ភាគទី1 : មករកអូនថេយ៍នឹងហើយ

9.2K 396 14
                                    

@ផ្ដើមរឿង...

នៅខាងមុខផ្ទះវីឡាមួយខ្នងដែលមានហាងផ្កានឹងហាងនំខេកជាប់គ្នាដោយម្ចាស់ហាងម្នាក់ៗកំពុងនាំ គ្នារៀបចំរបស់អោយភ្ញៀវដែលកំពុងឈរចាំតម្រង់ជួរនោះ

< ថយចេញ !! > សម្លេងមាំមួយបានស្រែកបន្លឺឡើងព្រមទាំងមានមនុស្សប្រុស3នាក់ដើរចូលមកដោយមិនព្រមតម្រង់ជួរដូចជាភ្ញៀវដទៃឡើយ

< អាជុង ឯងមកធ្វើស្អីទៀតហើយហ្ហាស៎! >
ណាមជុន ដើរចេញមកច្រត់ចង្កេះស្ដីអោយនាយ
កម្លោះនៅចំពោះមុខព្រោះតែនាយតែងតែមករញ៉េរញ៉ៃក្នុងហាងរបស់ប្អូនគេសឹងតែរាល់ថ្ងៃប៉ុន្តែបើសិនជាម៉ាក់របស់គេនៅនាយនឹងមិនហ៊ានចូលមកទេតែដោយសារថ្ងៃនេះម៉ាក់របស់គេបានទៅចម្ការផ្កាបាត់ហើយទើបនាយម្នាក់នេះប្រហើនហ៊ានចូលមក

< មករ...អូនថេយ៍! > នាយកម្លោះគ្រាន់តែក្រឡេកងាកទៅបានឃើញរាងតូចច្រឡឹងម្ចាស់ចិត្តរបស់ខ្លួនដើរចេញមកភ្លាមទឹកមុខរីកដូចគ្រាប់ជីសើចស្ងេញចេញធ្មេញទន្សាយដាក់រាងតូច

< លោកឯង! មកធ្វើស្អីទៀតហើយ? > រាងតូចចរឹកឆ្នាស់ឆ្នើមសួរទៅនាយកម្លោះទាំងមុខចាប់ផ្ដើមមិនស្រស់នេះបើសិនជាម៉ាក់របស់គេដឹងប្រាកដជាបានផ្អើលភូមិទៀតមិនខានទេ

< មករកអូនថេយ៍នឹងហើយ > ជុងហ្គុក

< នៀក! បើសិនជាមកនិយាយអត់ប្រយោជន៍បែបនេះឆាប់ចេញពីទីនេះភ្លាមប្រយ័ត្នប៉ាលោកឬម៉ាក់របស់ខ្ញុំដឹងនឹងមានរឿង > ថេយ៉ុង

< បារម្ភបងហ្ហេស? > ជុងហ្គុក មុខក្រាស់មានតែនិយាយញោះគេថែមទាំងញាក់ចិញ្ចើមដាក់គេទៀត

< ខ្ញុំគ្រាន់តែមិនចង់អោយម៉ាក់ខ្ញុំនឹងប៉ាលោកឈ្លោះគ្នាដោយសារតែលោកឯងទៀតយល់ទេ? > ថេយ៉ុង

< មិនយល់ ហើយក៏មិនចេញទៅណាដូចគ្នា > ជុងហ្គុក

< ទៅឬមិនទៅ? ឯងចង់ត្រូវរបស់យើងមែនទេ? > ជីន កាន់កន្ត្រៃកាត់ផ្កាចេញមកចង្អុលទៅ ជុងហ្គុក

< ហ្ហេឺយ អាជុង! ន៎ែ! និយាយស្រួលបួលមិនបានទេយ៉ាងមិចចាំបាច់ប្រើដៃប្រើជើង > ហូស៊ុក ដែលបានមកជាមួយ ជុងហ្គុក ត្រូវជាបងរបស់នាយក៏អោបដៃប្អូនប្រុសហើយងាកទៅស្រែកដាក់ ជីន! បងប្អូនគេនេះកាចៗដូចគ្នា

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Where stories live. Discover now