ភាគទី3🌟

441 43 2
                                    

[ មានការផ្លាស់ប្ដូរទីតាំងពី Incheon ទៅកោះJejuវិញណា ភាគមុនបានកែរួចហើយ]

........

      ថ្ងៃថ្មីក៏ចូលមកដល់ ការងាររបស់អ្នកកម្លោះក៏នៅមមារញឹកដដែល ប៉ុន្តែព្រោះថ្ងៃនេះគេត្រូវចេញដំណើរទៅ កោះJeJu ទើបការងារទាំងប៉ុន្មានត្រូវទុកមួយឡែកសិន។ យន្តហោះនិងចេញដំណើរនៅម៉ោង2:40នាទីថ្ងៃ កាលបើត្រូវប្រើរយៈពេលជិះតាមឡានវាចំណាយពេលយូររហូតជិតដល់ទៅ7ម៉ោង ពេលវេលាគេក៏មានតម្លៃការធ្វើមធ្យោបាយតាមយន្តហោះគឺល្អបំផុតហើយ យ៉ាងយូរម៉ោង5ជាងគេក៏ទៅដល់។

[ Hotel ហូស៊ុក]

គ្រប់គ្នាប្រាកដជាបានដឹងហើយថាកម្លោះហូស៊ុកមានសណ្ឋាគារនៅឯកោះ Jejuផងនិងនៅតាមបណ្ដារប្រទេសផង ។ ហើយសណ្ឋាគារដែលជុងហ្គុកស្នាក់នៅមិនមាននៅកន្លែងណាឆ្ងាយក្រៅពីសណ្ឋាគាររបស់បងប្រុសគេនោះទេ កាលបើគេមានបន្ទប់ផ្ទាល់ខ្លួននៅទីនេះស្រាប់ ហើយទីនេះក៏ជាសណ្ឋាគារដែលល្បីជាងគេនៅកោះ Jeju ទៅហើយ។

«ឆាប់ទៅទទួលអ្នកប្រុសទៅ គាត់ជិះចូលមកដល់ខ្លោងទ្វារហើយ» Manager ដែលនៅទីនេះក៏រហ័សនាំបុគ្គលិកទៅឈររង់ចាំអ្នកកម្លោះនៅច្រកទ្វារចូលសណ្ឋាគារ មិនប៉ុន្មាននាទីឡានទំនើបពណ៍ខ្មៅមួយគ្រឿងក៏លូនចូលមកចតនៅមុខបរិវេណខាងមុខ ។ អេឡិចដែលចុះមកក៏វាងពីកន្លែងបញ្ជារចង្កូតដើរតម្រង់មកបើកទ្វារឡានខាងក្រោយអោយចាហ្វាយរបស់ខ្លួន ជំហ៊ានជើងវែងៗក៏បោះចេញមកនាំយកកម្លោះកម្ពស់ខ្ពស់ស្រឡះ ដែលស្ថិតនៅក្នុងឈុតខ្វាហ្សេពណ៍ខ្មៅ សក់ខ្មៅរលើបរលោង ច្រមុះស្រួច បបូរមាត់បេះដូងពណ៍ស៊ីជម្ពូរដែលស្ទើរខាបអស់ព្រលឹងស្រីៗដែលនៅម្ដុំនេះ ។ ក្រសែភ្នែកជាច្រើនកំពុងងាកសម្លឹងមកទិសដៅដែលគេកំពុងឈរព្រោះតែរាងសង្ហារដែលជះពន្លឺត្រចះត្រចង់ ឡានទំនើបតម្លៃថ្លៃកប់ពពក និងបុគ្គលិកសណ្ឋាគារដែលឈរេងចាំគេក៏បញ្ជាក់អោយឃើញទៅហើយថាគេមិនមែនជាមនុស្សធម្មតា រិតតែមិនមែនជាភ្ញៀវធម្មតាដែលមកទីនេះ ។ អ្នកខ្លះក៏ស្គាល់ថាគេជាអ្នកណារួចទៅហើយទើបមិនបាច់ណែនាំច្រើន បុគ្គលិកដែលឃើញគេភ្លាមក៏រត់មកទទួលរាក់ទាក់និងនាំខ្លួនគេចូលទៅខាងក្នុងបាត់ទៅ។

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now