ទីបំផុតម៉ាលីក៏រៀបខ្លួនរួចរាល់ហើយបានចុះមកដល់ខាងក្រោម។ គ្រាន់តែក្រឡេកមួយឆ្វាច់ក៏ឃើញកម្លោះសង្ហាររបស់យើងដែលកំពុងអង្គុយរងចាំនាងរួចជាស្រាច់បាត់ទៅហើយ ។ គេរហ័សក្រោកឈរហើយដើរសម្ដៅមករកនាងដូចគ្នា ម្នាក់ៗក៏ស្ថិតនៅក្នុងឈុតសាមញ្ញៗមិនមានម៉ូតអ្វីច្រើនឡើយ ឯជុងហ្គុកដែលគ្រប់គ្នាតែងតែឃើញស្ថិតនៅក្នុងឈុតធ្វើការពេលនេះបែរជាប្រលែងខ្លួនជាមួយខោសរខ្លី និងអាវរលុងៗពណ៍ទឹកសមុទ្យស្រាលធម្មតា មិនថាតែបុគ្គលិកទេដែលព្យាយាមសម្លឹងមើលគេសូម្បីតែ ម៉ាលីនិងលេខារបស់នាងក៏មើលគេភ្លឹកបន្តិចដែរ។
«ខ្ញុំអោយអគ្គនាយកជុន ចាំយូរដែរទេ?» ម៉ាលី
«មិនអីទេ ខ្ញុំក៏ទើបតែចុះមក។ អ្នកនាងប្រាប់លោកប៊ុមស៊ុករួចហើយមែនទេ?» ជុងហ្គុក
«ចាស ក៏ផ្ញើរសារទៅរួចហើយគេប្រហែលជារវល់មិនបានលើកទូរស័ព្ទ» ម៉ាលី
«អូខេអញ្ចឹងតោះ ឡាននៅចតចាំខាងមុខ» ជុងហ្គុកថារួចក៏ដើរនាំផ្លូវនាងទៅ។ គេមើលទៅដូចជាសុភាពបុរសពេញទំហឹងហើយ ទាំងតែងខ្លួនសាមញ្ញនិងរឹកពារដែលមិនសមនិងចេញពីគេសោះ។
...........
ដោយសារតែទៅហាងមិនឆ្ងាយពីនេះប៉ុន្មាន លេខារបស់ម៉ាលីនិងម៉ាលីក៏រួមដំណើរដោយជិះយាន្តជំនិះតែមួយជាមួយនិងជុងហ្គុក។ ដោយមានអេឡិចជាតៃកុងឡាន ណាមួយគេបានប្ដូរឡានទៅធំជាងមុនផងទើបងាយស្រួលដល់គ្រប់គ្នា។ Toyota Alphard 2.5 Hybrid 2023 គេជាឡានទំនើបសេរីចុងក្រោយគ្រាន់តែឃើញពីខាងក្រៅក៏ត្រជាក់ភ្នែកដែរ។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. កំពុងអង្គុយនៅលើឡានពេលធ្វើដំណើរសុខៗ ម៉ាលីក៏នឹកឃើញថាដកទូរស័ព្ទយកមកឆែកបន្តិចក្រែងល៎ប៊ុមស៊ុកបានឆ្លើយតប តែសារមួយក៏លោតឡើងហើយនោះជាសាររបស់ Director ដឹកនាំរឿងដែលនាងបានស្គាល់ ។ ជាធម្មតានាងទាក់ទងជាមួយ Director តែពេលជួយនិយាយពីរឿងការងាររបស់មីរ៉េ តែប៉ុណ្ណោះ ប្រហែលជាគាត់មានការអ្វីពីមីរ៉េហើយទើបនាងរហ័សចុចចូលមើល និងឆ្លើយតប។
![](https://img.wattpad.com/cover/316055859-288-k514264.jpg)
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...