" ជុងវ៉ុនពេលនេះតើឯងទៅដល់ណាហើយ? មានដឹងថាយើងបារម្ភទេកុំលេងបិទពួនជាមួយយើងបែបនេះអីវាអត់សប្បាយទេ " ងាកមកជេយ៍នេះវិញនៅតែបន្តការតាមរកដដែលជិះរកសឹងតែគ្រប់កន្លែងអស់ហើយនៅតែមិនឃើញគេឡើងអស់សង្ឃឹមតាំងពីបាត់ខ្លួនរហូតដល់ស្មាលនេះហើយតើគេមានកើតអ្វីឬអត់?
៚ ក្រឡែកមកខាងជុងវ៉ុនឯណេះវិញត្រូវគេចងដៃចងជើងជាប់មានក្រណាត់បិទភ្នែកជិតទៀតផង ** ក្រាក ** ទ្វាបើកឡើងដោយដៃកូនចៅរបស់ខេវីនបំណងយកអាហារមកឲ្យនាយតូចប៉ុន្តែពេលឃើញសភាពចិត្តមួយនេះក៏កើតចិត្តអាណិតជាខ្លាំង ជុងវ៉ុនឮសម្លេងមនុស្សចូលមកខ្លួនរបស់គេញ័រភ្លាមៗដូចកូនសត្វត្រូវទឹកអញ្ចឹងទឹកភ្នែកក៏ហូរចុះតក់ៗទោះមានក្រណាត់បិទជិតយ៉ាងណាក៏អាចដឹងបានថាគេកំពុងយំសោក ។
" ខ្ញុំយកបាយមកឲ្យ..អ្នកប្រុសពិសារទៅចាំខ្ញុំស្រាយចំណងឲ្យ " ដាក់ចានបាយចុះរួចចូលទៅស្រាយចំណងដៃនិងជើងរួមទាំងស្រាយក្រណាត់ដែលបិទភ្នែកជិតនោះចេញដែរ
" ហ្អឹកៗ.. "
" អ្នកប្រុស..កុំខ្លាចអីខ្ញុំមិនធ្វើបាបអ្នកប្រុសទេ " នាយប្រើពាក្យសម្ដីស្រទន់ៗដែលអាចឲ្យជុងវ៉ុនស្ងប់អារម្មណ៏បានខ្លះប៉ុន្តែគេនៅតែខ្លាចអញ្ចឹងដៃតូចក្ដាប់ចូលគ្នាយ៉ាងណែនកែវភ្នែកពោពេញដោយទឹកថ្លាសម្លឹងមកកាន់នាយដែលនៅចំពោះមុខឡេឡង់
" ហ្អឹម..មួយជាចាហ្វាយមួយទៀតជាក៏ជាចាហ្វាយខ្ញុំពិតជាអាណិតអ្នកប្រុសណាស់ " គេមិនដឹងថាត្រូវធ្វើយ៉ាងណាព្រោះតែខាងនេះក៏ជាចាហ្វាយ ខាងនោះក៏ជាចាហ្វាយរបស់គេទាំងអស់មិនដឹងគួរនៅខាងណាឡើយប៉ុន្តែពេលឃើញសភាពរបស់ជុងវ៉ុនហើយគេពិតជាមិនដាច់ចិត្តធ្វើបាបឡើយភ្លាមៗគេក៏នឹកឃើញវិធីមួយដើម្បីអាចយកនាយតូចចេញពីទីនេះបានគេសុខចិត្តត្រូវមាត់របស់ខេវីនទៅចុះ ~,~
" អ្នកប្រុសដេវ៉ុនតើចង់ចេញពីទីនេះទេ? "
" ហ្អឹម..ចង់ណាស់ " នាយតូចងក់ក្បាលតិចៗឆ្លើយដោយសម្លេងខ្សោយមែនទែនប៉ុន្តែក៏ប្រឹងញញឹមពេលដែលបាននាយសួរបែបនេះ
" អញ្ចឹងអ្នកប្រុសត្រូវស្ងាត់មាត់ហើយដើរតាមខ្ញុំឮទេ? កុំបញ្ចេញសម្លេងឲ្យសោះ " ជុងវ៉ុនងក់ក្បាលយល់ព្រមដូចជាកូនក្មេងស្ដាប់បង្គាប់យ៉ាងអញ្ចឹងបន្ទាប់មកពួកគេរកផ្លូវចេញពីកន្លែងនេះដោយដើរតាមផ្លូវក្រោយទើបគ្មានមនុស្សយាមមិនប៉ុន្មានពួកគេក៏មកផុតដូចបំណងមែននាយងាកមើលឆ្វេងស្ដាំខ្លាចថាមានមនុស្សតាមពួកគេប៉ុន្តែដូចជាគ្មានទេ
" យើងចេញមកដល់ផ្លូវថ្នល់ហើយប្រហែលជាអាចមានឡានជិះកាត់កន្លែងនេះមិនខាន "
" បងមិនកុហកទេមែនឬ? បងមិនធ្វើបាបខ្ញុំទេត្រូវទេ? " ជុងវ៉ុន
" បាទ..ខ្ញុំមិនកុហកទេ " នាយញញឹមស្រាលៗងក់ក្បាលបញ្ជាក់ឲ្យនាយតូចបានដឹងថាគេមិនបានកុហកឡើយបន្តិចក្រោយមកក៏មានឡានមួយជិះកាត់កន្លែងនេះពិតមែនហេតុនេះគេក៏បានឲ្យជុងវ៉ុនឈរនៅទីនេះដើម្បីសុំដោយសារឡាននោះឯគេត្រូវត្រឡប់ទៅវិញខ្លាចមានគេសង្ស័យបើខេវីនដឹងនោះច្បាស់ជាមានរឿង
..រថយន្តមួយនោះឈប់ពេលដែលបានឃើញជុងវ៉ុនលើកដៃហៅហើយវាក៏សំណាងមែនដែលឡានមួយនេះជាឡានរបស់ជេយ៍ដែលជិះតាមផ្លូវនេះរកមើលនាយតូចនេះហើយឥឡូវក៏បានរកឃើញ នាយចុះមករកជុងវ៉ុនទាំងព្រួយបារម្ភជាខ្លាំង
" ហេតុអ្វីក៏ឯងមកនៅទីនេះ? "
" ហ្អឹកៗ..បងជេយ៍.. " ជុងវ៉ុនគ្រាន់តែឃើញនាយភ្លាមក៏ហក់ទៅអោប.កណែនដោយទ្រហូយំព្រោះតែភាពភ័យខ្លាច
" បងនាំឯងត្រឡប់ទៅផ្ទះរបស់យើងវិញណា៎..កុំយំអស់អីហើយ " នាយអោបលួងលោមដោយអង្អែលខ្នងថ្នមៗនិងនាំគ្នាឡើងឡានបើកចេញពីកន្លែងនេះភ្លាមៗព្រោះប្រញាប់កុំឲ្យអ្នកផ្ទះមានការបារម្ភខ្លាំងជាងនេះ កំឡុងពេលនៅតាមផ្លូវជុងវ៉ុនក៏បានគេងលក់ស្ងាត់មាត់មើលទៅប្រហែលជាខ្លាចណាស់សំណាងដែលគេរកឃើញមិនដឹងថាមានមនុស្សចាប់ធ្វើបាបឬអត់?
៚ មួយសន្ទុះក្រោយរថយន្តរបស់ជេយ៍បើកមកដល់ភូមិគ្រឹះគីមវិញដោយសុវត្ថិភាពដែលមានជុងវ៉ុននៅក្នុងរង្វង់ដៃដោយសារតែនាយតូចគេងលង់លក់ទើបនាយត្រូវបីគេចូលទៅខាងក្នុង មកដល់ខាងក្នុងអ្នកផ្ទះពិតជាព្រួយបារម្ភណាស់តែក៏ធូរចិត្តវិញពេលបានជុងវ៉ុនមកវិញទោះមិនជាប់សាច់ឈាមអ្វីប៉ុន្តែជេយ៍សុំឲ្យជួយមើលថែដូចកូនម្នាក់អញ្ចឹងច្បាស់ជាមានអារម្មណ៏មិនល្អបើនាយតូចកើតអ្វីឡើងនោះ ។
" ទៅរកគេឃើញនៅឯណា? "
" ឆ្ងាយពីទន្លេហានបន្តិច..គេឈរម្នាក់ឯងនៅទីនេះសំណាងដែលខ្ញុំទៅឃើញសំខាន់គេយំខ្លាំងណាស់នៅលើដៃនិងជើងក៏មានស្នាមទៀត " ជេយ៍
" មានមនុស្សចង់ធ្វើបាបគេទេដឹង? " ជុងហ្គុកលើកជាសំណួរនេះឡើងប៉ុន្តែគ្មាននរណាម្នាក់អាចដឹងចម្លើយឡើយព្រោះសុទ្ធតែមិនដឹងរឿងដូចគ្នារងចាំទល់តែជុងវ៉ុនភ្ញាក់សិនទើបអាចដឹងបានថាគេបាត់ទៅណាខ្លះ កំឡុងពេលនេះមានតែរងចាំទោះជាចង់ដឹងយ៉ាងណាក៏អន់ធ្មត់មិនដឹងថាបានព័ត៌មានអ្វីនោះទេព្រោះដឹងហើយថាជុងវ៉ុនមិនដឹងខ្យល់អី ។
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romantik" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...