ភាគទី21 : គួរសប្បាយចិត្តឬអត់នៀក?

2.3K 177 0
                                    

យប់កាន់តែជ្រៅបន្ទាប់ពីភ្លៀងរួចមកក៏ធ្លាក់ត្រជាក់
នាំអោយរាងតូច ថេយ៉ុង គេងបម្រះខ្លួនទៅមករុល ចូលទៅសង្ងំក្នុងទ្រូងស្វាមីកាន់តែខ្លាំងព្រមទាំងលើកដៃអោបចង្កេះរបស់នាយប៉ុន្តែបែរជាធ្វើអោយ ជុងហ្គុក ភ្ញាក់ទាំងកណ្ដាលអាធ្រាតទៅវិញព្រោះតែមានអារម្មណ៍ថាកម្ដៅរបស់ប្រពន្ធហាក់បីដូចជាខ្លួនប្លែកពីធម្មតាទើបបើកភ្នែកឈ្ងោកមុខអោនសម្លឹងមើលទៅគេ

< ហ៊ឹម~ ថេយ៍ហេតុអីទើបខ្លួនអូនក្ដៅខ្លាំងម្ល៉េះ? >
ជុងហ្គុក ស្ទុះងើបយ៉ាងលឿននៅពេលលូកដៃទៅស្ទាបថ្ងាសប្រពន្ធទើបដឹងថាខ្លួនគេពិតជាក្ដៅខ្លាំងណាស់នាំអោយនាយកើតចិត្តបារម្ភពីរាងតូចភ្លាមៗ

< ជុង....ខ្ញុំរងារ > ថេយ៉ុង ប្រាប់ទៅកាន់ស្វាមីទាំងបើកភ្នែកមិនចង់រួចបបូរមាត់ញ័រទទ្រើកព្រោះតែ
រងារថែមទាំងនៅតឹងច្រមុះឈឺក្បាលទៀត

< ប្រហែលជាត្រូវទឹកភ្លៀងកាលពីល្ងាចឈឺទេដឹង?
អូនសង្ងំគេងសិនទៅណាបងទៅរកថ្នាំយកមកអោយអូនលេប > ជុងហ្គុក ស្រដីប្រាប់រាងតូចដោយសម្លេងស្រទន់ព្រមទាំងលើកភួយដណ្ដប់អោយគេមុននឹងងើបដើរចេញពីក្នុងបន្ទប់ទៅរកថ្នាំយកមកអោយប្រពន្ធលេប។

< ហេតុអ្វីទើបមិនឃើញចឹង? ប្រអប់ថ្នាំទៅណាបាត់ហើយ ?? > ជុងហ្គុក ដើររកប្រអប់ថ្នាំពេញក្នុងផ្ទះតែបែរជាមិនឃើញប៉ុន្តែនាយមិនចង់ទៅរកអ្នកផ្ទះព្រោះតែនេះម៉ោង11យប់ទៅហើយគ្រប់គ្នាក៏ប្រហែល ជាគេងលក់អស់ហើយដូចគ្នាបានជាមិនចង់ទៅរំខានថែមទាំងក្នុងចិត្តកំពុងព្រួយបារម្ភអ្នកនៅគេងក្នុងបន្ទប់ខ្លាំងផងទើបនាយសម្រេចចិត្តទៅទិញថ្នាំអោយប្រពន្ធលេបទាំងកណ្ដាលយប់ដោយខ្លួនឯង

< ចង្រៃអើយ ភ្លេចយកសោឡានមក? > ជុងហ្គុក ដើរមកដល់មុខផ្ទះហើយទើបដឹងថាខ្លួនប្រញាប់ពេកថ្នាក់ភ្លេចយកសោឡានមកព្រោះតែវានៅក្នុងបន្ទប់ ឯណោះដោយសារតែខ្ជិលឡើងទៅយកវិញ ជុងហ្គុក ជ្រើសរើសជិះកង់ទៅកន្លែងទួបគេលក់ថ្នាំ។

< ឈប់ៗ! អ្នកមីងកុំទាន់បិទ > ជុងហ្គុក ប្រឹងធាក់ កង់មកដល់កន្លែងទូលគេលក់ថ្នាំទាំងញើសហូរសស្រាក់ពេលមកដល់ក៏បានឃើញម្ចាស់ទួបគេរកនឹងបិទទៅហើយទើបបានជាប្រញាប់ស្រែកឃាត់

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]حيث تعيش القصص. اكتشف الآن