ភាគទី15🌟

260 31 5
                                    

    ថ្ងៃថ្មីបានមកដល់ នេះជាថ្ងៃទីពីរហើយដែលម៉ាលីត្រូវចេញមុខមកបកស្រាយរឿងរបស់ខ្លួនដែលកំពុងតែល្បីសុះសាយនិងមានអ្នកជជែកវែកញែកឥតល្ហែរ ថ្នាក់ពីរថ្ងៃធ្វើអោយនាងមានអារម្មណ៍ថាខ្លួនឯងជាប់នៅក្នុងស្ថានភាពបែបនេះមករាប់ឆ្នាំទៅហើយ។ ម្ដងនេះនាងបាននិយាយរៀបរាប់ពីទំនាក់ទំនងរវាងនាងនិងជុងហ្គុក ថាត្រឹមជាអ្នករួមអាជីពតែប៉ុណ្ណោះពួកគេមិនមានអ្វីលើសដូចដែលពាក្យដែលគេបង្កាច់បង្ខូចខ្លួនឡើយ។ ហើយប្រាកដណាស់ អ្នកខ្លះក៏ស្ដាប់បានឯអ្នកខ្លះទៀតក៏នៅតែមិនខ្វល់ពីពាក្យទាំងនេះ ព្រោះបើមនុស្សតាំងចិត្តថាគិតមិនល្អពីនរណាហើយ ពួកគេនិងមិនងាយអូសទាញខ្លួនឯងអោយមកមើលពីហេតុផលត្រឹមត្រូវរបស់សាមីខ្លួនឡើយ។

«អ្នកនាងម៉ាលី ថ្ងៃនេះយើងមានប្រជុំជាមួយគូរភាគី និងអ្នកមានភាគហ៊ុនទាំងអស់នៅម៉ោង9:30 ព្រឹក» លេខារបស់រាងស្ដើងរហ័សមករំលឹកម្ដងទៀតបើទោះបីជានាងដឹងថាម៉ាលីបានដឹងរួចទៅហើយ ព្រោះនៅប្រហែលកន្លះម៉ោងទៀតនឹងដល់ម៉ោងប្រជុំហើយនាងគ្រាន់តែរំលឹកតាមភារកិច្ចរបស់ខ្លួន។

«ឆាប់ទៅរៀបឯកសារអោយរួចទៅ»ម៉ាលី

«ចាស៎ » លេខា

—————————
កិច្ចប្រជុំ ~~~~~

មិនប៉ុន្មាននាទីពួកគេទាំងពីរក៏មកដល់បន្ទប់ប្រជុំ ដែលមានអ្នកមកអង្គុយកន្លែងរបស់គេពេញអស់ទៅហើយ។ នេះបានន័យថាម្នាក់ៗគោរពម៉ោងនិងពេលវេលារបស់គ្នាណាស់ មិនមាននរណាមិនទាន់មកនោះទេ។ តែបរិយាកាសក្នុងបន្ទប់ប្រជុំនេះដូចជាចម្លែក ទឹកមុខម្ចាស់ភាគហ៊ុននិងអ្នកចូលរួមហាក់មិនដូចជារាល់ដង តែទុករឿងនេះមួយឡែកសិនព្រោះនាងត្រូវចាប់ផ្ដើមអ្វីដែលចាំបាច់ជាមុនសិន។

«មកជុំគ្នាហើយ តោះយើងចាប់ផ្ដើមប្រជុំទៅ» ម៉ាលីថារួចក៏ទទួលឯកសាររបស់ខ្លួនពីដៃរបស់លេខាយកមកដាក់នៅមុខខ្លួន ។ ហើយចាប់ផ្ដើមកិច្ចប្រជុំនិយាយពីអត្រាកំណើនប្រាក់ចំណេញរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយខែដែលនាងចាប់ផ្ដើមធ្វើទំនាក់ទំនងដោយខ្លួនឯង ។

«ឈប់សិន» កំពុងតែនិយាយ ស្រាប់តែសម្លេងបង្អាក់ក៏បន្លឺឡើងធ្វើអោយគ្រប់គ្នាត្រូវងើបមុខឡើងទៅរកប្រភពសម្លេងយ៉ាងរហ័ស។ ម៉ាលីក៏បញ្ឈប់ការធ្វើបទបង្ហាញរបស់ខ្លួន រងចាំស្ដាប់អ្នកដែលកាត់នាងអម្បិញមិញនេះ។

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now