ភាគទី១:យកវ៉ាលីច្រឡំ

2.5K 130 2
                                    

#ព្រលានយន្តហោះ🇰🇷
ដើមដំបូងនៃសាច់រឿងបង្ហាញឲឃើញនូវទីកន្លែង ព្រលានយន្តហោះក្នុងប្រទេសកូរ៉េខាងត្បូងដែលកកកុញទៅដោយមនុស្សជាច្រើន។

ក្រឡេកមកមើលកំលោះតូចរូបស្រស់ម្នាក់នេះវិញគេទើបតែចុះពីលើយន្តហោះធ្វើដំណើរមកពីប្រទេសអូស្រ្តាលី🇦🇺 ដំណើរល្វតល្វន់ទម្រង់មុខស្រស់ស្អាតល្អឯកប្រៀបបាននឹងទេវបុត្រកម្ពស់សមល្មមនិងដងខ្លួននិយាយរួមគឺ perfect តាំងពីក្បាលដល់ចុងជើងសឹងតែរកកន្លែងទាស់គ្មាន នាយតូចចុះពីល...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ក្រឡេកមកមើលកំលោះតូចរូបស្រស់ម្នាក់នេះវិញគេទើបតែចុះពីលើយន្តហោះធ្វើដំណើរមកពីប្រទេសអូស្រ្តាលី🇦🇺 ដំណើរល្វតល្វន់ទម្រង់មុខស្រស់ស្អាតល្អឯកប្រៀបបាននឹងទេវបុត្រកម្ពស់សមល្មមនិងដងខ្លួននិយាយរួមគឺ perfect តាំងពីក្បាលដល់ចុងជើងសឹងតែរកកន្លែងទាស់គ្មាន នាយតូចចុះពីលើយន្តហោះភ្លាមមិនបង្អង់យូរ ក៏រត់សំដៅមករកគ្រួសារដែលឈររង់ចាំខ្លួនទាំងទឹកមុខញញឹមញញែមដោយចិត្តសប្បាយជាពន់ពេកព្រោះខ្លួនបានចាកឆ្ងាយពីគ្រួសារទៅរៀនបន្តនៅឯបរទេសអស់រយះពេលជាង4ឆ្នាំហើយ។

" mummy! daddy! Hmm...កូននឹកអ្នកទាំងពីរខ្លាំងណាស់ "នាយតូចកូនកាត់កូរ៉េអូស្រ្តាលីមានរហ័សនាមឈ្មោះថា "សុីម ជេយ៉ុន" ឬអាចហៅឈ្មោះជាភាសាបរទេសម៉្យាងទៀតថា "ជេគ សុីម" រត់ហេមកឱបអ្នកមានគុណទាំងពីរដោយក្ដីនឹករឮក ឯអ្នកស្រីសុីមនិងលោកសុីមដែលជាប៉ាម៉ាក់របស់គេ ក៏បើកដៃចាំទទួលការឱបពីកូនប្រុសវិញដូចគ្នា។

" ហៃយ៉ា!កូនប្រុសម៉ាក់!ម៉ាក់ក៏នឹកកូនដូចគ្នាដែរ មើលឲម៉ាក់សុំថើបបន្តិចមកសឺត...Hmm...បែកគ្នា4ឆ្នាំជាងកូនប្រុសម៉ាក់កំលោះស្ដូកតែម្ដង ហើយមុខមាត់នៀក៎ក៏កាន់តែស្អាតខ្លាំង អម្បាញ់មិញម៉ាក់មើលកូនសឹងតែមិនស្គាល់ ស្មានតែកូនបារាំងមកពីណារត់មកឱបប៉ាម៉ាក់ទេតើ ហិហិ! "អ្នកស្រីសុីមងើយថើបថ្ពាល់កូនប្រុសបន្តិច ហើយលើកសរសើរពីរូបសម្បត្តិកូនប្រុសត្រួយបណ្ដូលចិត្តមិនដាច់ពីមាត់ ឯម្ចាស់ខ្លួនបានម្ដាយសរសើរផងឈរញញឹមឲខ្ចឹប លឹបភ្នែកអស់ហើយ។

លេខាកំពូលស្នេហ៍(Jakehoon)Where stories live. Discover now