@ព្រឹកថ្ងៃថ្មី //
ក្នុងបន្ទប់មួយដែលមានប្ដីប្រពន្ធមួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតដោយសារកាលពីយប់ធ្វើការដល់ទាបភ្លឺទើបនាំអោយល្វើយទាំងពីរដោយមិនខ្វល់ថាពេលនេះម៉ោងប៉ុន្មានទៅហើយនោះទេ
< ហឹម~ > សម្លេងគ្រហឹមបានលឺចេញពីក្នុងប្រអប់ មាត់តូចច្រមិចព្រមទាំងបើកភ្នែកឡើងសន្សឹមៗអោយសាំជាមួយពន្លឺងើយទៅសម្លឹងមើលមុខអ្នក មានឈ្មោះជាប្ដីដែលកំពុងលង់លក់មិនទាន់ភ្ញាក់ពី
គេងនៅឡើយនោះ
< ជុងហ្ហា ភ្ញាក់ឡើងភ្លឺហើយណា > សម្លេងដាសអោយស្វាមីភ្ញាក់ពីគេងយ៉ាងស្រទន់លូកដៃទៅចុកលើច្រមុះនាយថ្នមៗជាមួយស្នាមញញឹមស្រស់ ស្រាយទាំងព្រឹកនាំអោយ ជុងហ្គុក ត្រូវភ្ញាក់ពីដំណេកទាំងបង្ខំនៅពេលមាននរណាមករំខានការគេងរបស់ខ្លួនបែបនេះ
< ហឹម~ តើម៉ោងប៉ុន្មានហើយ ?? > ជុងហ្គុក ស្រដីសួរទាំងមិនទាន់បើកភ្នែកលូកដៃទៅអោបក្រសោបចង្កេះប្រពន្ធអោយអឹបនឹងខ្លួនកាន់តែស្និទ្ធស្នាលព្រមទាំងដាក់មុខក្នុងប្រលោះ.ករបស់គេរីឯរាងតូចសង្ងំនៅក្នុងទ្រូងស្វាមីញញឹមមិនរលុប
< ទើបភ្ញាក់ដូចគ្នាខ្ញុំមិចនឹងដឹងនោះ? > ថេយ៉ុង
< តើអូននៅឈឺកន្លែងណាទេ? > ជុងហ្គុក ប្រញាប់ឈ្ងោកមុខសួរព្រោះតែភ្លេចគិតថាកាលពីយប់គឺទាល់តែទាបភ្លឺទើបពួកគេឈប់បានជាភ័យខ្លាចថា
រាងតូចជាប្រពន្ធនឹងឈឺព្រោះនាយដឹងថាវាជាលើក ដំបូងរបស់គេ
តែសម្រាប់ ថេយ៉ុង វិញគេប្រហែលជាមិនដឹងឡើយគេគិតថាខ្លួនឯងបានអស់ខ្លួនចាប់តាំងពីថ្ងៃដែលជុងហ្គុក មិនដឹងមកពីណាមកនៅក្នុងបន្ទប់របស់គេនោះម្ល៉េះ
< តិចតួច > គេពេញវ័យហើយដូច្នេះក៏អាចយល់ ដឹងពីរឿងទាំងនោះវាអាចនឹងមានការឈឺចាប់ខ្លះតែក៏មិនបានជាទន់ជ្រាយថ្នាក់ស្រែកយំណាមួយព្រោះគេជាអ្នកពេញចិត្តដោយខ្លួនឯងអញ្ចឹងហើយមិនអាចបន្ទោស ជុងហ្គុក បាននោះទេ
< អូនដើររួចទេ? > ជុងហ្គុក
< អឹម~ តែជុង...> ថេយ៉ុង
ESTÁS LEYENDO
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Ficción Generalជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។
![ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]](https://img.wattpad.com/cover/318003401-64-k843466.jpg)