@Next Day ~~~~~~
រយៈពីរសប្តាហ៍ទៅហើយដែល ជុងហ្គុក នឹង ថេយ៉ុង បានរៀបការជាមួយគ្នាតែមិនអាចរស់នៅជាមួយគ្នាបានទោះបីជាពួកគេអាចនិយាយគ្នាស្និទ្ធស្នាលគ្នាដោយបើកចំហរបានក៏ពិតមែនប៉ុន្តែយ៉ាងណា
ជុងហ្គុក នៅតែមិនស្កប់ស្កល់មិនពេញចិត្តដដែលតែក៏មិនអាចធ្វើអ្វីបានក្រៅពីត្រូវធ្វើតាមតំរូវការគ្រួសារខាងប្រពន្ធ< ថេយ៍ ហេតុអ្វីទើបអូនមកអង្គុយនៅត្រង់នេះនៅវិញម្ដេចមិនទៅក្នុងផ្ទះមេឃទើបតែរាំងភ្លៀងផងចេញមកអង្គុយនៅខាងក្រៅបែបនេះប្រយ័ត្នឈឺណា >
ជុងហ្គុក ទើបតែត្រឡប់មកពីចម្ការក៏ឡើងទៅបន្ទប់ ងូតទឹកផ្លាស់ខោអាវរួចចុះមកខាងក្រោមវិញងាកទៅខាងក្រៅស្រាប់តែឃើញរាងតូចមានឈ្មោះជាប្រពន្ធអង្គុយលេងនៅកន្លែងលក់អីវ៉ាន់ខាងមុខផ្ទះរបស់គេតែ ម្នាក់ឯងទើបនាយប្រញាប់ចេញមកមើលហើយស្រដីប្រាប់គេដោយក្ដីបារម្ភ< មិនអីទេ មេឃទើបតែរាំងភ្លៀងបែបនេះហើយ ស្រស់ស្រាយត្រជាក់ល្អ > ថេយ៉ុង តបទៅកាន់ស្វាមីវិញទាំងញញឹមស្រាលតែថ្ងៃនេះគេឈប់លក់អីវ៉ាន់លឿនក៏ដោយសារមេឃភ្លៀងប៉ុន្តែបន្ទាប់ពីមេឃរាំងភ្លៀងវិញហើយឃើញអាកាសធាតុល្អបានជាគេចេញមកអង្គុយលេងស្រប់ខ្យក់ឱកាសនៅខាងក្រៅ
< តែយ៉ាងណាក៏មិនគួរចេញមកដែរដឹងទេថាអាចធ្វើអោយអូនផ្ដាសាយឈឺបាន > ជុងហ្គុក
< ខ្ញុំចេះមើលថែខ្លួនហើយ គិតតែលោកទៅញាំបាយរួចហើយឬនៅ ?? > ថេយ៉ុង សួរពេល ជុងហ្គុក ទម្លាក់ខ្លួនអង្គុយចុះនៅលើកៅអីក្បែរគេ
ឥឡូវនេះអាចនិយាយបានថាពួកគេអាចយល់ពីគ្នាបានច្រើនគ្រាន់ជាងមុនចំណែកគេក៏មិនបានជាសម្ដីអាក្រក់ដាក់នាយទៀតដែរគ្រាន់តែពេលខ្លះគេធ្វើការហត់មួម៉ៅពេលនាយលេងច្រើនដាក់ក៏មានស្រែកស្ដីអោយខ្លះជេខ្លះតែ ជុងហ្គុក មិនដែលប្រកាន់ខឹងគេទេអាចថាជាទម្លប់ទៅហើយព្រោះកាលមិនទាន់រៀបការជាមួយគ្នានាយត្រូវគេជេគេវៃស្ទើររាល់ថ្ងៃទៅហើយថែមទាំងអ្វីដែលសំខាន់នោះគឺនាយយកចិត្តទុកដាក់ចំពោះ ថេយ៉ុង ខ្លាំងណាស់ការងារស្រាលធ្ងន់បន្តិចបន្តួចយ៉ាងណាក៏ដោយអ្វីដែលនាយជួយគេបាននាយធ្វើដោយមិនរអ៊ូរទើបនោះហើយជាអ្វីដែលធ្វើអោយ ថេយ៉ុង បានឃើញពីទង្វើរល្អរបស់នាយចាប់ផ្តើមអាណិតយល់ដឹងពីនាយកាន់តែខ្លាំង
ESTÁS LEYENDO
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Ficción Generalជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។