ភាគទី3 : អូនបារម្ភពីបង?

2.9K 231 5
                                        

ក្រោយពេលឃើញឡានគ្រួសារចនបើកចេញពីផ្ទះបាត់ហើយ ថេយ៉ុង ឯណេះកំពុងឆ្ងល់មិនយល់ថាកាលពីយប់មានរឿងអ្វីទៀតហើយ? តើមុននេះម៉ាក់របស់គេនិយាយដៀមដាមអោយនរណា ??

< បងជីន តើកាលពីយប់មានរឿងអ្វីទៀតហើយមែនទេបានជាអ្នកម៉ាក់គាត់និយាយបែបហ្នឹង? >
ថេយ៉ុង លួចខ្សឹបសួរអ្នកជាបងព្រោះតែខ្លាចម្ដាយឈរនៅក្នុងផ្ទះនឹងបានលឺ

< កាលពីម្សិលមិញពេលឯងឡើងទៅបន្ទប់បានមួយសន្ទះហើយម៉ាក់នឹងបងកំពុងធ្វើម្ហូបពេលគាត់យកសំរាមទៅចោលគាត់ស្រាប់តែបានឃើញប៉ុន្មានអ្នក នោះមកលួចមើលឯងនៅក្បែររបងទើបអ្នកម៉ាក់គាត់បានយកទឹកដែលទើបលាងបន្លែរួចយកទៅចាក់លើពួកគេ > ជីន រៀបរាប់ប្រាប់ប្អូនប្រុសទៅតាមនឹង

< ពិតមែន? ហេតុអ្វីទើបខ្ញុំមិនដឹងរឿងចឹងតើអ្នកម៉ាក់គាត់មានបានធ្វើអ្វីទៀតឬអត់ ?? > ថេយ៉ុង
សួរដោយការចង់ដឹងជាខ្លាំង

< គាត់ធ្វើជានិយាយថាទឹកដែលយកទៅស្រោចផ្កានោះគឺជាទឹកដែលទើបតែងូតអោយឆ្កែរួចមិនដឹងថាពួកនោះពេលលឺបែបហ្នឹងហើយយ៉ាងមិចទេចង់ឃើញទឹកមុខពួកគេពេលនឹងដល់ហើយតែចង្រៃបងទៅមិនទាន់គឺដឹងពីអ្នកម៉ាក់ប្រាប់ប៉ុណ្ណោះ > ថេយ៉ុង លឺហើយមិនមាត់អ្វីតែមិនយល់ថាហេតុអ្វីបានជា ជុងហ្គុក មុខក្រាស់យ៉ាងនេះ

យ៉ាងណានាយគួរតែគិតផងថាជីវិតមិនមែនស្លាប់ថ្ងៃនឹងហើយរស់ឡើងវិញស្អែកទេម៉ាក់របស់គេជាមនុស្សដែលកាចខ្លាំងណាស់ប៉ះជាមួយមនុស្សដែលគាត់មិនចូលចិត្តទៀតមានរបស់អីនៅនឹងដៃគាត់នឹងដាក់មិន ខាន! លើកនេះម៉ាក់គេត្រឹមយកទឹកលាងបន្លែទៅចាក់លើពួកគេចុះបើសិនជាលើក ក្រោយទៀតគាត់បាញ់ទម្លុះក្បាលនាយពិតមែនតើគិតយ៉ាងមិច?។

// ចម្ការកាហ្វេ //

បន្ទាប់ពីមកដល់ចម្ការហើយមិនថាកម្មករឬ
លោកចននឹងកូនៗរបស់គាត់ទេគឺនាំគ្នាធ្វើការរៀង ខ្លួនយ៉ាងញាប់ដៃញាប់ជើងអត់តែ ជុងហ្គុក ម្នាក់គត់ គិតតែអង្គុយធ្មឹងៗយោលជើងទៅមកអាម្មណ៍មិន ដឹងជាហោះហើរដល់ណាឡើយ

< កើតស្អីទៀតហើយ? បានជាមកអង្គុយធ្មឹងៗចឹង? > ហូស៊ុក ដើរមកដាក់ខ្លួនអង្គុយក្បែរប្អូនប្រុសហើយងាកទៅសួរគេ

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Where stories live. Discover now