ពេលវេលាពិតជាដើរលឿនណាស់ មួយពព្រិចភ្នែកសោះ រយៈពេលមួយសប្ដាហ៍បានកន្លងផុតទៅ។ ការបែកបាក់គ្នារបស់ម៉ាលីនិងប៊ុមសុកចាប់ផ្ដើមត្រូវបានគេកត់សម្គាល់ ហើយថ្ងៃនេះម៉ាលីហាក់ចេញមកបញ្ជាក់អោយគ្រប់គ្នាឃើញយ៉ាងច្បាស់តាមរយៈ ការលុបគ្រប់យ៉ាងដែលខ្លួនធ្លាប់បានបង្ហោះជាមួយនិងអតីតសង្សាររបស់ខ្លួនចេញអស់ពី social mediaរបស់នាងអស់ភ្លាមៗ គ្មានបន្សល់ទុកអ្វីឡើយ ។ តែអ្វីដែលកាន់តែចម្លែកគឺ សូម្បីតែមិត្តជិតស្និតរបស់នាងក៏ត្រូវបាននាងកាត់ផ្ដាច់ដែរ? គេចាប់ផ្ដើមជជែកវែកញែកថាតើ កំពុងមានរឿងអ្វីកើតឡើងរវាងពួកគេទាំងបី។
ស្របពេលអ្នកខាងក្រៅកំពុងធ្វើជាអ្នកកាត់ក្ដីរឿងជីវិតផ្ទាល់ខ្លួនរបស់នាងតាមរយៈអ៊ីនធឺណេត ពេលនេះម៉ាលីធ្វើបានប្រសើរច្រើនឡើងណាស់ ទាំងរឿងផ្ទាល់ខ្លួននិងរឿងការងារ។ នាងត្រូវប្រើរយៈពេលប៉ុន្មានថ្ងៃដែរទម្រាំតែអាចអោយខ្លួនឯងកាត់ចិត្តពីអនុស្សាវរីយ៍ដែលនាងធ្លាប់មាន ហើយទទួលយករឿងគ្រប់យ៉ាងបានដោយអស់ទុកកង្វល់ និងទោសៈនៅក្នុងខ្លួន។ ឯរឿងការងារវិញនាងធ្វើបានទៅដោយរលូន នេះក៏ជាចំណែកដ៏ធំដែលធ្វើអោយនាងសប្បាយចិត្តច្រើនឡើងជារឿងរាល់ថ្ងៃដែរ ។«ម៉ាលី កូននិងប៊ុមស៊ុកកើតអី? ឈ្លោះគ្នាឬ?» លោកវ៉ាងរហ័សសួរ នៅពេលឃើញកូនស្រីរបស់ខ្លួនចុះមកពីលើផ្ទះភ្លាម។
«អត់ទេប៉ា .. សុំទោសណា៎ដែលមិនបានប្រាប់ប៉ាជាមុនគឺរឿងវាបែបនេះ #^%{^{{%{»
ម៉ាលីចាប់រៀបរាប់ដំណើររឿងគ្រប់យ៉ាងអោយឪពុករបស់ខ្លួនបានដឹង ។ មិនមែននាងទូរពិតឬអ្វីទេ តែទំនាក់ទំនងរបស់ពួកគេចាប់ផ្ដើមបានដោយសុំការអនុញ្ញាតពីឪពុករបស់ខ្លួន មុននិងទាក់ទងគ្នាជាសាធារណៈ ដូច្នេះហើយពេលបែកគ្នានាងក៏ត្រូវប្រាប់ហេតុផលជាក់លាក់មុននិងបញ្ចប់គ្នារៀងខ្លួនទៅកាន់ឪពុករបស់ខ្លួនដែរ។
«ហេតុអីក៏ពួកគេហ៊ានធ្វើបែបនេះដាក់កូន? ពួកនេះពិតជារមិលគុណមែន ប៉ាខំស្រឡាញ់ទុក្ខចិត្តមីរ៉េ មិចក៏នាងហ៊ានបកមកធ្វើបែបនេះទៅកើត?កូនប៉ាប្រកាដជាខឹងណាស់ហើយ កូនមិនអីទេឬ?» លោកវ៉ាង
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...