ភាគទី១៦: ដេវ៉ុនមកវិញហើយ..!

926 106 10
                                    

រថយន្តទំនើបដំណើរការចេញពីភូមិគ្រឹះគីមដោយមានថេហ្យុងនៅឈរសម្លឹងមើលរហូតដល់ចេញផុតទើបត្រឡប់ចូលខាងក្នុងផ្ទះវិញ ខណៈដែលមានកែវភ្នែកមួយគូបាញ់សម្លឹងចុះមកពីខាងលើបន្ទប់ដោយមានវាំងននបាត់បាំងកុំឲ្យមានមនុស្សឃើញ ។ បន្ទាប់ពីបានដឹងថារថយន្តរបស់ជុងហ្គុកចេញទៅផុតហើយ សម្លេងតូចៗក៏បន្លឺឡើងនិយាយតាមទូរស័ព្ទ៖

" រងចាំនៅឆ្ងាយពីហ្នឹងទៅបន្តិចទៀតយើងចេញទៅហើយ " និយាយចប់ប្រព័ន្ធទូរស័ព្ទក៏បានផ្ដាច់ភ្លាមៗ

៚ ក្រុមហ៊ុនត្រកូលហា ៚
កំឡុងពេលនេះដែលអ្នករួមភាគហ៊ុនទាំងអស់គឺបានមកជុំគ្នាអស់ហើយ ពួកគេទទួលបានការអញ្ជើញដូចគ្រប់គ្នាអញ្ចឹងអ្វីដែលសំខាន់ពួកគេយល់ព្រមមកទីនេះក៏ចងដឹងអំពីបង្ហាញដែលកើតឡើងថ្មីៗនេះ ឯចំនួនភាគហ៊ុនក៏ធ្លាក់គួរសមដែរទោះបីកូនៗឬភ្មួយផ្សេងៗជួយដោះស្រាយគ្នាយ៉ាងណាក៏រៀងពិបាកទប់ទល់ដែរ តែអាចរារាំងបានខ្លះ ។ ក្នុងបន្ទប់ប្រជុំមានសម្លេងអ៊ូអរណាស់ដោយការជជែកគ្នា និយាយអំពីបញ្ហាដែលកំពុងជួបប្រទះកំឡុងពេលដែលនាយកនៃម្ចាស់ក្រុមហ៊ុនបានបាត់ខ្លួនគ្មានដំណឹងបែបនេះ ពួកគេភ័យខ្លាចថាភាគហ៊ុនត្រូវធ្លាក់ចុះនិងខូចខាតទំនាញក៏ដូចជារាំងស្ទះទិន្នន័យផ្សេងៗ ។

" បកស្រាយមកបើមិនអញ្ចឹងពួកយើងមិនដឹងថាគួរតែបន្តដាក់ហ៊ុនជាមួយពួកលោកទៀតឬអត់នោះទេ..បាត់ម្ចាស់ក្រុមហ៊ុនមួយទាំងមូលមិនមែនជាបញ្ហាតូចតាចឡើយ "

" លោកប៉ាកុំនិយាយបែបនេះអី..ពួកយើងក៏ដឹងមែនទេថាដេវ៉ុនមានសត្រូវគ្រប់ទិសតើអាចទេដែលថាពួកអស់នោះអ្នកបង្កររឿងឲ្យចលាចល? " ហេស៊ុង លើកហេតុផលឡើងដើម្បីបានការពារនាយតូចកុំឲ្យគេចោទទៅលើតែដេវ៉ុនច្រើនពេកព្រោះពួកគេក៏មិនដឹងរឿងពីក្រោយនេះដូចគ្នាអញ្ចឹងបានគេមិនចង់ឲ្យប៉ារបស់គេនិយាយពាក្យទាំងនោះ

" ក្មេងនេះពាលណាស់មិនដឹងថាក្រៅការងារក្នុងក្រុមហ៊ុនគេធ្វើអ្វីផ្សេងឬអត់..ទុកបានដែរឬ? គេជាមនុស្សយល់តែចិត្តខ្លួនឯងមិនប្លែកទេដែលមានមនុស្សចង់ធ្វើបាបច្រើន " រីគី

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now