ភាគទី១៥: ការប្រជុំដោយសម្ងាត់..!

507 75 1
                                    

" វ៉ុនៗមិនយល់ទេ " ជេយ៍ ឆ្លើយដោយស្នាមញញឹមស្រទន់ទៅកាន់នាយតូចមុននឹងដាក់ដៃក្រាស់អង្អែលទៅសក់ក្បាលរបស់ជុងវ៉ុនថ្នមៗ

" ហ្អឹម..? ប៉ុន្តែបងខ្វល់ជាមួយរឿងអញ្ចឹងធ្វើអី..ហេតុអ្វីមិនខ្វល់ពីវ៉ុនៗវិញ ពេលនេះវ៉ុនៗអផ្សុកណាស់ចង់ឲ្យបងលេងជាមួយវ៉ុនៗឮទេ? " ជុងវ៉ុន ចាប់ផ្ដើមញិញក់និងរករឿងនាយដោយសារឃើញថាជេយ៍មិនសប្បាយចិត្តសោះអញ្ចឹងគេត្រូវតែធ្វើអ្វីម្យ៉ាងឲ្យនាយភ្លេចរឿងដែលពិបាកចិត្តចោល

" ចង់លេងអ្វីទៅបងគ្មានអ្វីឲ្យឯងលេងទេ "

" ហ្ហិៗ..លេងថើបគ្នា វ៉ុនៗឃើញប៉ាៗទាំងពីរថើបមាត់ទល់មាត់បង្ហាញពីក្ដីស្រលាញ់អញ្ចឹងបងជេយ៍គួរតែបង្ហាញក្ដីស្រលាញ់ដាក់វ៉ុនដែរល្អទេ? "

" មិនល្អទេ "

" បងជេយ៍មិនស្រលាញ់វ៉ុនៗទេ..ហ្ហឹស " ជេយ៍លើកចិញ្ចើមឡើងនិងក្រវីក្បាលតិចៗពេលដែលឃើញចរឹតង៉ក់ងររបស់នាយតូចបង្ហាញចេញមកបែបនេះធ្វើឲ្យគេអស់សំណើចខ្លាំងណាស់ទោះជាគេកំពុងតែមានអារម្មណ៏មិនល្អប៉ុន្តែក៏អាចសើចបានក៏ព្រោះតែជុងវ៉ុនចំណុចធ្វើឲ្យគេឆ្ងល់ណាស់តើក្មេងដ៏គួរឲ្យស្រលាញ់បែបនេះតើអាចក្លាយជាមនុស្សមុខពីរបានយ៉ាងម៉េច? តើដោយសារតែគេបាត់បង់ការចងចាំទើបធ្វើឲ្យគេមានចរឹកញិញក់បែបហ្នឹង? អ្ហា៎..! បើគិតដល់ចំណុចនេះកាន់តែធ្វើឲ្យគេឈឺក្បាលបន្ថែម ។

" បងមិនដែលនិយាយថាស្រលាញ់ឯងផង "

" បងជេយ៍... " ជុងវ៉ុនឮហើយងាកមកពេបមាត់រកយំដាក់នាយម្ដេចក៏មកនិយាយពាក្យនឹងចេញមកកើតចង់ឲ្យគេខឹងមែនទេ?

" ហុឹសៗ..ឆាប់យំម្លេះបងគ្រាន់តែលលេងសោះ "

" តែវាមិនសប្បាយទេបើបងមិនស្រឡាញ់ខ្ញុំតើបងជួយខ្ញុំធ្វើអី..? " ជេយ៍ឮហើយក៏បើកភ្នែកធំៗសម្លឹងទៅនាយតូចទាំងចងចិញ្ចើមតើហេតុអ្វីបានជាដឹងថាគេជួយឬក៏...

" គឺ..បំភ្លេចអ្វីដែលខ្ញុំនិយាយទៅ..បើមិនស្រលាញ់ក៏អត់ទៅមិនខ្វល់ទេខ្ញុំទៅវិញហើយមិនរំខានបងទេ " និយាយចប់ក៏ដើរចេញទៅយ៉ាងលឿនដោយបិទទ្វាឡើងលាន់ខ្លាំងទៀតផងរកតែជេយ៍ឃាត់មិនទាន់ព្រោះតែគេចង់ដឹងតើជុងវ៉ុនចងចាំវិញឬនៅ? បើចងចាំវិញគេនឹងបាននាំត្រឡប់ទៅរកគ្រួសាររបស់ជុងវ៉ុនវិញដោយសារឮថាមានអ្នកបារម្ភខ្លាំងណាស់បើទុកនៅទីនេះយូរក៏មិនកើតដែរ ។

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now