ភាគទី8🌟

270 25 15
                                    

   តាំងពីរសៀលរហូតមកដល់ម៉ោង7ល្ងាច កម្មវិធីទើបតែបញ្ចប់ ។ ម៉ាលីធ្វើដំណើរទៅផ្ទះដោយមានប៊ុមស៊ុកជាតៃកុងឡានជូនដំណើរនាងទៅ ។នៅលើឡានរាងស្ដើងហាក់ស្ងាត់ចម្លែកមិនមាត់មិនករអ្វី ទើបធ្វើអោយអ្នកម្ខាងទៀតចម្លែកចិត្ត យូរៗទៅគេកាន់តែឆ្ងល់ទើបអត់សួរមិនបាន ។

« អូនមានរឿងអ្វីមែនទេ?» ប៊ុមស៊ុក

«ចាស៎? មានកើតអីឯណា! » ម៉ាលី
       ម៉ាលីថាអត់គេក៏ឈប់សួរតែត្រឹមនេះ ហាក់មិនសូវជាខ្វល់ខ្វាយស្រាប់ ឯម៉ាលីដែលសង្ឃឹមថាគេនិងយល់ពីន័យរបស់នាងហើយ និងទទូចសួរនាងបន្តរពេលឃើញនាងបែបនេះ តែបែរជាត្រូវស្រងាកចិត្តព្រោះអ្នកម្ខាងទៀតហាក់លែងយល់ពីចិត្តនាងទៅហើយ។

«.....»

ទីបំផុតឡានពណ៍សររលើបរលោងក៏បានបរមកឈប់នៅមុខវីឡាស្កឹមស្កៃមួយខ្នងបន្ទាប់ពីធ្វើដំណើរអស់មិនប៉ុន្មាននាទី។ ម៉ាលីចុះពីលើឡានដោយព្យាយាមញញឹមទៅកាន់សង្សាររបស់ខ្លួនជាមុនសិន សឹមនាំខ្លួនចូលមកក្នុងផ្ទះឯអ្នកម្ខាងទៀតក៏បើកឡានចេញទៅបាត់ភ្លាមៗមិនរងចាំយូរ។

..........
[ព្រឹកព្រលឹមថ្ងៃថ្មី]

     បើទោះបីជាអារម្មណ៍មិនល្អយ៉ាងណាតែតួនាទីជាអ្នកគ្រប់គ្រង ម៉ាលីត្រូវតែបំពេញអោយបានខ្ជាប់ខ្ជួនដដែល។ ព្រឹកនេះនាងរហ័សក្រោកតាំងពីព្រលឹមដើម្បីមកក្រុមហ៊ុន ព្រោះមានប្រជុំពិសេសជាមួយដៃគូរការងារ។ បន្ទាប់ពីប្រជុំរួចរាល់រាងស្ដើងក៏រហ័សមកការិយាល័យរបស់ខ្លួនវិញដើម្បីត្រួតពិនិត្យការងារដែលនៅសល់បន្តរ ។

«តើខ្ញុំនៅសល់ការណាត់ប៉ុន្មានទៀតនៅថ្ងៃនេះ?»ម៉ាលី រហ័សងើបមុខសួរទៅកាន់លេខាដែលនៅជិតខ្លួនបន្ទាប់ពីនឹកគិតដល់ ការណាត់របស់ខ្លួនជាមួយប៊ុមស៊ុក ។ ព្រោះនិយាយគ្នាតាំងពីអាទិត្យមុនថានិងញ៉ំាបាយថ្ងៃត្រង់ជាមួយគ្នានៅថ្ងៃនេះ។

«អ្នកនាងនៅសល់ ការណាត់នៅម៉ោងអាហារថ្ងៃត្រង់ជាមួយលោកស៊ុនចាស៎» លេខា

«អូហ៎មែនហើយ»

    ដោយសារតែអារម្មណ៍កំពុងមិនល្អនិងសង្សារផង នេះបានជាឡេះអោយនាងយកទៅរំសាយការណាត់ជាមួយប៊ុមស៊ុកហើយ ។ រៀបនិងទាញទូរស័ព្ទមកចុចខលទៅហើយ ប្រព័ន្ធខលចូលក៏លោតលេខអ្នកម្ខាងទៀតមកល្មមដូចជាដឹងមុន។

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now