រសៀលបន្តិច ជុងហ្គុក បានសុំឪពុកត្រឡប់មកផ្ទះមុនព្រោះតែមុននឹងចេញទៅចម្ការឃើញថាប្រពន្ធក៏នៅមិនទាន់ជាស្រួលបួលទើបខ្លាចគេកើតអ្វីនឹងគ្មាននរណានៅមើលថែគេ
< ជុង! > ថេយ៉ុង ហៅស្វាមីនៅពេលកំពុងរៀបចំផ្កាអោយភ្ញៀវងើបមកឡើងស្រាប់តែបានឃើញ ជុងហ្គុក កំពុងឈរចាំឆ្លងផ្លូវមករកខ្លួនព្រោះតែនាយបានអោយកម្មករនៅក្នុងចម្ការជាអ្នកជូនខ្លួនត្រឡប់មកផ្ទះវិញ
< បាទ > ជុងហ្គុក សើចស្ងេញដាក់រាងតូចជាប្រពន្ធ
< ម្ដេចក៏ថ្ងៃនេះត្រឡប់មកពីចម្ការវិញលឿនម្ល៉េះ >
ថេយ៉ុង< ព្រោះមុនពេលបងទៅចម្ការបងដឹងថាការពិតអូន
ក៏នៅមិនទាន់ជាស្រួលបួលថែមទាំងកាលពីយប់សម្រាកមិនបានច្រើនទៀតទើបបងខ្លាចថាអូននៅ តែម្នាក់ឯងពេលកើតអ្វីនឹងគ្មាននរណាដឹងបានជាបងសុំប៉ាត្រឡប់មកផ្ទះវិញមុន > ជុងហ្គុក ស្រដីរៀបរាប់រាងតូចដោយប្រើសម្លេងស្រទន់តាមទម្លាប់< មិនបាច់បារម្ភពេកឡើយ ព្រោះខ្ញុំអាចមើលថែខ្លួន ឯងបាន > ថេយ៉ុង ប្រាប់ព្រមទាំងមានស្នាមញញឹម
នៅផ្ទៃមុខព្រោះតែដឹងថាមិនថាស្វាមីទៅដល់ទីណានាយក៏នៅតែព្រួយបារម្ភខ្វល់ខ្វាយពីខ្លួន< ហើយនេះអូននៅលក់អីវ៉ាន់តែម្នាក់ឯងទេ? បងថ្លៃទៅណាហើយ > ជុងហ្គុក សួរព្រោះតែឃើញ ថេយ៉ុង នៅលក់អីវ៉ាន់តែម្នាក់ឯង
< ណាមជុន គាត់បានចេញទៅយកផ្កាអោយភ្ញៀវតាមទម្លាប់បាត់ហើយចំណែកបង ជីន ក៏បានទៅចម្ការជំនួសអ្នកម៉ាក់ព្រោះតែអ្នកម៉ាក់គាត់ធ្វើការងារមិនឈប់ទើបប៉ុន្មានថ្ងៃនេះគាត់រៀងចុះខ្សាយបានជាបងប្រុសភ័យខ្លាចថាគាត់នឹងឈឺទើបមិនចង់អោយគាត់ទៅធ្វើការហើយគាត់ក៏ជាអ្នកទៅជំនួស >
ថេយ៉ុង និយាយប្រាប់ស្វាមីដកដង្ហើមធំបារម្ភពីអ្នកជាម្ដាយព្រោះគេមិនចង់ឃើញគាត់ឈឺហើយក៏មិនចង់អោយគាត់ធ្វើការងារអ្វីទៀតដែរព្រោះគាត់ចាស់ហើយប៉ុន្តែម៉ាក់របស់គេក៏ប្រាប់ថាមិនអីៗរហូត< បើអ៊ីចឹងតើពេលនេះអ្នកម៉ាក់គាត់យ៉ាងមិចហើយតើគាត់បានរកថ្នាំលេបឬបាននៅមន្ទីរពេទ្យអោយ
គ្រូពេទ្យពិនិត្យមើលសុខភាពអ្វីឬនៅ? > ជុងហ្គុក កាលបើលឺប្រពន្ធនិយាយបែបហ្នឹងក៏បារម្ភពីម្ដាយក្មេកដូចគ្នា!
ВЫ ЧИТАЕТЕ
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Художественная прозаជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។