ភាគទី2🌟

481 41 6
                                    

[ ក្រុមហ៊ុន ]

« នេះជាឯកសារខ្លះៗដែរចាហ្វាយអោយខ្ញុំរកមកអោយទាន» Alex

«ហឹមម » ជុងហ្គុកដែរកំពុងអង្គុយនៅតុធ្វើការក៏រហ័សយកសាមីពីដៃជំនិតរបស់ខ្លួនមកបើកមើល ។ ប្រវត្តិរូបសង្ខេបរបស់មនុស្សស្រីម្នាក់ក៏បង្ហាញឡើងនៅលើគេតែម្ដង..

[វ៉ាង ម៉ាលី , អាយុ 26ឆ្នាំ , ថ្ងៃកំណើតទី9 ខែមិថុនា ឆ្នាំ1997 ។ ឪពុកឈ្មោះ វ៉ាង ចាង ម្ដាយឈ្មោះ ស៊ីម សូជីន, ទីកន្លែងកំណើត ទីក្រុងសេអ៊ូល , ជាកូនទោល , បញ្ចប់ការសិក្សារពីប្រទេសបារាំង ទីក្រុងប៉ារីស ផ្នែកគ្រប់គ្រង , កាន់តំណែងជានាយកប្រតិបត្តិនៅក្រុមហ៊ុនអាជីវកម្មលក់ឡាន Wang groupe បានរយៈពេល6ខែ ។]

«ចុះប្រវត្តិរូបក្រៅផ្លូវការ?»ជុងហ្គុក

«ក្រៅផ្លូវការគឺដូចដែរចាហ្វាយដឹង អ្នកនាងម៉ាលីមានទំនាក់ទំនងនិងចាងប៊ុមស៊ុក កូនរបស់លោកចាងដែលជាម្ចាស់ក្រុមហ៊ុមអាជីវកម្មឡានដូចគ្នា ។ អ្នកទាំងពីមានទំនាក់ទំនងនិងគ្នាមកបីឆ្នាំហើយ តែបែកគ្នាអស់រយៈពេល2ឆ្នាំដោយសារតែអ្នកនាងម៉ាលីត្រូវទៅសិក្សារនៅបរទេស ទើបតែមកជួបគ្នា6ខែក្រោយនេះ ហើយទំនាក់ទំនងរបស់ពួកគេក៏នៅល្អដូចដើម ។ » អេឡិច

«ពួកគេត្រឹមតែមានទំនាក់ទំនងល្អធម្មតាទេ?»ជុងហ្គុក

«បាទមែនហើយ ក៏ដូចទៅនិងគូរស្នេហ៍ទូទៅ ។ មិនស្អិតរមួតពេកព្រោះអ្នកនាងម៉ាលីជាមនុស្សកំណាញ់ខ្លួន មានភាពម៉ត់ចត់ មិនរញ៉េរញៃច្រើន តែមើលទៅទន់ភ្លន់ដូចដែលចាហ្វាយបានឃើញ មិនយូរទេឮថាអ្នកទាំងពីរនិងមានដំណឹងល្អនិងគ្នាហើយ» អេឡិច

« ចុះពេលដែលនាងនៅប៉ារីស? » ជុងហ្គុក

« អ្នកនាងម៉ាលីមិនសូវមានមិត្តភក្តិនោះទេ ក៏មានតែម្នាក់ដែរជិតស្និតក៏នៅកូរ៉េ ។ ដូច្នេះហើយពេលនៅទីនោះក៏ឃើញថាខំតែរៀនដើម្បីបញ្ចប់ការសិក្សារអោយឆាប់រហ័ស មិនដល់បីឆ្នាំក៏ត្រឡប់មកវិញ ព័ត៍មានពេលដែលអ្នកនាងម៉ាលីនៅទីនោះមិនសូវមាននោះទេទាន»អេឡិច

«ហឹមម មើលទៅមុននិងក្រោយយើងនៅតែមិនដឹងពីរនាងច្បាស់ដដែល ។ ចុះប៊ុមស៊ុក? គេធ្វើអ្វីខ្លះពេលនៅម្នាក់ឯងនៅទីនេះ?» ជុងហ្គុក

🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .Where stories live. Discover now