{-Skip}
សុងហ៊ុននិងជេគបានត្រឡប់មកពីចម្ការវិញ មកដល់ផ្ទះជេគរត់ចូលបន្ទប់ប្រុចមិនខ្ចីទៅងូតទឹកប្ដូរសម្លៀកបំពាក់អី មកដល់គឺថាចូលសម្ងំក្នុងបន្ទប់បិទទ្វារជិតឈឹង រីឯសុងហ៊ុនជូនរាងតូចមកផ្ទះរួចគេជិះឡានត្រឡប់ទៅរោងចក្រលោកតារបស់គេបាត់រហូតដល់ម៉ោង7យប់ទើបត្រឡប់មកផ្ទះ។" ក្រាក! " ទ្វារបន្ទប់របើកដោយកម្លាំងដៃរាងក្រាស់សុងហ៊ុន នាយឈានជើងចូលបន្ទប់ហាក់មានអារម្មណ៍ចម្លែកខុសពីធម្មតា បន្ទប់មានសភាពងងឹតឈឹងបរិយាកាសប្រែជាស្ងប់ស្ងាត់ប្លែកខុសពីរាល់ដង។
" អេ៎ម៉េចបន្ទប់ងងឹតឈឹង ជេគទៅណាហេតុអីមិនបើកភ្លើង " រាងក្រាស់ដើរព្រាវៗចូលក្នុងបន្ទប់រាវរកកុងតាក់ចុចបើកភ្លើង។
" ភឹប " កុងតាក់អំពូលភ្លើងត្រូវបានចុចបើកបន្ទប់ប្រែជាមានពន្លឺភ្លឺ ក៏ដូចជាឲរាងក្រាស់បានឃើញនូវកាយតូចរបស់ជេគគេងលក់នៅលើគ្រែយ៉ាងស្រួលទទូលភួយជិតត្រឹមក.ធ្វើដូចរងារណាស់អញ្ចឹង មើលយូរៗជើងស្រាប់តែធ្វើដំណើរមួយៗទៅរករាងតូចដោយស្វ័យប្រវត្តិមិនដឹងយ៉ាងម៉េចឃើញក្មេងម្នាក់នេះពេលណានាយចេះតែចង់ចូលទៅជិតចង់នៅក្បែរឲកៀកៗ។" រងារៗណាស់...!អឹម...រងារខ្លាំងណាស់ " សម្លេងខ្សាវៗបន្លឺចេញពីបបូរមាត់របស់រាងតូចទាំងភ្នែកនៅបិទ។
" រងារខ្លាំងណាស់ រងារណាស់! " រាងតូចនិយាយពាក្យដដែលៗជាច្រើនដង រាងក្រាស់មិនបានចាប់អារម្មណ៍អីនិងសម្ដីរាងតូចច្រើន ព្រោះយល់ថាខែនេះជាខែរងារអាកាសធាតុប្រែជាត្រជាក់មិនចម្លែកឡើយដែលគេស្រែកថារងារ មិនគិតច្រើនរាងក្រាស់ទាយតេឡេពីលើតុបញ្ជារបិទម៉ាសុីនត្រជាក់ ប្រហែលមកពីអាកាសធាតុបូករួមទាំងម៉ាសុីនត្រជាក់នេះទៀត ទើបបានជារាងតូចរងារញ័រញាក់ដូច្នេះ។" ជេគ!ស្លាប់ហើយខ្លួនក្ដៅដូចភ្លើង " រាងក្រាស់ទាញភួយដណ្ដប់ឲរាងតូច ពេលដកដៃមកវិញក៏គ្រវាសប៉ះចំកញ្ចឹងក.រាងតូច ខណៈពេលនេះហើយទើបនាយដឹងដល់កម្ដៅខ្លួនរបស់រាងតូច ខ្លួនគេក្ដៅដូចជាភ្លើង ក្រឡេកទៅមើលបបូរមាត់ធ្លាប់តែមានពណ៌ស៊ីជម្ពូប្រែជាស្លេកស្លាំងសស្លែតដូចមនុស្សអត់ចំណីអាហារ។
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...