ដំបូងឡើយគិតថានឹងមានកម្មវិធីលក្ខណៈគ្រួសារ ប៉ុន្តែនៅពេលមានរឿងរញ៉េរញ៉ៃបែបនេះគ្រប់យ៉ាងក៏ត្រូវបានរំសាយចោលវិញព្រោះតែមានរឿងអ៊ីចឹងទៅហើយអោយមានភាពសប្បាយរីករាយមកពីណាទៀត?
< ហ្ហេឺយ~ ពីរនាក់នោះអាចនឹងឈ្លោះគ្នាទៀតទេ? > ណាមជុន ដើរត្រឡប់ទៅផ្ទះខ្លួនវិញជាមួយម្ដាយនឹងបងប្រុសក៏បានស្រដីឡើងទាំងកំពុងគិតក្នុងចិត្តខ្លាចថាប្ដីប្រពន្ធគូរនោះនឹងឈ្លោះប្រកែកគ្នាទៀតព្រោះ
តែមុននេះក្រោយពេលមានរឿងរួចមកហើយនោះ
ថេយ៉ុង ដើរចូលទៅក្នុងផ្ទះបាត់ទាំងមិនបាននិយាយជាមួយនឹងនរណាសូម្បីតែមួយម៉ាត់< មិនដឹងទេ តែក៏មិនប្រាកដដូចគ្នាព្រោះមុននេះ
ក៏ឃើញមិនចឹងថា ថេយ៉ុង មានទឹកមុខយ៉ាងមិចគេដើរចូលក្នុងផ្ទះបាត់ដោយមិនបាននិយាយជាមួយនរណាសូម្បីតែបន្តិចមុខប្ដីគេក៏គេនៅមិនខ្ចីមើលផង > ជីន និយាយទាំងដកដង្ហើមធំ< អស់ពីរឿងធ្វើអោយឈឺក្បាលមួយក៏ចូលរឿងមួយទៀតថ្ងៃនេះគិតថានឹងបានមានពេលវេលាជុំគ្នាជាមួយនឹងគ្រួសារទៀតហើយតែនេះមានឯណាគ្រប់ យ៉ាងត្រូវរំសាយចោលខ្ទេចអស់ទៅវិញ > ណាមជុន
បានត្រឹមធ្វើមុខសោកស្តាយ< អញ្ចឹងឯងចង់ធ្វើយ៉ាងមិច? មានរឿងអ៊ីចឹងហើយឯងគិតថាធ្វើកម្មវិធីនឹងអាចមានភាពសប្បាយ រីករាយមែនទេ? > ជីន
< គ្រប់យ៉ាងព្រោះតែស្រីម្នាក់នោះម្នាក់គត់ > សូម្បី តែអ្នកស្រីគីមក៏ខឹងជាមួយនឹងរឿងមុននេះដូចគ្នាប៉ុន្តែដោយសារគិតឪពុករបស់ អែមមី គឺជាមេភូមិនៅក្នុងភូមិមួយនេះថែមទាំងគាត់ក៏ស្និទ្ធស្នាលជាមួយនឹងឪពុកម្ដាយរបស់នាងដែរទើបបានជាគាត់មិនចង់ និយាយអ្វីច្រើនសុខចិត្តឈរនៅស្ងៀមៗបែបនោះតែបើតាមចិត្តខឹងគាត់ចង់តែដៀលស្ដីអោយម៉ាគ្រួសារ ធ្វើអោយពួកគេត្រូវខ្មាស់គេរស់នៅទីនេះបន្តទៀតលេងបានតើ
< យាយគីមឯងនិយាយបែបនេះក៏បានប៉ុន្តែមើល ទៅក្មេងស្រីម្នាក់នោះក៏គួរអោយអាណិតដូចគ្នាព្រោះថានាងមានកូនជាមួយនឹងនរណាក៏មិនដឹង
ថែមទាំងមើលទៅដូចជាមនុស្សដែលបានធ្វើអោយនាងមានកូននោះមិនព្រមទទួលខុសត្រូវលើនាង
នាំអោយនាងភ័យខ្លាចថាគ្រួសារបានដឹងរឿងត្រូវឪពុកម្ដាយស្ដីបន្ទោសបានជានាងជ្រើសរើសធ្វើបែបនេះ > លោកចន ដើរនៅក្បែរអ្នកស្រីគីមក៏និយាយ ឡើងព្រោះមុននេះគាត់ឃើញគ្រួសាររបស់ អែមមី អូសទាញនាងអោយត្រឡប់ទៅផ្ទះវិញនោះហើយក៏លួចអាណិតនាងដូចគ្នា
![](https://img.wattpad.com/cover/318003401-288-k843466.jpg)
ESTÁS LEYENDO
ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]
Ficción Generalជម្លោះរវាងគ្រួសារតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្នហើយគ្រួសារទាំងពីរនៅតែមិនត្រូវគ្នាដដែលប៉ុន្តែកូនៗបែរជាលួចនិយាយគ្នាពាក់ព័ន្ធជាមួយគ្នាជារើយៗដល់ថ្នាក់ពួកគេបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធគ្នាយ៉ាងស្រប់ច្បាប់។