ចាប់តាំងពីមានរឿងរញ៉េរញ៉ៃនោះមកគឺបានកន្លង ទៅជាច្រើនខែហើយនៅពេលនេះគ្រប់យ៉ាងក៏បាន
ត្រឡប់មកជាដូចដើមវិញហើយដូចគ្មាសូម្បីតែ
អែមមី! នាងមិនឃុំខ្លួនឯងអោយសង្ងំនៅតែក្នុងផ្ទះដូចមុនទៀតទេនាងបានចេញពីផ្ទះទៅធ្វើការងារទៅទិញរបស់របរអ្វីតាមធម្មតាព្រោះជីវិតត្រូវដើរទៅមុខបន្តទោះបីជាអាចនឹងនៅមានមនុស្សនិយាយមិនល្អពីនាងខ្លះក៏តាមប៉ុន្តែនាងមិនបានយកមកគិតទុកនៅ ក្នុងចិត្តទេណាមួយនាងជាអ្នកបង្កើតរឿងទាំងនោះឡើងមកដោយខ្លួនឯងដូច្នេះហើយនាងត្រូវតែរៀនទទួលការពិតនូវអ្វីដែលខ្លួនបានធ្វើ< អែមមី! > អែមមី ទើបតែត្រឡប់មកពីលេងនៅ
ឯផ្ទះអនាគតបងថ្លៃរបស់នាងដើរទៅផ្ទះវិញជាមួយ នឹងបងប្រុសខ្លួនក៏បានដើរកាត់មុខហាងរបស់
ថេយ៉ុង ដូចគ្នាប៉ុន្តែខណៈនោះគេបានស្រដីហៅនាងធ្វើអោយ អែមមី ត្រូវឈប់ដើរងាកបែរទៅរកគេ< ឯងហៅខ្ញុំឬ? > អែមមី ស្រដីសួរបកវិញព្រមទាំងលើកដៃចង្អុលខ្លួនឯងនៅក្នុងចិត្តក៏លួចភ្ញាក់ផ្អើលដូចគ្នាព្រោះតែចាប់តាំងពីថ្ងៃមានរឿងនោះមកនាងនៅតែខ្មាស់ ជុងហ្គុក នឹង ថេយ៉ុង នឹងមិនដែរហ៊ាននិយាយរកគេអ្វីឡើយ!
កន្លងមកនាងតែងតែព្យាយាមគេចមុខពួកគេទាំងពីរណាមួយពេលជួបគ្នាពួកគេក៏មិនដែលនិយាយអ្វី ជាមួយគ្នាដែរប៉ុន្តែពេលសុខៗ ថេយ៉ុង ស្រាប់តែហៅខ្លួនអ៊ីចឹងធ្វើអោយនាងមានអារម្មណ៍ថាដូចជាកំពុងតែភ័យៗឡើងមក
< ខ្ញុំហៅនាងនឹងហើយ > ថេយ៉ុង ដើរចេញពីក្នុងហាងឈរនៅចំពោះ អែមមី នឹងបងប្រុសរបស់នាងនាំអោយអ្នកម្ខាងទៀតភ័យថ្នាក់លើដៃក្ដាប់ដើមដៃអ្នកជាបងប្រុសយ៉ាងណែន
< ឯង~ឯងហៅខ្ញុំមានការអ្វីមែនទេ? > អែមមី
< តើនាងយ៉ាងមិចហើយ? > ថេយ៉ុង ដឹងថាអ្នកម្ខាងទៀតហាក់បីដូចជាកំពុងខ្លាចខ្លួនទើបបានត្រឹមញញឹមស្រាលៗព្រមទាំងចាប់ផ្តើមសួរនាំនាង
< មិនអីឡើយ ក៏ធម្មតា > អែមមី
< កូនរបស់នាងធ្វើទុកនាងឬអត់? > ថេយ៉ុង សម្លឹងមើលពោះរបស់ អែមមី លិចចេញរូបរាងជាប៉ោងៗនោះ
YOU ARE READING
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
General Fictionជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។