[ ថ្ងៃថ្មី ]✨
ល្ងាចមិនទាន់ទេ ជុងហ្គុកដែរសង្ងំនៅក្នុងផ្ទះធំមួយថ្ងៃ ក៏ចុះមកពីបន្ទប់របស់ខ្លួនវិញជាមួយនិងអាវយ៉ាងសង្ហារ ក្លិនទឹកអប់ឆ្ងុយឆ្ងុបនាំក្លិនអោយសាយភាពពេញផ្ទះគ្រាន់តែវត្តមានរបស់គេបង្ហាញឡើងមកភ្លាម ធ្វើអោយបងប្រុសរបស់គេដែលកំពុងអង្គុយចុចកុំព្យូរទ័រនៅលើសាឡុងអត់ងើបមុខសួរមិនបាន ។
«ឯងទៅក្លឹបអីស្មាលនេះ? » ណាមជុន
«ខ្ញុំមានទៅក្លឹបឯណា » ជុងហ្គុកគ្រាន់តែឮ ក៏ហួសចិត្ត នេះមកចោទគ្នាស្រស់ៗមិនទាំងទាន់សួរថាគ្នាទៅណា៎ផង។
«បើមិនទៅក្លឹបឯងទៅណា៎? ដូចឃើញឯងខានទៅមួយរយៈហើយ ការងាររវល់មែនទេ?» ណាមជុន
« ខ្ញុំខានទៅមិនមែនព្រោះតែការងាររវល់ទេ តែព្រោះនៅក្លឹបលែងមានអ្វីសប្បាយអោយធ្វើផង ។ ហើយពេលនេះគឺទៅញ៉ំាអាហារនៅហាងរបស់ជីនហ្យុង ក្រែងគាត់ទៅហាងថ្ងៃនេះឬ? » ជុងហ្គុក
«គាត់ទៅបាត់យូរហើយ ។ តែស្ដាប់ឯងទៅដូចជាចម្លែក មានអ្នកណាដាក់មន្តអាគមទៅលើឯងឬ?» ណាមជុនបានដៃក៏ញ៉ោះគេលេងដោយពាក្យសម្ដីបន្តិច តែព្រោះស្ដាប់ទៅគេចម្លែកពិតមែន។ នេះមានដែរទេ? មនុស្សចេញដើរយប់ សប្បាយហ៊ឺហារស្ទើរតែរាល់ថ្ងៃនៅសុខៗក៏មកនិយាយថាលែងមានអីសប្បាយអោយធ្វើផង?
«បើហ្យុងគិតថាចម្លែកខ្ញុំថា នាំបងថ្លៃទៅរើសឈុតសម្រាប់ពាក់ថ្ងៃមង្គលការរបស់ខ្ញុំអោយទៅអញ្ចឹង។ ហួសម៉ោងហើយ ខ្ញុំប្រញ៉ាប់ផង» ជុងហ្គុក និយាយបែបចាក់បណ្ដោយ ហើយក៏មិនបានរងចាំស្ដាប់អ្នកម្ខាងទៀតតបសិន ព្រោះត្រូវរត់យ៉ាងរហ័សសម្ដៅទៅរកឡានសំណព្វចិត្តរបស់គេមុននិងបើកចេញទៅ លឿនដូចព្យុះ។
—————————————
ផ្ទះរបស់ម៉ាលី🌟
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/316055859-288-k514264.jpg)
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...