ភាគទី15 : ការពិតថេយ៍ក៏នៅតែមិនបានស្រលាញ់ជុង

2.6K 194 3
                                    

បន្ទាប់ពី អែមមី នឹងបងប្រុសរបស់នាងបានត្រឡប់ ទៅផ្ទះវិញបាត់ហើយនោះ ថេយ៉ុង បានត្រឹមអង្គុយគិតដឹងខុសព្រោះគេដឹងថាមុននេះខ្លួនឯងនិយាយតាមតែអារម្មណ៍តាមចិត្តខឹងចង់ឈ្នះ អែមមី តែគេបែរជាភ្លេចគិតខ្វល់ខ្វាយពីអារម្មណ៍របស់ ជុងហ្គុក
ថានៅពេលនាយបានលឺពាក្យសម្ដីគេនិយាយបែប ហ្នឹងហើយនាយនឹងមានអារម្មណ៍បែបណាអន់ចិត្តនោះឡើយ

< ថេយ៍ កើតអ្វីហេតុអ្វីអង្គុយធ្វើមុខបែបនេះ? តើមានរឿងអ្វីមែនទេ ?? > ជីន ទើបតែត្រឡប់មកពីចម្ការវិញមុនម្ដាយពេលមកដល់ស្រាប់តែបានឃើញប្អូនប្រុសខ្លួនអង្គុយរលីងរលោងធ្វើមុខរកយំទើបគេស្រដីសួរនាំដោយក្ដីបារម្ភ

< គឺ~ គឺមុននេះមានរឿងបន្តិចបន្តួចតែដោយសារពេលនោះខ្ញុំចង់ឈ្នះនាង អែមមី ខ្លាំងពេកទើបខ្ញុំជ្រុលមាត់និយាយអ្វីចេញមកទាំងមិនបានគិតធ្វើអោយ ជុងហ្គុក ខឹងអន់ចិត្ដនឹងខ្ញុំ > ថេយ៉ុង ពេបមាត់រកយំដូចក្មេងមុននឹងរៀបរាប់ប្រាប់អ្នកជាបងតាំងពីដើមរឿងមកដើម្បីអោយគេបានយល់

< ហ្ហាស! ពីរនាក់បងប្អូននោះជាឈ្លើងក៏យ៉ាងមិចក្រែងដឹងលឺគេរៀបការរួចហើយហេតុអីទើបនៅតែមករោងទាមគេមិនឈប់ចឹង? នេះបើសិនជាយើងមកទាន់ហេតុការណ៍វិញពីរនាក់នឹងគ្មានរួចខ្លួនទេជា ពិសេសគឺនាង អែមមី ស្អីនឹងតែម្ដង > ជីន គ្រាន់តែស្ដាប់ប្អូនខ្លួននិយាយចប់ភ្លាមក៏ឈរច្រត់ចង្កេះនិយាយទាំងខឹងមួម៉ៅជាខ្លាំង

< តែបងគិតថាពាក្យខ្ញុំអាចនឹងជ្រុលខ្លាំងទេ? ខ្ញុំមិន ដឹងឡើយថា ជុងហ្គុក គិតអ្វីទេព្រោះពេលនោះគេមិនមាត់.កអ្វីក៏ដើរចេញទៅបាត់ > ថេយ៉ុង

< ឯងនិយាយដល់ថ្នាក់បើសិនជាថាគេមិនខឹងឬអន់ចិត្តនោះវាដូចជាចម្លែកពេកហើយក្រែងក៏ដឹងមិនចឹងថាគេ...ស្រលាញ់ឯងខ្លាំងប៉ុណ្ណា > ជីន កាន់តែនិយាយនាំអោយ ថេយ៉ុង កាន់តែគិតច្រើនថ្នាក់យំ

< បើចឹងតើគួរធ្វើយ៉ាងមិចទៅ? > ថេយ៉ុង

< មិនដឹង តែថាពេលនេះ ជុងហ្គុក នៅឯណា ?? > ជីន

< ខ្ញុំឃើញគេដើរទៅផ្ទះ > ថេយ៉ុង

< អញ្ចឹងឯងក៏ទៅរកគេទៅហើយក៏លួងគេទៅណា > ជីន

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Tempat cerita menjadi hidup. Temukan sekarang