ពន្លឺភ្លើងហ្វាចាំងឆ្វាចជះទៅលើរាងសង្ហារដែរកំពុងដើរចូលទៅក្នុងអគារកម្ពស់42ជាន់មួយកន្លែងនៅកណ្ដាលទីក្រុង ។ មនុស្សម្នាច្រើនកុះករ និងមានឡានទំនើបៗជាច្រើនដែរបើកមកចតនៅខាងមុខអគារ អមដោយអ្នកកាសែតព្រមទាំងការរចនាបទយ៉ាងទំនើបសម្បូរបែបទៅតាមតំបន់ដែរសម្បូរទៅដោយពួកសេដ្ឋី អភិជន។ រាងកាយខ្ពស់សង្ហារក្នុងឈុតពណ៍ទឹកប៊ិចបោះជំហ៊ានទៅរកតុV.V.I.P ដែរមានបងប្អូនរបស់គេនៅទីនោះ មិនរងចាំយូរ ព្រោះខ្លួនមិនសូវចូលចិត្តពេលមនុស្សជាច្រើនចាប់ផ្ដើមពិនិត្យគេតាំងពីក្បាលដល់ចុងជើងអីបែបនេះទើបគេត្រូវរហ័សបោះជំហ៊ានជើងកាន់តែញាប់ជាងមុន តែទឹកមុខនៅតែមាំទាំ សង្ហារ មានភាពជឿជាក់មិនផ្លាស់ប្ដូរមិនអោយចាញ់ម្ចាស់កម្មវិធីឡើយ។
«ចេញមកឯង ជិះប៉ុន្មានម៉ោង? នេះផ្លូវមិនស្ទះទេនិយាយតាំងពីល្ងាចរហូតដល់ម៉ោង7-8យប់ទើបមកដល់» ជីនឃើញមុខប្អូនពៅកម្លោះកំហូចរបស់គេដែរដើរចូលមកភ្លាមក៏រអ៊ូដាក់ភ្លែតមិនរងចាំអោយអ្នកកម្លោះបានអង្គុយក្ដៅគូទសិនឡើយ។
«ស្លាប់ហើយហ្យុង ខ្ញុំមានធុរៈទើបមកយឺតបែបនេះ។អ្នកណាទៅចង់មកក្រោយគេទៅ»ជុងហ្គុក
«ហីយ៉ា បើថាជុំគ្នាហើយក៏ទៅអង្គុយនៅមុខកន្លែងដេញថ្លៃទៅ ពិធីដេញថ្លៃជិតចាប់ផ្ដើមហើយ ទុកឈ្លោះគ្នាមួយឡែកសិនណា» ថេយ៉ុងកម្លោះម្ចាស់កម្មវិធីក៏រហ័សនិយាយឡើង។
«អាវ៎ !!! ខ្ញុំទើបតែមកមិនទាន់បានញ៉ំាអ្វីទេ»ជុងហ្គុកជ្រួញចញ្ចើមឆ្ងល់និងម្ចាស់កម្មវិធី នេះពិធីចាប់ផ្ដើមហើយឬ? មនុស្សឃ្លានស្ទើរដាច់ពោះបែរជាហៅអោយទៅអង្គុយកន្លែងផ្សេងទៅវិញ។
«កំហុសរបស់ឯង ... កម្មវិធីពន្យារពេលមិនបានទេ» ជីមីនថារួចក៏ញាក់ចញ្ចើមហើយបណ្ដើរភរិយាចេញទៅបាត់ឯគ្រប់គ្នាក៏ទៅបន្តរម្ដងម្នាក់ៗ នៅឡើយតែគេដែរឈរង៉េមង៉ាម នេះបើគេនៅអង្គុយញ៉ំាម្នាក់ឯងច្បាស់ជាអាក្រក់មើលមិនខានទេ ។
«ណ្ហើយ! ចាំពិធីដេញថ្លៃចប់ក៏បាន ។ តែសុំទៅបន្ទប់ទឹកមួយភ្លែត គ្រប់គ្នាទៅមុនទៅ» ជុងហ្គុកថាហើយក៏ដើរសម្ដៅទៅរកបន្ទប់ទឹកទាំងពោះកូរគ្រោកៗ គេរវល់តាំងពីព្រឹក មិនទាន់មានបាយចូលពោះមួយគ្រាប់ទេ ។នេះមានលុយទៅហើយបែរជាគ្មានពេលទៅវិញ។
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...