បន្ទាប់ពីដើរចេញពីហាងអាហារនោះមក ម៉ាលីក៏សម្រេចអោយលេខារបស់ខ្លួនត្រឡប់ទៅក្រុមហ៊ុនមុន ឯនាងបែរជាជិះឡានសម្ដៅទៅរកកន្លែងដែលនៅជាយទីក្រុងបន្តិច ព្រោះទីនោះមានទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ហើយជិះមិនដល់មួយម៉ោងទេក៏ដល់ហើយ។ ព្រោះពេលនេះនាងហាក់ព្យាយាមទប់លំនឹងចិត្តនិងបេះដូងរបស់នាងអោយនឹងនរ កាលបើអម្បិញមិញវារង្គោះរង្គើស្ទើរស្លាប់ទៅហើយ ។ នេះទំនាក់ទំនង និងមិត្តភាពដែលនាងខំសាងរាប់ឆ្នាំ បែរជាបកមកចាក់នាងអោយឈឺចាប់ដល់ថ្នាក់នេះផងឬ? នាងចាប់សង្ស័យតាំងពីពេលមីរ៉េ ផុសរូបប្រអប់ចញ្ចៀនពេជ្រនោះមកម្ល៉េស ព្រោះនាងចាំច្បាស់ណាស់ថានាងបានឃើញប្រអប់នោះនៅជាមួយនឹងប៊ុមស៊ុក ស្របពេលអ្នកដឹកនាំរបស់មីរ៉េខលមកប្រាប់ថាពួកគេទាំងពីរបានឡើងឡានទៅជាមួយគ្នានាងរឹតតែអត់មិនគិតមិនបាន តែការងាររបស់នាងរវល់ពេលនាងមិនបានគិតនឹងជីកឬសជីកគល់ពីរឿងទាំងនេះឡើង តែមើលចុះពេលនេះនរណាដែលកំពុងខូចចិត្ត? នៅសុខៗគ្រប់យ៉ាងលាតត្រដាងដោយខ្លួនឯង។
ក្រោយពីចំណាយពេលអស់40នាទីជាងទីបំផុតនាងក៏មកដល់ទីនេះ ។ អាកាសធាតុចុះខ្យល់ត្រជាក់ធ្វើនាងរងារបន្តិចដែល តែមិនបានយកអាវក្រៅអ្វីមកទេព្រោះលើខ្លួនមានតែខោជើងធំក្រណាត់ខ្មៅ និងអាវបិទឡេវធ្វើការនេះឯង ។
រីងងង រីងងងងង (សម្លេងទូរស័ព្ទរោទិ៍ឡើង)
«......» ម៉ាលីហាក់ចម្លែកចិត្តពេលឃើញលេខទូរស័ព្ទប្លែករបស់នរណាមិនដឹងខលមក ជាធម្មតាគ្មាននរណាស្គាល់ឬទាក់ទងមកលេខនេះក្រៅពីរឿងផ្ទាល់ខ្លួនទេ ឬនរណាមានបញ្ហាអ្វី?
«អាឡូ ខ្ញុំម៉ាលីនិយាយ»
«សួស្ដីអ្នកនាងម៉ាលី »
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...