@Next Day ~~~~~~
ថ្ងៃនេះអ្នកស្រីគីមមិនបានទៅចម្ការនោះទេព្រោះតែគាត់មិនស្រួលខ្លួនទើបសម្រាកនៅផ្ទះចំណែកឯ
ថេយ៉ុង ក៏មិនបានលក់អីវ៉ាន់ដូចគ្នាដោយសាររវល់មើលថែម៉ាក់គេនាំអោយ ជុងហ្គុក មិនដឹងរឿងមិន ឃើញរាងតូចនៅលក់អីវ៉ាន់ដូចសព្វដងក៏កើតចិត្តឆ្ងល់ឡើងមក< ន៎ែ ឈរធ្វើស្អីទៀតមិចមិនឡើងឡានទៅ? >
ហូស៊ុក ប្រាប់ទៅប្អូនពៅរបស់ខ្លួនព្រោះគ្រប់គ្នាកំពុងរៀបចំខ្លួនចេញទៅចម្ការហើយតែ ជុងហ្គុក មិនព្រមចូលទៅក្នុងឡានទេគិតតែឈរសម្លឹងមើលទៅផ្ទះរបស់ ថេយ៉ុង< ហេតុអ្វីថ្ងៃនេះមិនឃើញអូនថេយ៍លក់អីវ៉ាន់ចឹងតើគេមានរឿងអីមែនទេ? > ជុងហ្គុក
< ល្ងាចមិញយើងជួបនឹង ណាមជុន លឺគេប្រាប់ថាម៉ាក់របស់គេមិនស្រូវខ្លួនទើបប្រហែលជា ថេយ៉ុង មិនបានលក់អីវ៉ាន់ដោយសាររវល់នៅមើលថែម៉ាក់របស់គេទេដឹង ?? > ហូស៊ុក
< មានន័យថាម៉ាក់របស់គេកំពុងនៅផ្ទះមែនទេ? > ជុងហ្គុក
< អឺ ឆាប់ចូលក្នុងឡានទៅប៉ាចេញមកហើយប្រយ័ត្នគាត់ដឹងថាឯងនៅតែលួចទាក់ទងនិយាយជាមួយគ្រួសារនោះទៀតអាចនឹងមានរឿង > ហូស៊ុក និយាយពេលងាកទៅបានឃើញឪពុកកំពុងដើរចេញពីមកក្នុងផ្ទះ
< ប៉ុន្តែ~ > ជុងហ្គុក មិនចង់ព្រមចូលក្នុងឡាននៅតែសម្លឹងមើលទៅផ្ទះ ថេយ៉ុង ដដែលបើជារាល់ថ្ងៃទោះនាយបានឃើញមុខនិយាយជាមួយគេលួចលួចលាក់តែយ៉ាងណាក៏ធ្វើអោយនាយអស់ចិត្ត ប៉ុន្តែថ្ងៃនេះបែរជាស្ងាត់មិនឃើញគេនៅលក់អីវ៉ាន់ដូចជារាល់ដងក្នុងទ្រូងស្ទើរតែប្រេះចង់ទៅហើយ
< កុំធ្វើដូចមនុស្សបែកគ្នារាប់ឆ្នាំពេក > យ៉ុងហ្គី
មិនសាំច្រើនទាញគេរុញចូលទៅក្នុងឡានតែម្ដង< ហ្ហេឺយ ស្នេហាធ្វើអោយមនុស្សឆ្គួតពិតមែន >
ហូស៊ុក< ឯងក៏ចឹងដែរចង់នៅឈរទ្រឹស្ដីដល់ណាទៀត? > យ៉ុងហ្គី
< យី! និយាយតិចមិនបាន > ហូស៊ុក សម្លក់មុខគេហើយបានព្រមដើរចូលទៅក្នុងឡានពេលនោះលោកចនក៏ដើរចេញទើបបានជានាំគ្នាចេញទៅ ចម្ការ។
VOCÊ ESTÁ LENDO
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Ficção Geralជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។