" អត់ " មួយម៉ាត់យ៉ាងខ្លីចេញពីមាត់កំលោះតូច ជេគ សុីម នាយតូចដើរទៅអង្គុយនៅតុធ្វើការខ្លួនបាត់មិនចង់និយាយជាមួយប្រុសច្រឡឺមនេះទៀត ខ្លាចទ្រាំមិនបានហក់ខ្វាច់អាយះមុខ(កាចហា៎ចែ🌚🤣)
ការធ្វើការថ្ងៃដំបូងរបស់ជេគកន្លងផុតទៅអស់រយះពេលជាច្រើនម៉ោង ពេលវេលាក៏ឈានដល់ថ្ងៃត្រង់ជាពេលបុគ្គលិកក្នុងក្រុមហ៊ុនត្រូវសម្រាកញុាំបាយ។
" អឹម រួចរាល់ " នាយតូចបិទឯកសារទុករៀបចំឲមានរបៀបរៀបរយសឹមងើបឡើងរៀបថានឹងចេញទៅក្រៅរកអីញុាំ ប៉ុន្តែក៏ឮសម្លេងចៅហ្វាយមុខងាប់ស្រែកបង្អាក់ដំណើរ។
" ទៅណា? " សុងហ៊ុនសួរឡើង តែភ្នែកមិនបានមើលទៅជេគព្រោះរវល់ពិនិត្យមើលឯកសារ។
" ទៅរកអីញុាំ យ៉ាងម៉េចចង់ប្រើបុគ្គលិកឲធ្វើការដោយអត់បាយហេ៎ស? " នាយតូចសួរត្បកមកវិញ
" ខ្ញុំមិនឃោឃៅដល់ថ្នាក់ហ្នឹងទេ " សុងហ៊ុនងើបមុខឡើង ឆ្លើយទៅអ្នកចំពោះមុខវិញដោយរក្សាទឹកមាំតាមទម្លាប់របស់គេដដែល។
" បើមិនអញ្ចឹងល្អហើយ ខ្ញុំឃ្លានត្រូវការរកអីញុាំសុំទៅសិនហើយ " ជេគបើកទ្វាររកចេញទៅសុងហ៊ុនក៏ស្រែកឃាត់ម្ដងទៀត។
" ឈប់សិន " សុងហ៊ុន ស្រែកឃាត់ជាលើកទីពីរ
" វាស្អីលោកទៀតហើយ " ជេគងាកមកទាំងធ្វើទឹកមុខជូរដាក់គេ អាមនុស្សឃ្លានបាយចង់ដាច់ពោះវៀនហើយអាគាត់នេះនៅហៅចុះហៅឡើងនៅហ្នឹងអស់បានទៅហើយ។
" មិនបាច់ទៅណាទេ ចាំខ្ញុំឲគេយកអាហារមកឲទៅអង្គុយកន្លែងដើមវិញទៅ " ឮហើយជេគមិនឆ្លើយ គេដើរទៅអង្គុយនៅតុធ្វើការវិញ មានអីល្អដែរតើ មានអ្នកលើកអាហារមកឲដល់កន្លែងអញ្ចឹងស្រួលម្យ៉ាងដែរ។
*10នាទីក្រោយមក
" តុកៗ "
" សុំអនុញ្ញាតចូលទៅខាងក្នុងផងចា៎ស លោកប្រធាន " សម្លេងគោះទ្វារព្រមជាមួយសម្លេងមនុស្សស្រីបន្លឺឡើង ទើបអ្នកខាងក្នុងប្រាប់នាងឲចូលមក។" ចូលមក " សុងហ៊ុន
" នេះចា៎សអាហារដែលលោកប្រធានកុម្មង់ " នាងដាក់អាហារលើតុ មិនភ្លេចប្រាប់ទៅកាន់ចៅហ្វាយខ្លួនផងដែរ។
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...