ព្រឹកថ្ងៃថ្មី ពន្លឺចាំងចូលបន្ទប់របស់ជុងវ៉ុនធ្វើឲ្យគេភ្ញាក់ពីដំណេកដោយងើបឡើងពុតខ្លួនប្រាណឲ្យស្រួលបន្តិចបើកភ្នែកឡើងងាកមកជ្រុងម្ខាងឃើញថាជេយ៍នៅគេងលក់លើសាឡុងពេញមួយយប់ចាំមើលថែគេប្រហែលអស់កម្លាំងណាស់ហើយហត់នឿយខ្លាំងហើយមើលទៅដែលត្រូវមើលថែមនុស្សធំចរឹតក្មេងបែបនេះ ។ ជុងវ៉ុនញញឹមដែលងើបឡើងបានឃើញជេយ៍មុនគេ បន្ទាប់មកគេទាញកន្សែងដើម្បីចូលបន្ទប់ទឹកសម្អាតខ្លួន
នាយតូចចូលទៅបន្ទប់ទឹកបាត់ជេយ៍ក៏ភ្ញាក់ពីគេងល្មមត្របកភ្នែកបើកសន្សឹមៗមុននឹងក្រោកអង្គុយអ្វីដែលគេធ្វើមុនគេនោះគឺសម្លឹងទៅរកជុងវ៉ុនប៉ុន្តែមិនបានឃើញតែពេលឮសម្លេងទឹកបើកក៏ដឹងថានាយតូចកំពុងតែងូតទឹក គេក៏អស់បារម្ភនិងត្រឡប់ទៅបន្ទប់របស់ខ្លួនវិញដើម្បីសម្អាតខ្លួនចេញ ។
" ចុះមកហើយ " ថេហ្យុងបន្លឺឡើងដោយញញឹមស្រស់ដែលពួកគេអង្គុយនៅតុបាយរងចាំកូនប្រុសចុះមកនឹងបានញ៊ាំអាហារពេលព្រឹកជុំគ្នា
" អារុណសួស្ដីប៉ាទាំងពីរ "
" អង្គុយចុះសិនមកកូន..ចុះឯណាកូនវ៉ុននោះ? " ថេហ្យុងសួរទៅកាន់ជេយ៍ដែលដាក់គូទអង្គុយចុះនិយាយដើមដង្ហើមដល់ជុងវ៉ុនក៏ចុះមកល្មមដោយស្លៀកពាក់ស្អាតបាតណាស់និងមើលទៅគួរឲ្យខ្នាញ់មែនទែន
" អារុណសួស្ដី "
" គេងលក់ស្រួលទេ? " ជុងវ៉ុនងក់ក្បាលទាំងស្ញេញដាក់ជេយ៍បញ្ជាក់បានហើយថាមិនមានអ្វីគួរឲ្យបារម្ភច្រើននោះទេ ហេតុនេះនាយក៏ធូរចិត្តបានច្រើនដែលអង្អែលក្បាលនាយតូចថើរៗដោយការខ្នាញ់ ។ បន្ទាប់មកទៀតពួកគេទាំងអស់គ្នាមកជុំគ្នាទៅបន្ទប់ការងារក្រោយពីការញ៊ាំអាហាររួចរាល់ដោយមានជុងវ៉ុនផងដែរ ឯស្ដែលឡាគឺទៅរៀនមិនបានឲ្យនៅស្ដាប់ជាមួយនោះទេ ><
" និយាយអញ្ចឹងម្សិលមិញតើឯងបាត់ទៅណា? "
" មិនដឹង " ជុងវ៉ុនឆ្លើយតែពីរម៉ាត់និងក្រវីក្បាលតិចៗដោយមិនរឿងអ្វីទាំងអស់ អ្នកទាំងបីដែលអង្គុយចាំស្ដាប់ឮហើយក្រវីក្បាលព្រមគ្នាតែម្ដងដំបូងឡើយគិតថាអាចដឹងរឿងខ្លះប៉ុន្តែពេលនេះលែងសង្ឃឹម
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Storie d'amore" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...