ភាគទី27 : អែមមី! អែមមី កំពុងតែមានកូនបងជុង

2.8K 186 6
                                        

ល្ងាចបន្តិចទើបគ្រួសារចនត្រឡប់មកពីចម្ការវិញ ជុងហ្គុក ចូលទៅខាងក្នុងផ្ទះដើម្បីទៅមើលឪពុករបស់ខ្លួនចង់ដឹងថាអាការៈរបស់គាត់នៅពេលនេះយ៉ាងមិចហើយបន្ទាប់មកទើបដើរចេញមកវិញឆ្លងផ្លូរទៅរករាងតូចជាប្រពន្ធកំពុងនៅក្នុងហាងខេករបស់គេ

< ចាក់អេ៎! > ជុងហ្គុក ឈរមកដើរនៅពីក្រោយខ្នងប្រពន្ធក៏ស្រដីឡើង

< ជុងហ្គុក! ប្ដីឆ្គួតលេងស្អីបែបនេះដឹងថាអូនភ័យទេ > ថេយ៉ុង ងាកទៅស្ដីអោយស្វាមីព្រមទាំងលើកដៃគក់ទ្រូងនាយ

< សូមទោស > ជុងហ្គុក អោបលួងប្រពន្ធវិញ
ព្រមទាំងអោនទៅថើបថ្ពាល់របស់គេចំជាពេលនោះ
ណាមជុន ទើបតែត្រឡប់មកពីធ្វើការមកដល់ផ្ទះវិញនោះក៏បានឃើញ

< ដឹងចឹង មិនទាន់មកសោះហ្ហា! > ណាមជុន ចេញពីក្នុងឡានក៏និយាយរអ៊ូរឡើងមកសម្លឹងមើល ទៅប្ដីប្រពន្ធមួយគូរនោះនាំអោយ ថេយ៉ុង អៀនត្រូវងាកមុខចេញទៅសម្លឹងមើលអ្វីផ្សេងវិញ ជុងហ្គុក ឃើញប្រពន្ធខ្លួនអៀនអ៊ីចឹងបានត្រឹមតែឈរសើច

< ស្អី? ឯងរអ៊ូរស្អីទៀតហើយ ?? > ហូស៊ុក ដើរចេញមកពីក្នុងផ្ទះយកសំរាមមកចោលបានលឺមិត្តខ្លួនរអ៊ូរទើបស្រដីសួរ

< ប្ដីប្រពន្ធមួយគូរនេះគេមកល្អូកល្អិននៅមុខយើងទៅវាចេះតែជ្រេញ > ណាមជុន

< ឯងក៏ដឹងថាគេស្រលាញ់គ្នាចឹងហើយគេធ្វើស្អីក៏មិនខ្វល់ពីពួកយើងដែរ > ហូស៊ុក

< ប្រាកដហើយ > ជុងហ្គុក ញាក់ចិញ្ចើមដាក់បងៗរបស់ខ្លួន

< ប៉ុន្តែពួកបងដឹងទេថាថ្ងៃនេះមានរឿងអ្វីកើតឡើង > ថេយ៉ុង

< តើមានរឿងអ្វីឬ? > ជុងហ្គុក ងាកទៅសម្លឹងមុខប្រពន្ធសួរទាំងឆ្ងល់

< ពិតមែនហើយ ឬក៏ម៉ាក់ប៉ាពួកយើងឈ្លោះគ្នាទៀតហើយ? > ហូស៊ុក

< មិនមែនទេ គឺនៅថ្ងៃនេះម៉ាក់របស់ខ្ញុំបានទៅមើល ប៉ារបស់បងដល់ក្នុងផ្ទះថែមទាំងនិយាយសួរនាំនឹងយកបង្អែមទៅអោយប៉ារបស់បងទៀតផង > ថេយ៉ុង ប្រាប់ទាំងញញឹមញញែមហាក់ដូចជាមានក្ដីសុខខ្លាំងណាស់នៅពេលនឹកឃើញដល់រឿងកាលពីព្រឹកមិញនេះហើយប៉ុន្តែអ្នកដែលបានស្ដាប់លឺនោះវិញស្រាប់ តែនាំគ្នាបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលស្រែកឡើងព្រមគ្នា

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Where stories live. Discover now