ក្នុងយប់ដដែលខណៈដែលជុងវ៉ុនគេងលក់ក៏ធ្វើឲ្យគេស្រមៃអ្វីទៀតហើយរឿងដដែលៗក្នុងខួរក្បាលចេះតែស្រមៃរឿងរូបភាពទាំងនោះប៉ុន្តែមិនបានឃើញច្បាស់នោះទេដោយឲ្យឃើញតែសកម្មភាពខ្លះៗវាដូចជារឿងពិតៗអញ្ចឹងហេតុនេះធ្វើឲ្យជុងវ៉ុនភ្ញាក់ឡើងទាំងភិតភ័យនិងបើកទ្វាចេះមករកបន្ទប់ជេយ៍ >< ដៃបើកតិចៗខ្លាចឮសម្លេងពេលចូលដល់ក្នុងបន្ទប់ក៏កេះជេយ៍តិចៗ៖
" បងជេយ៍!!! សុំគេងទីនេះផង " ហៅនាយតិចៗដោយខ្លាចៗគេនៅភ័យជាមួយការស្រមៃនោះនៅឡើយកាលដែលឮជុងវ៉ុនហៅនាយភ្ញាក់ភ្លែតរួចក៏ងើបឡើងនិងចុចបើកភ្លើងមុននឹងសួរទៅនាយតូច៖
" ឯងយល់សប្តិទៀតហើយ? " ជុងវ៉ុនត្រឹមងក់ក្បាលទាំងពេបមាត់រកយំគេភ័យមែនទែនក៏មិនយល់ថាហេតុអ្វីចេះតែស្រមៃឃើញរូបភាពគួរឲ្យខ្លាចទាំងនោះ? សកម្មភាពគឺដូចជាការពិតណាស់ទើបគេភ័យបែបនេះដោយឃើញនាយតូចរកយំនាយអនុញ្ញាតឲ្យគេងជាមួយដើម្បីកុំឲ្យជុងវ៉ុនខ្លាចទៀត ។
" គេងចុះអស់អីហើយ " ជេយ៍ឲ្យឡើងទៅគេងម្ខាងនិងយកភួយមកដណ្ដប់ឲ្យជាមួយការអង្អែលក្បាលថ្នមៗធ្វើឲ្យជុងវ៉ុនកក់ក្ដៅបានច្រើននិងឆាប់គេងលក់ដូចគ្នាក្រោយនាយតូចគេងលក់ហើយជេយ៍ក៏សង្ងំគេងតាមក្រោយដោយដៃក្រាស់អោបកាយតូចដោយការថ្នាក់ថ្នមជៀសវាងជុងវ៉ុនភ្ញាក់ម្ដងទៀតដោយកាយវិការមើលថែយកចិត្តទុកដាក់បែបនេះបើប្រាប់ថាមិនស្រលាញ់ដូចមិនសូវជឿ
៚ ថ្ងៃបន្ទាប់មកទៀតដែលជេយ៍ទុកឲ្យជុងវ៉ុននៅផ្ទះដដែលប៉ុន្តែចម្លែកអីថ្ងៃនេះនាយតូចមករំអុកដាក់ជេយ៍ដោយចង់ទៅតាមដែរទោះនិយាយយ៉ាងណាក៏ជុងវ៉ុនមិនព្រមនៅផ្ទះដែរកូនក្មេងរំអួយអង្វរហើយបើប្រកែកដូចជាមិនសម
" ណា៎ៗ..វ៉ុនៗមិនចង់នៅម្នាក់ឯងទេចង់នៅជាមួយបងជេយ៍ "
" ក្បាលខូចមែន!! បងទៅធ្វើការបើយកឯងទៅជាមួយធ្វើការមិនកើតទេនៅជាមួយប៉ាតូចនឹងហើយស្រួលផងមិនពិបាក " ឮជេយ៍និយាយបែបនេះមនុស្សធំចរឹតក៏ពេបមាត់ភ្លាមៗដោយមិនសុខចិត្តឡើយអ្នកណាថានៅផ្ទះស្រួល? ធុញចង់ស្លាប់គ្មាននរណាលេងជាមួយផងគេអផ្សុកខ្លាំងៗយកគេមកហើយទុកគេចោលម្នាក់ឯងធ្វើអញ្ចឹងម៉េចកើត?
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...