ភាគទី១៣: គួរឲ្យស្រលាញ់ប៉ុន្តែមិនស្អាត..

713 91 3
                                    

កម្លោះៗទាំងពីរដែលកំពុងតែដើរកាន់ដៃគ្នាណែនដូចខ្លាចបាត់គ្នាប្រឡែងក៏មិនហ៊ានផង ដោយជេយ៍បានធ្វើតាមចិត្តរបស់ជុងវ៉ុនទាំងអស់មិនថានាយតូចសុំអ្វីក៏ដោយគេមិនប្រកែកមួយម៉ាត់ឡើយដែលធ្វើឲ្យជុងវ៉ុនសប្បាយចិត្តជាខ្លាំង នាំគ្នាទៅកន្លែងនេះកន្លែងនោះបែបលក្ខណៈសាមញ្ញៗក៏មានអារម្មណ៏រីករាយដែរស្នាមញញឹមរបស់នាយតូចបង្ហាញច្បាស់ៗអំពីអារម្មណ៏ពីខាងក្នុងដែលជេយ៍បានសង្កេតឃើញហើយក៏មានក្ដីសុខតាមហ្នឹងដូចគ្នា ។

" មាត់មិនទំនេរសោះ " ជេយ៍និយាយឡើងដោយសើចតិចៗបូករួមកែវភ្នែកសម្លឹងទៅនាយតូចដែលកំពុងដើរកាន់របស់ញ៊ាំក្នុងមាត់ឡើងណែន

" ព្រោះរបស់ទាំងអស់នឹងសុទ្ធតែឆ្ងាញ់បើបងមិនចង់ឲ្យខ្ញុំញ៊ាំក៏កុំចាំបាច់ទិញអី " ជុងវ៉ុនឆ្លើយតបត្រឡប់វិញជាមួយអាហារពេញមាត់និយាយចេញសម្លេងង៉ុលៗសឹងតែស្ដាប់មិនបានតែក៏មិនបានភ្លេចលេងទឹកមុខដ៏គួរឲ្យខ្នាញ់របស់គេឲ្យជេយ៍គ្រឺតផងដែរ

" មកពីពេលដែលឯងញ៊ាំគួរឲ្យស្រលាញ់ពេកទើបចេះតែទិញឲ្យរហូត "

" បងជេយ៍ឆ្កួតមកសរសើរវ៉ុនៗ " វៃតូចៗល៎.មកវាយទ្រូងនាយឌឹបៗទាំងថ្ពាល់ប៉ោងនិងបានងាកមុខទៅម្ខាងបែបអឹមអៀនមើលទៅកាន់តែចង់ចាប់ក្រញិចបន្ថែមទៀតហើយ

" បានសរសើរបន្តិចបន្តួចជោភ្លាមតែម្ដង "

" ឆើស..ទោះបងមិនសរសើរក៏វ៉ុនៗដឹងខ្លួនឯងដែរថាវ៉ុនៗគួរឲ្យស្រលាញ់ប៉ុណ្ណានោះ " និយាយឡើងដោយកាច់ឫកពារអឹមអៀនម្ដងទៀតហើយក៏ចូលមកកៀកកើយដើមដៃនាយណែនជាមួយកែវភ្នែកសម្លឹងព្រិចៗយ៉ាងគួរឲ្យខ្នាញ់ តើនរណាអាចទ្រាំនឹងចរឹករបស់ជុងវ៉ុនបាននោះ? បើគួរឲ្យស្រលាញ់ម្លឹងៗញិញក់ក៏ប៉ិនទៀតសំខាន់ពូកែខាងយកចិត្តនឹងតែម្ដងក្បាលខូចក៏ខ្លាំងដែរប៉ុន្តែគេកាន់តែចូលចិត្ត

" គួរឲ្យស្រលាញ់ប៉ុន្តែមិនស្អាត.. " ឮថាជេយ៍និយាយចប់ទឹកមុខប្ដូរភ្លាមមាត់ចាប់ផ្ដើមពេបរក.កលទឹកភ្នែកមុននឹងប្រឡែងដៃចេញពីដើមដៃរបស់នាយយ៉ាងលឿនរួចដើរអោបដៃទៅខាងមុខបន្តទាំងង៉ក់ងរខ្ទឺត ។ ជេយ៍មើលសកម្មភាពទាំងនេះហើយបានត្រឹមសើចហួសចិត្តនិងដើរតាមពីក្រោយដើម្បីបានលួងក្មេងតូចក្បាលខូចមើលចុះខឹងគេហើយនិយាយបន្តិចបន្តួចសោះចិត្តច្រើនមែនទែន

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now