ភាគទី11🌟

249 25 7
                                    

បន្ទាប់ពីអង្គុយមើលថ្ងៃលិចរួច មេឃក៏ចាប់ផ្ដើមងងឹត។ ម៉ាលីនិងជុងហ្គុកបានកម្មង់អាហារញ៉ំារួចទៅហើយ ថ្ងៃនេះពួកគេពិតជាចំណាយពេលដ៏សែនយូរជាមួយគ្នា ។ មិនបាននិយាយរឿងការងារច្រើនដូចរាល់ដងទេ ក៏មានតែសួរពីនេះពីនោះហើយថែមបែបរឿងផ្ទាល់ខ្លួនខ្លះ ។

« ចង់ញ៉ំាអ្វីបន្ថែមទេ ?» ជុងហ្គុក

«អត់ទេប៉ុណ្ណេះខ្ញុំក៏ឆ្អែតណាស់ទៅហើយ យើងអាចគិតលុយបានណា៎ »ម៉ាលី

«អញ្ចឹងចាំបន្តិច ខ្ញុំមានអ្វីអោយ» ជុងហ្គុកថារួចក៏ងាកទៅរកបុគ្គលិកដែលឈរនៅកន្លែងគិតលុយ មិនបាច់និយាយអ្វីគ្រាន់តែងក់ក្បាលទៅកាន់គេក៏អាចដឹងទៅហើយថាអ្នកខាងនេះចង់បានអ្វីដែរ។

មិនយូរប៉ុន្មាន បុគ្គលិកក៏ចេញមកវិញហើយដើរសម្ដៅមកតុរបស់ពួកគេជាមួយនឹងរបស់ដែលកាន់នៅក្នុងដៃ មុននិងហុចទៅអោយជុងហ្គុកទើបធ្វើអោយអ្នកអង្គុយក្បែរត្រូវភ្ញាក់ផ្អើលសារជាថ្មី។

«ខ្ញុំជូនអ្នកនាងម៉ាលី ក្នុងឱកាសដែលទើបតែសម្រេចបានការងារថ្មី» ជុងហ្គុករហ័សហុចបាច់ផ្កាដែលគេបានត្រៀមទុក ទៅអោយនាង។ ជាធូលីបដដែល ហើយមានពណ៍ដដែល ឯអ្នកដែលទទួលក៏នៅតែsurprise ជាមួយពណ៍ដ៏ឆ្អិនឆ្អៅរបស់ផ្កានេះដដែលដូចគ្នា។

«អរគុណអគ្គនាយកជុន ខ្លាំងណាស់។ នេះខ្ញុំក្រែងចិត្តដល់ហើយ លោកទើបតែអោយខ្ញុំប៉ុន្មានថ្ងៃមុន»ម៉ាលី

«ខ្ញុំគ្រាន់តែចង់អោយ អ្នកនាងទទួលយកដោយសប្បាយចិត្តចុះ» ជុងហ្គុក

«ប៉ុន្តែថាហេតុអីជាធូលីបពណ៍ក្រហម? »ម៉ាលី

«អ្នកនាងម៉ាលីមិនស្រឡាញ់ឬ?» ជុងហ្គុក

«អត់ទេៗ ខ្ញុំស្រឡាញ់ណាស់ ។ គឺព្រោះតែខ្ញុំកម្រនឹងឃើញមានធូលីបពណ៍នេះណាស់ បាច់ផ្កាលើកមុនជាបាច់ផ្កាទីមួយហើយដែល ខ្ញុំស្រឡាញ់ជាងគេព្រោះធូលីបជាផ្កាសំណព្វចិត្តរបស់ខ្ញុំ តែពណ៍ក្រហមជាពណ៍ដែលខ្ញុំកម្រនឹងប្រើបំផុតព្រោះគិតថាវាឆើតឆាយសម្រាប់ខ្លួនឯងពេក ។ ខ្ញុំមិនដែលមានអ្វីជាពណ៌ក្រហមក្រម៉ៅទេ តែពេលឃើញធូលីបស្ថិតនៅក្នុងពណ៍នេះ ខ្ញុំបែរជាចាប់ចិត្តស្រឡាញ់ចម្លែក » ម៉ាលី

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now