" ទៅដើរលេងអត់? " មិនសូញសាញនាំយូរការរាងក្រាស់ក៏ហារស្ដីបបួលរាងតូចទៅដើរលេង។
" កន្លែងណា? "
" ទៅដល់ដឹងហើយ ម៉ោះ! " នាយមិនឆ្លើយសំណួររាងតូចសួរ ដៃមាំទាំពោពេញដោយសរសៃចាប់អូសរាងកាយស្ដើងទៅជាមួយរហូតដល់ឡានក៏បើកចេញទៅកន្លែងណាមិនដឹង។
__________
*ពេលមកដល់" នែ៎លោករហន់ទៅណា ដើរមួយៗទៅចាំបាច់ចាប់អូស មនុស្សណាមិនមែនគោទេ " រាងតូចស្ដីឲអ្នកដែលអូសខ្លួនទីណាត់ទីណែងមិនដឹងជាប្រញាប់ទៅណា។
" ដើរឲលឿនមកកុំរអ៊ូរច្រើនពេក " រាងក្រាស់នៅតែបន្តអូសដៃរាងតូច
" បើលោករហន់អញ្ចឹងមិនជិះឡានចូលក្នុងម៉ង នាំខ្ញុំដើរធ្វើអី? "
" អួយមើស៎!លែង "" ឈប់មាត់ថ្លង់់ណាស់សម្លេងអ៊ូរឲដូចឃ្មុំ "
" នៀកដល់ហើយ! " រាងក្រាស់ព្រលែងដៃរាងតូចឲមានសេរីភាពវិញពេលមកដល់មុខចម្ការផ្លែឈើមួយ។
" ស្អីហ្នឹង? " រាងតូចសម្លឹងមើលចម្ការផ្លែឈើរួចបែរមកសួររាងក្រាស់ទាំងឆ្ងល់។
" ចម្ការផ្លែឈើមិនស្គាល់ទេហេ៎ស? "
" ខ្ញុំដឹងថាចម្ការផ្លែឈើហើយ ប៉ុន្តែលោកនាំខ្ញុំមកទីនេះធ្វើអី? " រាងតូចបន្តសួរបញ្ជាក់
" ចុះមុនពេលមកខ្ញុំនិយាយប្រាប់ថាម៉េច? " រាងក្រាស់ត្បកសួរវិញ
" ថានាំខ្ញុំមកដើរលេង "
" អឺក៏នាំមកដើរលេងនិងហើយ "
" កន្លែងដើរលេងលោកហ្នឹងហ៎ក? "
" អឺ! "
" ងាប់ខ្ញុំស្មានតែនាំទៅដើរលេងកន្លែងទំនើបៗ Shopping ជូនទៅមើលកុន នាំទៅញុាំអាហារក្នុង ភោជនីយដ្ឋានថ្លៃៗអី ចុះឡើងៗអូសឯងមកចម្ការផ្លែឈើ " រាងតូចនិយាយទាំងហួសចិត្ត
" ឈប់គិតទៅ មុខឯងនាំទៅលេងកន្លែងអញ្ចឹងមិនសមទេ បើនាំទៅលេងសួនសត្វសមជាងព្រោះមុខឯង វា...ស្រដៀង...ស្វា! " ឃ្លាចុងក្រោយរាងក្រាស់បង្អូសសម្លេងឱនមកនិយាយជិតមុខរាងតូចរហូតដល់ខ្យល់ដង្ហើមក្ដៅអ៊ុនៗរបស់នាយភាយសាយប៉ះមុខសរលោងរាងតូចនាំឲគេព្រឺសម្បុរខ្ញាក។
" អឹស!អាលោក សុងហ៊ុន ឆ្គួត មកថាខ្ញុំមុខដូចស្វាមានមើលមុខខ្លួនឯងឬអត់? មុខឲដូចបិសាចជញ្ជក់ឈាម "
" នែ៎បើហៅអាដដែលចាំបាច់ថែមពាក្យលោកមកធ្វើអី? "
" ហៅយ៉ាងម៉េចស្រេចតែខ្ញុំ កុំចេះ "
" ឯងភ្លេចកិច្ចសន្យាលឿនណាស់ណ៎ ?
" កិច្ចសន្យាស្អី? "
" កាលនៅមន្ទីរពេទ្យខ្ញុំបានដាក់ច្បាប់វិន័យឯងរួចហើយចាំឬអត់? ឥឡូវខ្ញុំមិនទាន់បានកាត់កងពាក្យឯងតមាត់ជាមួយខ្ញុំមួយរៀលទេណា នេះនៅមិនទាន់ទូរទាត់ទាំងថ្លៃឯងធ្វើបាបខ្ញុំកាលពីយប់ផង " រាងក្រាស់រំលឹកដល់ពាក្យនាយបាននិយាយកាលនៅមន្ទីរពេទ្យ និងរឿងរាងតូចដេកមមើធ្វើបាបគេកាលពីយប់។
" ធ្វើបាប? ខ្ញុំធ្វើបាបលោកពីកាល? "
" នៅធ្វើពើទៀត យប់មិញឯងកូរខ្ញុំមិនបានដេកពួនមួយយប់ ថែមទាំងវាយដំជ្រាំធាក់និងលូកលាន់រាងកាយខ្ញុំទៀត "
" យកស្អីមកនិយាយ ខ្ញុំនិងហេ៎សធ្វើបាបលោកមិនឲបានដេក ហើយលូកលាន់រាងកាយលោក?? " រាងតូចនិយាយទាំងភ្ញាក់ផ្អើល គេធ្វើបាបនាយពីកាលម៉េចគេមិនដឹងខ្លួន។
" ត្រូវហើយ "
" ឯណាភស្តុតាងបញ្ជាក់បើខ្ញុំធ្វើមែន "
" មិនបាច់រកភស្តុតាងអីទេ មើលតែមុខខ្ញុំទៅនៀកស្នាមម្រាមដៃឯងមិនទាន់រលុបលើថ្ពាល់ខ្ញុំទេ " នាយសង្ហារបែរមុខត្រង់កន្លែងជាំឲរាងតូចមើល។
" ក្រែងស្នាមហ្នឹងលោកថាឈ្លោះគ្នាជាមួយឆ្កែតើ មកពាក់ព័ន្ធអីនិងខ្ញុំវិញ "
___
" អេ៎អាផ្លក់!អ្នកណាគេនួក៎ ឈរនិយាយគ្នានៅមុខចម្ការមុខដូចប្រហែលៗវើយ " បុរសម្នាក់ឈរបេះផ្លែឈើនៅក្នុងចម្ការងាកទៅសួរគ្នាគេម្នាក់ទៀត ពេលក្រឡេកឃើញមនុស្សប្រុសឈរនិយាយគ្នានៅមុខចម្ការនោះ មុខស្រដៀងៗដូចធ្លាប់ស្គាល់។
" ឯណា? "
" នួក៎! " គេចង្អុរទៅសុងហ៊ុននិងជេគកំពុងឈរនិយាយគ្នា។
" ម្នាក់ណាឯងថាដូចប្រហែលៗហ្នឹង "
" ម្នាក់រៀងខ្ពស់ហើយមាឌធំនួក៎ "
" មើស៎!អឹម...អឺមែនតើវើយដូចប្រហែលៗ ដូច... "
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...