" មនុស្សប្រុសមានប្រពន្ធហើយក៏អាចមានប្រពន្ធម្នាក់ទៀតបានដែរ ប៉ុន្តែបើមិនចង់យកប្រពន្ធមួយទៀតខ្ញុំធ្វើជាស្រីរបស់លោកក៏បាន " សូជីននិយាយជាមួយស្នាមញញឹមដោយមិនបានប្រកាន់ជាមួយនឹងរឿងអស់ហ្នឹងឡើយឲ្យតែអ្នកម្ខាងទៀតយល់ព្រម នាងគឺគ្មានបញ្ហាទេមិនថាជេយ៍មានប្រពន្ធក៏នាងមិនខ្វល់ ។
" ជួបគ្នានិយាយការងារលើកក្រោយសូមលោកមកតែម្នាក់ឯងបានហើយ ខ្ញុំមិនចង់ឃើញបងស្រីរបស់លោកម្ដងទៀត " ជេយ៍ងាកមកនិយាយទៅកាន់មីនហ៊ុនតែប៉ុណ្ណឹងក៏ដើរចាកចេញទៅបាត់ដោយមិនសូម្បីសម្លឹងមើលសូជីនផង ។
" ហ្អិៗ...គួរឲ្យចាប់អារម្មណ៏ខ្លាំងណាស់ " សូជីនឃើញចរឹករបស់ជេយ៍បែបនេះនាងកាន់តែចូលចិត្តបន្ថែមទៀត ស្នាមញញឹមលេចឡើងដោយចង់ស្គាល់និងចង់ចូលទៅនាយលើសដើម ។ មីនហ៊ុនដកដង្ហើមធំបន្ទាប់ពីតាមឃើញបងស្រីរបស់គេបង្ហាញរឹកពារបែបនេះធ្វើឲ្យគេតឹងទ្រូងណាស់ ព្រោះគេស្គាល់បងស្រីរបស់គេច្បាស់ដូចថ្ងៃអញ្ចឹង នាងគ្មានចេះខ្វល់ខ្វាយច្រើនទេសំខាន់យល់តែចិត្តខ្លួនឯងប៉ុណ្ណោះ ។
" បងមិនគួរបង្ហាញឫកពារបែបនេះចេញមកទេតើបងមិនចេះខ្មាសគេទេឬ? " មីនហ៊ុន
" ខ្មាសគេ? ហ្អឹស...មានអ្វីត្រូវខ្មាសគ្រាន់តែចូលចិត្តមនុស្សម្នាក់ "
" មនុស្សដែលបងចូលចិត្ត គេទើបតែរៀបការរួចទេ "
" ហើយយ៉ាងម៉េច? បើគេរៀបការរួច យើងមិនអាចដណ្ដើមគេមកក្លាយជារបស់យើងទេឬ? ឮថាប្រពន្ធរបស់គេជាមនុស្សឆ្កួត អញ្ចឹងវាមិនងាយស្រួលទៅហើយព្រោះមនុស្សឆ្កួត អត់ដឹងខ្យល់ស្អីទេ " សូជីននិយាយចេញមកឡើងស្រួលហើយរឿងដែលជេយ៍បានរៀបការនេះគឺមានមនុស្សដឹងឮទាំងអស់ហ្នឹង ហេតុនេះហើយអ្នកណាៗក៏ដឹងថាជេយ៍រៀបការរួចដែរសំខាន់ក៏ដឹងថាម្នាក់នោះមកពីគ្រួសារណាផងដែរ ។
" បើមានបញ្ហាកុំមករកឲ្យខ្ញុំដោះស្រាយឲ្យសោះ ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយនឹងបញ្ហារបស់បងទេ " មីនហ៊ុននិយាយតែប៉ុណ្ណឹងក៏ចាកចេញទៅទាំងក្រវីក្បាលនិងដកដង្ហើមធំព្រោះតែគេមិនអាចនិយាយអ្វីទៀតបានដើម្បីឲ្យបងស្រីផ្លាស់ប្ដូរគំនិតអាក្រក់អស់ហ្នឹងបានឡើយ ។

YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...