ភាគទី០៧: មិនបានឲ្យឯងថើបទេ

705 105 4
                                    

បន្ទាប់ពីការងាររួចរាល់ជេយ៍ត្រឡប់មកផ្ទះដើម្បីមើលថាជុងវ៉ុននៅជាមួយប៉ាតូចមានបង្កររឿងដែរទេ? គេក៏បារម្ភខ្លាចលំបាកដល់អ្នកផ្ទះណាមួយគេអ្នកយកមកអញ្ចឹងហើយគេត្រូវតែមើលថែឲ្យល្អដោយខ្លួនឯង ។ គ្រាន់តែឈានចូលមកក្នុងផ្ទះភ្លាមក៏លេចសម្លេងស្រែកជាមួយនឹងម្ចាស់សម្លេងផងដែរគឺជុងវ៉ុនរត់ឡើងពេញផ្ទះដោយសារតែមានរបស់អ្វីមួយជាប់នឹងអាវរបស់គេបើមើលទៅដូចជាសត្វពស់ជ័រ ~,~

" អ្ហាយ៎!!!! ពស់ៗ.. " ដៃមកតោង.ករបស់ជេយ៍និងស្រែកយំដោយសារតែគេខ្លាចនាយក្រឡែកឃើញក៏ចាប់ទាញចេញទាំងក្រវីក្បាលតិចៗងាកមកវិញក៏ឃើញប្អូនស្រីរបស់ខ្លួនឈរមើលនិងសើចតែប៉ុន្នឹងដឹងហើយថាជាស្នាដៃរបស់នរណា

" ពួកឯងមិនព្រមឈប់ឈ្លោះគ្នាទេឬ? "

" ខ្ញុំមិនបានធ្វើស្អីផងបងកុំពូកែកាន់ជើងអាក្មេងនឹងពេកមិនដឹងជារសាត់មកពីណាផងហេតុអ្វីត្រូវបារម្ភពីវាម្លឹងៗ? ស្រលាញ់វាជាងប្អូនខ្លួនឯង " ស្ដ៊ែលឡានិយាយតបទៅជេយ៍វិញដោយមិនសមហេតុផលមកចោទនិងនៅខាងជុងវ៉ុនគ្រប់ពេលតែម្ដងអ្នកណាមិនច្រណែនធ្លាប់តែបងប្រុសប្រើសម្ដីផ្អែមដាក់គេឥឡូវក៏ស្ដីឲ្យ

" ទុកគេជាភ្ញៀវទៅនៅពេលដែលគេជាសះស្បើយវិញបងនឹងឲ្យគេត្រឡប់ទៅកន្លែងដែលគេមកវិញហើយ "

" ថ្ងៃនេះមានរករឿងប៉ាតូចទេ? " ជេយ៍បង្វែរខ្លួនមកនិយាយជាមួយជុងវ៉ុនវិញដោយស្នាមញញឹមស្រស់ខុសពីនិយាយជាមួយប្អូនស្រីជុងវ៉ុនក្រវីក្បាលជាការឆ្លើយតបនាយអង្អែលក្បាលថ្នមៗដែលគេមិនបង្កររឿង

" ល្អណាស់ "

" បងជេយ៍អត់ឲ្យរង្វាន់ខ្ញុំទេហ៎? ថ្ងៃនេះខ្ញុំខំស្ដាប់បង្គាប់និងជួយការងារផ្ទះទៀតផង " ជេយ៍ឮក៏ចងចិញ្ចើមនិងសើចបន្តិចមិនដឹងខ្យល់អីផងចេះចង់បានរង្វាន់ទៀត? ឆ្លាតណាស់តើ

" ចុះឯងចង់បានអ្វី? "

" ខ្ញុំចង់ទៅក្រៅដូចជាដើរលេងនិងចង់ទិញតុក្កតាធំៗទុកដេកអោបពេលយប់ " និយាយជាមួយកាយវិការរៀបរាប់ឲ្យនាយបានដឹងនិងទិញឲ្យត្រូវចិត្តជេយ៍សើចបន្តិចមុននឹងងក់ក្បាលយល់ព្រមតាមសំណើរមួយនេះដែលធ្វើឲ្យជុងវ៉ុនទះដៃទាំងរំភើបចិត្ត

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now