ភាគទី4🌟

418 34 3
                                    

[ ថ្ងៃថ្មី ]💫

ព្រឹកព្រលឹមនាថ្ងៃថ្មីនាំមកនូវខ្យល់អាកាសបរិសុទ្ធដល់អ្នកផងទាំងពួងដែលកំពុងស្ថិតនៅលើកោះដ៏ស្រស់ស្អាតមួយនេះ ។ សម្លេងទឹករលកនិងខ្យល់ដែលបក់មករវិចៗធ្វើអោយរាងកាយក្រាស់ដែលកំពុងគេងលើគ្រែប្រលែងខ្លួនមួយកំណាត់លើបើកឡើងមកទាំងមមីរមមើរ ឯដៃក៏រហ័សរាវរកទូរស័ព្ទនៅលើតុក្បាលគ្រែដើម្បីមើលថាតើគេក្រោកឡើងមកម៉ោងប៉ុន្មានទៅហើយ។

9:44នាទី

«ហឹមមម»

ដងខ្លួនមាំទាំរបស់រាងក្រាស់ពេលនេះកំពុងឈរនៅមុខកញ្ចក់សរថ្លាដែលមានផ្ទាំងទេសភាពនៃឆ្នេរខ្សាច់និងផ្ទៃសមុទ្រនៅខាងក្រៅ។ គេពុតពែនខ្លួនឆ្វេងស្ដាំ ធ្វើអោយសក់ដែលរញ៉េរញៃររបស់គេរេរាទៅមកតាមកម្លាំងខ្យល់ ទោះទើបក្រោកពីដំណេកតែកម្លោះម្នាក់នេះនៅរក្សារភាពស្រស់សង្ហារ និងស៊ិចស៊ីរបស់ខ្លួនបានដដែរ។ ព្រោះដៃមាំដែលគេធ្វើចលនាលំហាត់ប្រាណនាពេលព្រឹកបានបញ្ចេញសាច់ដុំធំៗនៅដើមដៃ ដើមទ្រូងសរម៉ត់រលោងដូចបណ្ដូលចេក ឯពោះក៏មានសាច់ដុំកង់ៗបង្ហាញឡើងគួរអោយទាក់ទាញជាមួយតែខោក្រណាត់ស្ដើងសំយ៉េសនៅក្បែរឆ្អឹងត្រគៀក ប្រសិនបើនរណាបានឃើញគេនៅពេលនេះនិងរំជើបរំជួលដើមទ្រូងមិនខានទេ។

     ដងខ្លួនមាំទាំរបស់រាងក្រាស់ពេលនេះកំពុងឈរនៅមុខកញ្ចក់សរថ្លាដែលមានផ្ទាំងទេសភាពនៃឆ្នេរខ្សាច់និងផ្ទៃសមុទ្រនៅខាងក្រៅ។ គេពុតពែនខ្លួនឆ្វេងស្ដាំ ធ្វើអោយសក់ដែលរញ៉េរញៃររបស់គេរេរាទៅមកតាមកម្លាំងខ្យល់ ទោះទើបក្រោកពីដំណេកតែកម្លោះម្នាក់នេះនៅរក្សារភាពស្រស់សង្ហា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

       មិនរងចាំយូរក្រោយពីពុតពែនខ្លួនរួចអ្នកកម្លោះក៏ប្រញ៉ាប់ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន ដោយមិនភ្លេចប្រាប់ជំនិតអោយកក់កន្លែងសម្រាប់ញ៉ំាអាហារពេលព្រឹកអោយខ្លួននៅខាងក្រោមរួចជាស្រេចមុននិងគេបានចុះទៅ។ ដោយសារតែកម្មវិធីនិងចាប់ផ្ដើមនៅម៉ោង2រសៀល ហើយទម្រាំគេបានចុះទៅញ៉ំាអាហារក៏ម៉ោង10ជាងទៅហើយ ប៉ុន្តែនៅសល់ប្រមាណជិត4ម៉ោងដែរជុងហ្គុកក៏យកពេលនោះទៅហែលទឹកនៅអាងទឹកធ្វើរំភើយ។

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now