🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
ទម្រាំតែធ្វើម្ហូបរួចនឹងញាំបាយរួចរាល់ក៏យប់បាត់ទៅហើយរីឯ ថេយ៉ុង បន្ទាប់ពីញាំបាយរួចគេបានចូលទៅងូតទឹកមុន ជុងហ្គុក ក៏នៅអង្គុយលេងមើលទូរទស្សន៍តែម្នាក់ឯងព្រមទាំងបានខលទៅប្រាប់បងៗរបស់ខ្លួនថានាយត្រូវគ្នាជាមួយប្រពន្ធវិញហើយព្រោះតែមិនចង់អោយពួកគេបារម្ភពីខ្លួនទៀត
< ខ្ញុំងូតទឹករួចហើយ លោកឆាប់ទៅងូតទឹកទៅ >
ថេយ៉ុង ដើរចេញមកពីក្នុងបន្ទប់ក៏ស្រដីប្រាប់ទៅកាន់ស្វាមីព្រមទាំងមានកូនកន្សែងកាន់នៅនឹងដៃជូតសក់ដែលកំពុងនៅសើមព្រោះគេទើបតែងូតទឹករួចហើយនោះអី
តែក៏រៀងភ្ញាក់ផ្អើលបន្តិចដូចគ្នានៅពេលឃើញស្វាមីមិនបានពាក់អាវដងខ្លួនល្វេងខាងលើរបស់នាយទទេស្អាតបង្ហាញអោយឃើញរាងកាយទាក់ទាញសាច់ដុំកង់ៗរបស់នាយយ៉ាងច្បាស់ប៉ុន្តែនេះក៏មិនមែនជាលើកទីមួយដែរគេបានឃើញដងខ្លួនរបស់ស្វាមីនោះទេព្រោះថារាល់ពេលនាយចូលងូតទឹកឬចេញមកវិញក៏តែងតែដោះអាវស្លៀកតែកន្សែងរហូតវាអាចគ្រាន់តែដោយសារគេខ្លួនឯងដែលនៅមិនទាន់សាំទម្លាប់ទើបចេះតែភ្ញាក់ៗអញ្ចឹង
< បាទ តែអូនមកអង្គុយនៅទីនេះសិនមកបងជូតសក់អោយ > ជុងហ្គុក ប្រាប់អោយគេមកអង្គុយនៅលើភ្លៅរបស់ខ្លួន ថេយ៉ុង មិនប្រកែកក៏ដើរទៅដាក់ ខ្លួនអង្គុយលើភ្លៅស្វាមីទើបអ្នកម្ខាងទៀតយកលូកដៃកូនកន្សែងដែលគេកំពុងកាន់យកមកជូតសក់អោយគេថ្នមៗ
< ខ្លួនអូនក្រអូបខ្លាំងណាស់ > ជុងហ្គុក សរសើរ
រាងតូចជាប្រពន្ធមិនដាច់ពីមាត់ទាំងដៃកំពុងជូតសក់អោយគេ
ប៉ុន្តែខ្លួនរបស់ពិតជាក្រអូបពិតមែនព្រោះគ្រាន់តែខ្លួនដាក់មុខទៅក្បែរគេបន្តិចសោះក្លិនខ្លួនក្រអូបប្រហើរគួរអោយចង់ណេបនិត្យយ៉ាងឈ្លក់វង្វេងចេញពីខ្លួនរបស់គេមកបាត់ទៅហើយ
< និយាយបែបនេះមានន័យថារាល់ថ្ងៃខ្លួនខ្ញុំស្អុយហ្ហេស? > ថេយ៉ុង កាលបើលឺអញ្ចឹងងាកទៅសម្លក់មុខស្វាមីយ៉ាងលឿន
< មិនមែនទេ បងចង់និយាយថាពេលអូនទើបតែអូនទឹករួចបែបនេះខ្លួនអូនកាន់តែក្រអូបតើ?សម្រាប់អូនទោះបីជាអូនមិនបាញ់ទឹកអប់ឬមិនងូតទឹកប៉ុន្មានថ្ងៃក៏នៅតែក្រអូបដែរ > ជុងហ្គុក ប្រញាប់បកស្រាយអោយគេយល់យ៉ាងញាប់មាត់ព្រោះបើមិនដូច្នេាះគេប្រាកដជាខឹងដាក់ក្បាលដាច់កន្ទុយទៀតជាមិនខាន
YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។
![ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]](https://img.wattpad.com/cover/318003401-64-k843466.jpg)