[shopping mall]
ក្រឡេកមកមើលខាងស្រីៗឯណេះ ពេលនេះកំពុងដើរទិញឥវ៉ាន់យ៉ាងសប្បាយដៃតែម្ដងហើយ។ មានអង្គរក្សដែលជីមីនបញ្ជូនអោយមកតាមប្រពន្ធនិងបងថ្លៃគេ2នាក់ដែរ តែបើក្រឡេកមើលអោយចំទៅគឺមានដល់ទៅ3នាក់ ???? ព្រោះម្នាក់ទៀតជារបស់ជុងហ្គុកយើងនឹងហើយ ។ គេចាត់អង្គរក្សគេអោយមកតាមក្រែងម៉ាលីត្រូវជួបអ្នកណាដែលធ្វើអោយនាងមិនសប្បាយចិត្តដោយចៃដន្យទៀត អង្គរក្សរបស់គេនឹងបានធ្វើការសមតាមអ្វីដែលគេបញ្ជារមក ជាពិសេសគឺសង្កេតមើលជុំវិញខ្លួនក្រែងមានអ្នកសារព័ត៍មានឯណាតាមប្រម៉ាញ់រូបថតពួកគេ ដោយមិនដឹងខ្លួន។
« ម៉ាលី រ៉ូបនេះស្អាតណាស់សាកមើលទេ?» គ្រីសស៊ី ដែលកាន់រ៉ូបក្រហមក្រម៉ៅរហ័សលើកមកបង្ហាញអ្នកនៅក្បែរខ្លួន ធ្វើអោយម៉ាលីឡេងឡង់មួយរំពេច ព្រោះនាងមិនដែលស្លៀកពាក់ពណ៍ស្រស់ឆើតបែបនេះទេ ជាពិសេសគឺម៉ូតវាលៗបែបនេះ។
«វាលពេល ហើយឆើតពេកទេដឹងបង? ខ្ញុំថាមិនសមនឹងរូបរាងស្គមៗរបស់ខ្ញុំទេ » ម៉ាលី ថារួចស៊ូឈីនក៏ដើរមកក្បែរប្អូនថ្លៃរបស់ខ្លួនដែរ។ ទាំងពីរនាក់បងប្អូនថ្លៃឈរពិនិត្យរាងស្ដើងមួយសន្ទុះ មុននិងមានម្នាក់បន្លឺឡើង ។
«រូបរាងម៉ាលីស្អាតណាស់ កម្ពស់ ត្រកៀក ស្មារ ស្អាតឥតខ្ចោះហើយ ។ តែប្រហែលមកពីម៉ាលីទម្លាប់ពាក់អាវម៉ូតសុភាពៗជិតៗបែបនេះ បើអោយខ្ញុំទាយ ឯងពាក់តែពណ៍ស្រាលៗទេមែនទេ?»ស៊ូឈីន
«មែនហើយ ព្រោះគេថាពណ៍ស្រាលៗស្រគត់ស្រគំសមនឹងខ្ញុំជាង» ម៉ាលី
« តែពួកយើងថាពណ៍ឌិតៗសមនឹងម៉ាលីជាង អញ្ចឹងយើងគួរតែប្ដូរខោអាវចេញទាំងទូរតែម្ដងល្អទេ?» គ្រីសស៊ី
«ហាសហា៎ បងកំប្លែងណាស់» មនុស្សឯណាshopping ម្ដងត្រូវប្ដូរទាំងទូរនោះ ? នាងខំសើចស្មានតែគ្រីសស៊ីនិយាយលេង ។
«បងនិយាយពិតមែនឬ?😳 » ម៉ាលី
« មិននិយាយលេងទេ ... តោះដំបូងយើងទៅហាងខោអាវទៅ ។ ចាំបងនាំឯងទៅរកខោអាវដែលពាក់លើខ្លួនហើយមិនចង់ដោះចេញទេ ឯងនឹងដឹងថាម៉ូតបែបណា៎សមនឹងខ្លួនជាងគេ» ស៊ូឈីន ថារួចក៏នាំគ្នាដើររើសខោអាវបន្តរ ពីហាងមួយទៅហាងមួយ ។ ពួកនាងអោយម៉ាលីល៎ ខោអាវច្រើនសន្ធឹកសុទ្ធតែជាម៉ូតមានពណ៍ខ្មៅ ក្រហមក្រម៉ៅ និងពណ៍ស្រស់ៗ ។ សមម៉ាលីចូលចិត្តពណ៍ក្រហមក្រម៉ៅមកយូរហើយផង គ្រាន់តែនាងមិនដែលហ៊ានប្រើដោយសារតែគិតថាមិនសមនឹងខ្លួន ពេលនេះមករកដៃគូរទិញខោអាវត្រូវគ្នាពេញទំហឹងហើយ ម្នាក់ចូលចិត្តឆើតៗស៊ិចស៊ីតាមអត្តចារិកខ្លួន ឯម្នាក់ទៀតចូលចិត្តបែបពណ៍ស្រស់ៗឌិតៗ តែមើលទៅថ្លៃថ្នូរ មានភាពជឿជាក់ ធ្វើអោយស្រីស្រស់ដែលគេនាំមក បានទិញខោអាវមួយកំផ្លុះ សុទ្ធតែជាម៉ូតដែលខ្លួនមិនដែលទិញពាក់ពីមុនមក ។ តែក្នុងន័យវិជ្ជមាន ព្រោះថានាងមានភាពជឿជាក់គ្រប់គ្រាន់ក្នុងការពាក់ខោអាវទាំងនោះហើយ មិនបាច់ទៅខ្វល់ពីការរំពឹងទុករបស់អ្នកណា៎ សំខាន់នាងធ្វើទៅដោយសប្បាយចិត្ត បានupdate ខ្លួនឯងផង បានស៊ូឈីននិងគ្រីសស៊ី ផ្ដល់ភាពជឿជាក់អោយនាងផង។
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...