ក្រោយទៅទិញអីវ៉ាន់ជាមួយនឹងបងប្រុសរបស់ខ្លួន
រួចហើយនោះ ថេយ៉ុង ក៏បានត្រឡប់មកផ្ទះវិញប៉ុន្តែ
នៅពេលមកដល់ស្រាប់តែបានលឺពាក្យសម្ដីរបស់
អែមមី ស្លុតចិត្តថ្នាក់របូតរបស់របរធ្លាក់ពីក្នុងដៃឈរសម្លឹងមើលទៅ អែមមី នឹងស្វាមីមិនដាក់ភ្នែក
< មុននេះនាងថាយ៉ាងមិច? > ថេយ៉ុង ដើរចូលមកក្នុងផ្ទះឈរនៅចំពោះមុខ អែមមី មុននឹងស្រដីសួរទៅកាន់នាងដោយសម្លេងធម្មតា
< យើងនិយាយថាយើងកំពុងតែកូនមានហើយក្មេងម្នាក់នោះក៏ជាកូនរបស់បងជុងដែរ > ដោយសារតែបានឃើញថា ថេយ៉ុង ហាក់បីដូចភ្ញាក់ផ្អើលជាមួយ នឹងពាក្យសម្ដីដែលខ្លួនបាននិយាយមុននេះទើប
អែមមី ធ្វើជានិយាយបែបហ្នឹងបំណងគឺចង់អោយគេយល់ច្រឡំលើ ជុងហ្គុក ធ្វើអោយពួកគេទាំងពីរឈ្លោះប្រកែកគ្នា
< នេះនាងកំពុងតែនិយាយស្អីនឹងហ្ហាស? ថេយ៍អូនកុំជឿនាងណា៎បងអាចបកស្រាយរឿងគ្រប់យ៉ាងបាន > ជុងហ្គុក បានលឺ អែមមី និយាយអញ្ជឹងក៏ងាកទៅស្រែកដាក់នាងមុននឹងបែរមកនិយាយប្រាប់រាងតូច ជាប្រពន្ធដើម្បីកុំអោយគេយល់ច្រឡំលើខ្លួន
< ហេតុអីអូននិយាយមិនបានអូនគ្រាន់តែនិយាយអ្វីដែលជាការពិតតើ? បើមិនជឿទេឯងមើលក្រដាស់នេះដោយខ្លួនឯងទៅ > អែមមី និយាយព្រមទាំងយកក្រដាស់អ្វីម្យ៉ាងហុចអោយទៅ ថេយ៉ុង មើលរាងតូច សម្លឹងមុខនាងបន្តិចទើបលូកដៃទៅយកក្រដាស់នោះមកមើល
ក្រដាស់មួយសន្លឹកនោះគឺខាងមន្ទីរពេទ្យបាន
អោយមក អែមមី ថែមទាំងបានបញ្ចាក់ផងដែរថានាងកំពុងតែមានកូនពិតមែនគឺមានរយៈពេលមួយសប្តាហ៍ប៉ុន្មានថ្ងៃទៅហើយប៉ុន្តែនៅក្នុងក្រដាស់មួយសន្លឹកនោះគឺមានតែឈ្មោះនាងម្នាក់ប៉ុណ្ណោះមិនបានមានឈ្មោះរបស់ប្ដីនាងឬជាអ្នកដែលធ្វើអោយនាងមានកូនបញ្ចាក់ថាគេម្នាក់នោះគឺជានរណាឡើយ
< ស្ងាត់មាត់? យ៉ាងមិចដោយសារជាការពិតទើបនិយាយមិនចេញមែនទេ? > អែមមី ឈរសើចចម្អក ថេយ៉ុង នៅពេលឃើញគេអានអក្សរនៅក្នុងក្រដាស់មួយនោះហើយក៏ប្រែជាស្ងៀមស្ងាត់
< ឈប់ឆ្គួតបានហើយ អែមមី! > ជុងហ្គុក ស្រែកសម្លុតដាក់ អែមមី មួយទំហឹងព្រោះតែខឹងនឹងមិនគិតថាចរឹករបស់នាងអាក្រក់ដល់ថ្នាក់នេះ
YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។
![ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]](https://img.wattpad.com/cover/318003401-64-k843466.jpg)