ភាគទី14🌟

214 27 3
                                    

ក្លឹបរបស់ជីមីន ✨

     ព្រះអាទិត្យអស្តង្គត ចាប់ផ្ដើមពន្លិចខ្លួនដ៏ត្រចះត្រចង់របស់ខ្លួនអោយលិចបាត់ទៅ ជំនួសអោយភ្លើងពណ៍រាត្រីដែលមនុស្សម្នាបើកឡើងដើម្បីបំភ្លឺផ្លូវ និងគ្រប់កន្លែងនៃទីក្រុង។ ដូចដែលបានណាត់គ្នា ជុងហ្គុកនិងម៉ាលីបានមកក្លឹបរបស់ជីមីនទាំងម៉ោង8យប់។ ពួកគេបានរកកន្លែងអង្គុយសមរម្យមួយដែរធានាយ៉ាងជាក់លាក់ថានឹងមិនមាននរណាមករំខាន ឬស្ដាប់ឮសន្ទនារបស់ពួកគេឡើយ។ ថ្វីបើនៅខាងក្រៅមានមនុស្សច្រើន និងអ៊ូរអរ តែកន្លែងដែលពួកគេអង្គុយបែរជាស្ងាត់ល្មមសម្រាប់អោយពួកគេនិយាយគ្នាបាន។

« អ្នកនាងម៉ាលីញ៉ំាអាហារពេលល្ងាចឬនៅ? ទីនេះក៏មានអាហារញ៉ំាដែរកម្មង់ញ៉ំាសិនទេ? » ជុងហ្គុក

«អ្ហឹម លោកកម្មង់មកចុះព្រោះ ខ្ញុំរវល់ពេកមិនបានញ៉ំាទេ» ម៉ាលី

«អូខេ » ជុងហ្គុក ថារួចក៏កម្មង់អាហារមកញ៉ំាជាគ្នានិងរាងស្ដើង ។ មើលមកមិនទំនងសោះ ដែលពួកគេទាំងពីរត្រូវមកក្លឹបនិយាយគ្នាបែបនេះ តែបើទៅអោយគេឃើញនៅកន្លែងផ្សេងច្បាស់ជាមិនកើតហើយកាលបើ ជុងហ្គុកណាត់នាងមកនិយាយរឿងនេះឯង។

«និយាយរឿងព័ត៌មានកាលពីព្រឹកមិញ» ជុងហ្គុកចូលប្រធានបទសំខាន់ភ្លាមដោយមិនបង្អង់យូរ ឯរាងស្ដើងក៏រហ័សត្រង់ត្រាប់ស្ដាប់នៅពាក្យដែលគេនឹងបន្តរយ៉ាងយកចិត្តទុកដាក់។

«  ដំបូងឡើយខ្ញុំគិតថាមិនប៉ុន្មានទេវានិងស្ងាត់ទៅវិញហើយយ៉ាងច្រើនមួយថ្ងៃពីរ តែមកដល់ពេលនេះបែរជាកាន់តែមានរឿងលើសដើមទៅវិញ» ជុងហ្គុក

«ខ្ញុំក៏គិតបែបនោះដូចគ្នា  ការដែលបានជួបមីរ៉េបែរជាកាន់តែធ្វើអោយរឿងមិនសមរឿងកើតឡើងទៅវិញ ។ ថែមទាំងធ្វើអោយមានមតិមិនល្អជាច្រើនមកប៉ះពាល់ដល់ក្រុមហ៊ុនថែមទៀត » ម៉ាលី

« ព័ត៍មាននេះដំបូងឡើយគឺកើតមកពីខ្ញុំ ខ្ញុំអាចចាត់ការបានតែអ្នកនាងម៉ាលីគិតចង់ធ្វើយ៉ាងមិចបន្តរទៀតចំពោះរឿងរវាងអ្នកនាងនិងមីរ៉េ ? ខ្ញុំថាអតីតមិត្តរបស់អ្នកនាងច្បាស់ជានៅមិនស្ងៀមឡើយ។ » ជុងហ្គុក

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now