ម៉ោងប្រហែលជា6កន្លះឯណោះទើប ជុងហ្គុក នឹងគ្រួសាររបស់នាយត្រឡប់មកពីចម្ការវិញដោយសារ តែត្រូវបញ្ជូនកាហ្វេទាំងអស់ដែលប្រមូលផលបានយកទៅសេអ៊ូលរួចហើយត្រូវនៅចាប់ចែងរឿងខ្លះៗទៀតបានជាមកផ្ទះវិញរៀងយប់បែបហ្នឹង
< ហើយវាថីហ្ហាឃើញមុខស្អុយតាំងពីថ្ងៃ? >
ហូស៊ុក សួរទៅប្អូនប្រុសពៅរបស់ខ្លួនដែលគិតតែអង្គុយធ្វើមុខស្អុយតាំងពីថ្ងៃត្រង់ទាឪពុករៀបការមិនបានក៏ង៉ក់ងរមិនបាត់មកដល់ឥឡូវ< បងមិនយល់ទេ ខ្ញុំស្រលាញ់អូនថេយ៍ខ្ញុំចង់រៀបការខ្ញុំខ្លាចគេដណ្ដើមរបស់ខ្ញុំទៅ > ជុងហ្គុក ប្រាប់ទាំង ពេបមាត់ធ្វើអោយបងៗរបស់នាយសម្លឹងមុខគ្នាថ្នាក់ស្ដីអ្វីមិនចេញ! នេះប្អូនពួកគេស្រលាញ់ ថេយ៉ុង ខ្លាំងដល់ថ្នាក់នឹងផងរឺតើគេមានត្រូវស្នេហ៍ឬអត់និង ??
< ឯងដឹងស្រាប់ហើយថាយ៉ាងណាក៏ប៉ាមិនព្រមហើយយើងក៏ជឿថាសូម្បីតែម៉ាក់របស់គេប្រាកដជាមិនយល់ព្រមដូចគ្នា > យ៉ុងហ្គី
< ខ្ញុំមិនយល់មិនខ្វល់ស្អីទាំងអស់ខ្ញុំដឹងតែម្យ៉ាងគឺចង់បានអូនថេយ៍របស់ខ្ញុំ > ជុងហ្គុក
< ស្រីពេញភូមិសុទ្ធតែស្អាតៗមិចមិនស្រលាញ់ហេតុអីទៅស្រលាញ់ ថេយ៉ុង ទៅវិញថែមទាំងប្រុសទៀតនៀកនឹងដឹងហើយលឺហើយថាគ្រួសារទាំងសងខាងមិនត្រូវគ្នាទៀតផង > ហូស៊ុក
< គ្រួសារឈ្លោះគ្នាក៏ឈ្លោះតែគ្រួសារទៅខ្ញុំស្រលាញ់អូនថេយ៍ជារឿងរបស់ខ្ញុំមិនបានពាក់ព័ន្ធជាមួយគ្រួសារទេចង់នរណាមិនព្រមក៏ជារឿងរបស់គ្រប់គ្នាហើយទោះជាមានទេវធីតាធ្លាក់មកពីណាក៏ខ្ញុំមិនខ្វល់ព្រោះខ្ញុំចង់បានតែអូនថេយ៍ម្នាក់គត់ក្រៅពីគេខ្ញុំមិនយកដាច់ខាត > ជុងហ្គុក
< មើលសម្ដីវា > យ៉ុងហ្គី ឈរច្រត់ចង្កេះសម្លក់មុខប្អូនតែ ជុងហ្គុក មិនខ្ចីខ្វល់ងាកទៅខាងក្រៅស្រាប់តែបានឃើញបន្ទប់ ថេយ៉ុង បើកបង្អួចភ្លើងក្នុងបន្ទប់ក៏បើកទើបធ្វើអោយនាយដឹងថារាងតូចកំពុងនៅក្នុងបន្ទប់របស់គេ!
ដឹងស្រាប់ហើយផ្ទះពួកគេនៅទល់មុខគ្នាហើយ
ផ្ទះរបស់ ជុងហ្គុក នៅមិនទាន់បិទរបងផ្ទះនៅឡើយទេទើបនាយអាចមើលឃើញអញ្ចឹងព្រោះនាយកំពុងអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវក្នុងផ្ទះ
ВЫ ЧИТАЕТЕ
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Художественная прозаជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។