនឹងហើយ " ជេយ៍
" មានថែមទៀតបាទ! គ្រួសារហាដើមឡើយមានឈ្មោះជាម៉ាហ្វៀដែលគ្រប់គ្រងពួកលេងនៅក្នុងទីក្រុងហើយក្រុមពួកគេក៏មិនមែនតូចដែរតែត្រូវមានក្រុមម៉ាហ្វៀផ្សេងទៀតមកបំផ្លាញចោលមានអ្នកខ្លះស្លាប់ អ្នកខ្លះក៏រត់គេចខ្លួនបាន..ខ្ញុំគិតថាការស្លាប់របស់ឪពុកម្ដាយដេវ៉ុនក៏ជាប់ពាក់ព័ន្ធនឹងរឿងនេះដែរគ្រាន់តែពួកប៉ូលីសមិនហ៊ានចូលលូកដៃដោយសារខ្លាចស្លាប់ "
" ពួកគេពិតជាមិនធម្មតាមែនអាចច្រានចោលរឿងក្ដីដ៏ធំនេះបាន..ហ៊ឹម!! វ៉ុននីច្បាស់ជាលំបាកហើយ " ជេយ៍បានស្ដាប់ការរៀបរាប់ទាំងនេះអស់ហើយក៏មានចិត្តអាណិតនាយតូចជាខ្លាំងព្រោះត្រូវរស់នៅដោយគ្មានឪពុកម្ដាយតាំងពីតូចៗហើយពេលនេះមានឈ្លើងចង់លេបត្របាក់យកទ្រព្យសម្បត្តិរបស់ខ្លួនទៅទៀតមានម្នាក់ឯងតើអាចយកឈ្នះមនុស្សដែលមានពិសអញ្ចឹងបានយ៉ាងម៉េចទៅ? វាគ្រោះថ្នាក់ណាស់ដែលត្រូវប្រឈមមុខនឹងបញ្ហាបែបនេះម្នាក់ឯងដោយគ្មានអ្នកជួយពីក្រោយ
TO BE CONTINUED...
- PICH -
![](https://img.wattpad.com/cover/312217582-288-k682019.jpg)
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Storie d'amore" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...