ក្រោយពីត្រឡប់មកពីកោះជីជូរវិញ ម្នាក់ៗក៏មកបន្តរការងារនៅក្រុមហ៊ុនដោយរវល់រាងខ្លួន។ ជុងហ្គុកចាប់ផ្ដើមមាន Project ថ្មីសម្រាប់ក្រុមហ៊ុន ...ឯម៉ាលីក៏បន្តរខំប្រឹងប្រែងធ្វើការទៅតាមអ្វីដែលខ្លួនបានកំណត់ ជាពិសេសនាងនៅបន្តររវល់ទៅចូលរួមកម្មវិធីជាមួយអ្នកជំនួញជាហូរហែរ។ ព្រោះវិនិយោគិនចាប់ផ្ដើមស្គាល់អំពីនាង និងការផ្លាស់ប្ដូរថ្មីរបស់Wang groupe ដូច្នេះហើយនាងក៏ចាប់ផ្ដើមស្គាល់មនុស្សថ្មីៗជាច្រើនដែលធ្វើអោយម៉ាលីមិនមានពេលក្នុងការគិតពីរឿងអ្វីផ្សេងឡើយ។ រឿងដែលកើតឡើងកាលពីលើកមុននាងត្រឹមតែបានធ្វើជាសួរនាំមីរ៉េ ដូចជាមិត្តទូទៅគេធ្វើតែមីរ៉េនិយាយថាគ្រាន់តែជាមិត្តភក្តិ និងគ្នាធម្មតា ។ ទោះបីជាមិនគួរអោយជឿរក៏ម៉ាលីមិនបានដេញដោលច្រើន ព្រោះនាងរវល់ ។ ឯប៊ុមស៊ុកវិញក៏ឧស្សាហ៍ទាក់ទងមកនាងតាមធម្មតា ថែមទាំងលើករឿងដែលគេចង់ភ្ជាប់ពាក្យនិងនាងមកនិយាយទៀតផង ធ្វើអោយរាងស្ដើងមានអារម្មណ៍ថាស្ងប់ចិត្តបន្តិចកាលបើគេដូចជាមិនមានអ្វីប្រែប្រួលដូចជានាងសង្ស័យនោះទេ។
[ jungkook scene ]
ក្រឡេកមកមើលកម្លោះយើងឯណេះវិញ ថ្ងៃនេះបញ្ចប់ការងារភ្លាមក៏រហ័សទៅរកកន្លែងកម្សាន្តភ្លែត ។ វាជារឿងធម្មតារបស់គេ ព្រោះក្រៅពីធ្វើការងារហត់ពេញមួយថ្ងៃគឺគេចូលចិត្តចូលក្លឹបផឹកស្រានេះហើយ វាជាវិធីតែមួយគត់ដែលគេអាចសម្រាលបន្ទុកនៅក្នុងខួរក្បាលរបស់គេបាន។ តែចម្លែកថាថ្ងៃនេះគេមិនបានទៅក្លឹបរបស់ជីមីននោះទេ គឺគេបើកឡានដោយខ្លួនឯងសម្ដៅទៅរកក្លឹបដែលមានភាពឯកជនបំផុត ។
មកដល់ភ្លាមយើងក៏អាចមើលឃើញអគារដ៏ខ្ពស់ស្រឡះងើយមើលស្ទើរតែបាក់ករ ក៏មិនចង់ឃើញផុតផងហើយវាជាអគារធម្មតាដែលមានការិយាល័យជួល មានគេធ្វើការពីព្រឹកដល់ល្ងាចធម្មតា តែពេលយប់គឺមានជាន់ក្លឹបដែរធំស្រឡះ មើលទៅluxury ថែមទាំងចំណតឡាននៅក្រោមដីទៀតផង ។ជុងហ្គុកបោះជំហ៊ានចុះពីលើឡាន ក្រោយពេលរកចំណតដែលចតបានត្រឹមត្រូវហើយគេក៏ឡើងជណ្ដើរយន្តទៅជាន់ខាងលើ ដែរទីនេះគេមិនសូវជាបានមកញឹកញយប៉ុន្មាននោះទេ ព្រោះជាធម្មតាជុំគ្នានិងបងប្អូនរបស់គេនៅក្លឹបជីមីនទៅហើយ ។ តែទីនេះជាជម្រើសចុងក្រោយរបស់គេ នៅពេលដែលគេមានអារម្មណ៍ថាចង់ផឹកស្រា មានភ្លេងកំដរ មានស្រីៗរាំកំដរស្អាតៗតែមិនរញ៉េរញៃរច្រើន មានភាពឯកជនមិនមានអ្នកណាខ្វល់ពីគ្នាទេ ព្រោះទីនេះសុទ្ធតែជាអ្នកជំនួញដែរមកបែបបិទភ្នែកបិទត្រចៀក គេមិនទៅខ្វល់ថាយើងជានរណាមកពីណាទេ ហើយក៏មិនមានអ្នកថតរញ៉េរញៃរ បើនិយាយអោយចំទៅអ្នកមានខ្លះគឺលួចមកក្បត់ប្រពន្ធខ្លួននៅទីនេះ មានស្រីញី អូនបង ចង់ធ្វើយ៉ាងមិចក៏បាន ។ រឿងគ្រប់យ៉ាងនៅក្នុងនេះមិនដែរបែកធ្លាយចេញទៅខាងក្រៅឡើយ។
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...