ភាគទី25 : នៅពេលនេះខ្ញុំស្រលាញ់តែប្ដីរបស់ខ្ញុំមានដែលឈ្មោះ ចន ជុងហ្គុក ម្នាក់គត់

2.6K 181 3
                                    

@ព្រឹកថ្ងៃថ្មី //

ព្រឹកថ្មីបានឈានចូលមកដល់ ថេយ៉ុង នឹងស្វាមី
ដើរបណ្ដើរគ្នាចេញមកពីផ្ទះរបស់ពួកគេរស់នៅទាំងញញឹមញញែមើលក៏ដឹងថាពួកគេមានក្ដីសុខជាមួយ គ្នាប៉ុណ្ណា

< ន៎ែ! កាលពីនេះម្សិលមិញឯងទៅណាហេតុអ្វីបាន ជាទុកហាងចោលទាំងនៅមិនទាន់បានបិទហាងអោយរៀបរយអញ្ចឹងហ្ហាស? > គ្រាន់តែបាន ឃើញប្អូនប្រុសភ្លាម ជីន ក៏ឈរច្រត់ចង្កេះស្រដីសួរទៅគេទាំងខឹង

< អ៎ូ! ពិតមែនហើយ គឺខ្ញុំភ្លេច! > ថេយ៉ុង បានលឺបងប្រុសនិយាយបែបហ្នឹងក៏ធ្វើអោយគេនឹកឃើញភ្លាមថាកាលពីម្សិលមិញនេះខ្លួនប្រញាប់រត់ទៅតាម
លួងស្វាមីទាំងមិនទាន់បានបិទហាងនៅឡើយ

< មិនបាច់មកភ្លេចទេ នេះយើងមកពីចម្ការឃើញ
ក៏ត្រូវជាអ្នករៀបចំបិទហាងទៀត > ជីន ប្រាប់ទាំងមុខក្រញូវមិនលុប

ប៉ុន្តែនៅកាលពីម្សិលមិញនេះ ថេយ៉ុង ត្រឡប់ទៅផ្ទះរបស់គេបានមួយស្របក ជីន ក៏បានត្រឡប់មកពីចម្ការវិញតែក៏មិនបានឃើញប្អូនខ្លួននៅអង្គុយក្នុងក្នុងហាងឬរៀបចំបិទហាងដូចជារាល់ដងទេថែមទាំងមិន បានឃើញ យ៉ូហាន ដូចគ្នាព្រោះគេបានត្រឡប់ទៅ វិញបាត់ហើយដោយឃើញអញ្ចឹងទើប ជីន ជាអ្នករៀបចំអីវ៉ាន់បិទហាងដោយខ្លួនឯង

< ខ្ញុំសូមទោសព្រោះខ្ញុំភ្លេចដោយសារតែប្រញាប់ទៅលួងអ្នកខ្លះ > ថេយ៉ុង លួចដៀងភ្នែកទៅសម្លឹងមើលស្វាមីដែលកំពុងនៅឈរក្បែរខ្លួនចំណែកឯអ្នកម្ខាង ទៀតក៏សម្លឹងមើលមកគេវិញដូចគ្នា

< ស្អី? និយាយបែបនេះពួកយើងឈ្លោះគ្នាទៀត ហើយមែនទេ? > ជីន សម្លឹងពួកគេទាំងពីរឆ្លាស់គ្នា

< មានរឿងអីទៀតហើយ? > ណាមជុន ដើរចេញមកពីក្នុងផ្ទះបានលឺបងប្រុសខ្លួននិយាយក៏ស្រដីសួរទៅកាន់ប្ដីប្រពន្ធមួយគូរនោះ

< ក៏...> ថេយ៉ុង មិនទាន់នឹងបាននិយាយអ្វីផងស្រាប់តែមានឡានមួយគ្រឿងបានបើកមកឈប់នៅ មុខផ្ទះរបស់ខ្លួនមុននឹងម្ចាស់ឡានចេញមកទើប បានដឹងថាគឺជានរណា

< យ៉ូហាន! >

< ឯង! នេះឯងមកធ្វើស្អីនៅទីនេះទៀតហើយហ្ហាស? ឯងចង់ត្រឡប់មកធ្វើស្អីប្អូនយើងទៀតមែនទេអាចង្រៃ !! > ណាមជុន គ្រាន់តែបានឃើញ យ៉ូហាន ភ្លាមស្រាប់តែខឹងឡើងមកភ្លាមៗដូចជាមាននរណាយកសាំងមកចាក់លើភ្លើងអញ្ចឹងព្រមទាំងស្ទុះដើរ ចូលទៅរក យ៉ូហាន ទាំងកម្រាល

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Tempat cerita menjadi hidup. Temukan sekarang