ភាគទី20 : មិនបានទេ ព្រោះស្នាមញញឹមរបស់អូនអាចធ្វើអោយបងរលាយបាន

2.7K 178 3
                                    

@ព្រឹកថ្ងៃថ្មី //

ព្រឹកថ្មីបានឈានចូលមកដល់ ជុងហ្គុក នឹងប្រពន្ធប្រញាប់នាំគ្នាភ្ញាក់ពីគេងក្រោកចូលទៅងូតទឹកសម្អាតចេញនឹងអាលបានទៅធ្វើការងាររបស់ពួកគេរៀងខ្លួន! ប៉ុន្តែនៅពេលបណ្ដើរគ្នាមកដល់ខាងមុខផ្ទះគ្រួសាររបស់ខ្លួនទាំងសងខាងនោះក៏ស្រាប់តែបាន ឃើញឪពុកម្ដាយឈរនៅមុខផ្ទះរៀងខ្លួនព្រមទាំងសម្លក់សម្លឹងមើលមុខគ្នាមិនឈប់

< ម៉ាក់តើមែនរឿងអ្វីមែនទេ? > ថេយ៉ុង ឃើញបែបហ្នឹងក៏ស្រដីសួរទៅកាន់អ្នកជាម្ដាយដោយការងើយឆ្ងល់

< ពិតមែនហើយប៉ាតើមានរឿងអ្វី? > ជុងហ្គុក
ក៏ងាកទៅសួរឪពុកដូចគ្នាព្រោះតែមិនយល់ថាមាន រឿងអ្វីទៀតហើយបានជាព្រឹកមិនទាន់ឪពុកខ្លួនក៏ឈរសម្លក់សម្លឹងជាមួយម្ដាយក្មេកអញ្ចឹង ??

< ថេយ៍! កូនដឹងហើយមែនទេថាអ~ទេ! គឺជាគេបានសាក់ក្រែងវាអ្វីដែលកូនមិនចូលចិត្តមិនអញ្ចឹង?
ដូច្នេះហើយក៏លែងលះគ្នាទៅព្រោះតែគេបានធ្វើអ្វីដែលកូនមិនចូលចិត្តដោយមិនសួរនាំកូនជាមុនបើសិនជានៅតែបែបនេះទៅមុខទៀតគេប្រាកដជានៅតែធ្វើអ្វីតាមអំពើរចិត្តខ្លួនឯងអ៊ីចឹងរហូតជាមិន ខាន > អ្នកស្រីគីម និយាយប្រាប់ទៅកូនប្រុសរបស់ខ្លួន

< ជុងហ្គុក លែងលះក៏ល្អព្រោះថាបើសិនជាគេមិនយល់ពីយើងកូនក៏មិនមិនបាច់នៅទ្រាំដែរគួរណាតែ
រកអ្នកដែលស្រលាញ់កូនយល់ពីកូនពិតប្រាកដវិញល្អជាង > លោកចន ប្រាបទៅកាន់កូនប្រុសរបស់ខ្លួនដោយងាកទៅសម្លក់មុខអ្នកស្រីគីមកំពុងឈរខឹងនោះ

< ន៎ែ! តាចននិយាយបែបនេះចង់មានន័យថាយ៉ាងមិចហ្ហាស? > អ្នកស្រីគីម

< និយាយបែបណា? មុននេះយាយឯងក៏បាននិយាយថាអោយកូនខ្ញុំដែរ? > លោកចន តបវិញមិនអោយចាញ់នាំអោយក្មេងៗឈរសម្លឹងមុខគ្នាទាំងមិនហ៊ានលូកមាត់អ្វីអ្នកស្រីគីមរកនឹងស្រែកស្ដីតបទៅ វិញហើយតែកូនប្រុសបានស្រដីកាត់មុន

< ឈប់សិន! តើអ្នកទាំងពីរកំពុងតែនិយាយពីអ្វីអោយប្រាកដ? លែងលះគ្នាអ្វីឬ ?? > ថេយ៉ុង សួរព្រោះតែគេមិនយល់ពិតមែនសុខៗម្ដាយខ្លួននឹងឪពុកក្មេកស្រាប់តែនិយាយរឿងលែងលះតើនរណាលែងលះគ្នា ??

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Onde histórias criam vida. Descubra agora