ភាគទី18🌟

218 27 15
                                    

[ ម៉ាលី Scene ]

បន្ទាប់ពីញ៉ំាអាហារចប់ ម៉ាលីក៏ត្រូវបានប៉ារបស់នាងហៅអោយទៅជួបគាត់នៅឯបន្ទប់ធ្វើការ។ ពេលនេះកំពុងអង្គុយមួយទល់នឹងមួយហើយ រងចាំស្ដាប់តើប៉ារបស់នាងមានការអ្វីនិយាយនឹងនាងឬ? ប្រហែលជារឿងព្រឹកមិញមិនខានទេ។

« មានអ្នកប្រាប់ប៉ាកាលពីរឿងព្រឹកមិញហើយ ។ ប៉ាខឹងណាស់ដែលពួកគេនិយាយបែបនេះដាក់កូន តែធ្វើមិចគេមានហ៊ុននឹងក្រុមហ៊ុនយើងទៅហើយ មិនមែនបុគ្គលិកធម្មតាដែលចង់ដេញក៏ដេញចេញបាននោះទេ កុំអីប៉ាមិនទុកនរណា៎អោយមកថាអោយកូនឡើយ» លោកវ៉ាង

«មិនអីទេប៉ា រឿងនេះកូនអូខេហើយ ។» ម៉ាលី និយាយឡើងព្រោះមិនចង់អោយប៉ារបស់នាងបារម្ភ ។

«ចុះបន្ទាប់ពីនោះ? ប៉ាឮថាកូនចេញពីក្រុមហ៊ុនភ្លាមៗតើកូនទៅណា៎? ហេតុអីមិនជិះឡានត្រឡប់មកវិញទើប អគ្គនាយកជុនជាអ្នកជូនមកបែបនេះ?»លោកវ៉ាង

« គឺ រឿងវាបែបនេះ......» ចុងក្រោយនាងជៀសមិនផុតពីការនិយាយគ្រប់យ៉ាងប្រាប់ទៅឳពុករបស់នាងដដែលព្រោះតាមមើលទៅនៅមានសំណួរជាច្រើនទៀតដែលគាត់អាចនឹងសួរ ។ ដូច្នេះហើយរឿងតាំងពីព្រឹកមកបែបណា៎ ហេតុអីមានជុងហ្គុកមកជាមួយ ហើយនាងបាត់មួយល្ងាចទៅណា៎ធ្វើអ្វីខ្លះត្រូវបាននិយាយចេញមកអោយប៉ារបស់នាងស្ដាប់មិនខ្វះចន្លោះណា៎មួយឡើយ។

«គេពិតជាចោលការងារទៅរកកូន ហើយនាំកូនទៅជួបបងប្អូនរបស់គេផងឬ?»លោកវ៉ាង

«ចាស៎» ម៉ាលី

«ប៉ាថាប៉ាមើលដឹងពីបំណងរបស់គេគ្រាន់តែស្ដាប់ហើយ  តើកូនមើលឃើញដូចជាប៉ាទេ?» លោកវ៉ាង

«ហឹមម និយាយអោយត្រង់ទៅ គេល្អនឹងខ្ញុំតាំងពីជួបគ្នាកាលលើកដំបូងនោះមកម្ល៉េះ» ម៉ាលី

«ចុះកូនគិតយ៉ាងមិច? កូនដឹងមែនទេ ថាប្រវត្តិរបស់គេមកបែបណា៎? រឿងការងារប៉ាអោយគេលេខមួយ គេពូកែ មានអំណាច ច្បាស់លាស់ហើយឆ្លៀសវៃ មិនមាននរណា៎ហ៊ាននឹងគេទេ រឿងនេះសូម្បីតែប៉ាក៏ចង់ធ្វើជាដៃគូសហការនឹងគេដែរ ។ តែរឿងជីវិតផ្ទាល់ខ្លួនប៉ាមិនទុក្ខចិត្តទេ គេតែងតែសប្បាយ ដើរលេង ពីមុនមកព័ត៌មានដែលគេបណ្ដើរមនុស្សស្រីរាប់មិនអស់ ។ គេមិនមែនចូលមកជិតកូនព្រោះតែលេងសើចទេមែនទេ?  » លោកវ៉ាង

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now