*ព្រឹកថ្ងៃថ្មី
★ក្រុមហ៊ុនអចលនទ្រព្យ Park Group" តុប! តុប! តុប! តុប! " សម្លេងសម្រឹបជើងលាន់ឮពេញក្រុមហ៊ុន ស្របពេលបង្ហាញឲឃើញរាងកាយតូចច្រឡឹងរបស់ រាងតូចជេគ រត់យ៉ាងត្រហេបត្រហបចូលមកក្នុងក្រុមហ៊ុន នាំឲបុគ្គលិកនៅទីនោះងាកមកមើលគេគ្រប់គ្នា។
" ចង្រៃយ៎អើយមកខកទៀតទាល់តែបាន អាបុិមុខស្លេកនោះច្បាស់ជាស្ដីឲទៀតមិនខាន " ជេគ រត់មកដល់មុខការិយាល័យរបស់ សុងហ៊ុន ក៏រអ៊ូរឡើងរួចរុញទ្វារបើកចូលទៅខាងក្នុង។" មានមើលម៉ោងឬអត់ ម៉ោងប៉ុន្មានហើយ ? " ចូលមកដល់ខាងក្នុងភ្លាម កំលោះមុខងាប់ចោទសួរទៅជេគដោយសម្លេងមាំភ្លែត។
" អឺ..គឺ..ម៉ោង 8 ហើយ " ជេគ ឆ្លើយរាងរដាក់រដុប មិនមែនដោយសារខ្លាចសុងហ៊ុន គ្រាន់តែមានអារម្មណ៍ថាខ្លួនឯងខុសដែរ មកធ្វើការខករហូត ច្បាប់ក្រុមហ៊ុនតម្រូវឲបុគ្គលិកមកធ្វើការឲទៀងពេលវេលា ប៉ុន្តែគេបែរជាមកយឺត។
" ចុះក្រុមហ៊ុនចូលធ្វើការម៉ោងប៉ុន្មាន? " សុងហ៊ុន បន្តសួរ
" ម៉ោង 7 " ជេគ
" ថ្ងៃដំបូងខ្ញុំយល់ថាឯងមិនទាន់ស្គាល់ពីច្បាប់ទម្លាប់ក្រុមហ៊ុនអស់ ដល់ឥឡូវដឹងអស់ហើយនៅតែមិនគោរព " សុងហ៊ុន
" ខ្ញុំសុំទោស ខ្ញុំសន្យាថាមិនមកយឺតជាលើក3ទៀតទេ លោកប្រធានអនុគ្រោះឲខ្ញុំម្ដងទៀតទៅណា " ជេគ និយាយព្រមទាំងធ្វើទឹកមុខកំសត់ដាក់ សុងហ៊ុន។
" ណាៗ លោកប្រធាន " ជេគ មិនឮសុងហ៊ុនឆ្លើយគិតតែពីសម្លឹងមុខគេរហូត ទឹកមុខមាំជាប់ជានិច្ចទើបនិយាយអង្វរគេម្ដងទៀតក្រែងបានផល។
" ថ្ងៃនេះខ្ញុំមានការចេញទៅខាងក្រៅ មកតាមខ្ញុំ " សុងហ៊ុន ស្រដីរួចដើរចេញទៅក្រៅមុនបាត់ ចំណែកជេគក៏រត់ទៅតាមសុងហ៊ុនពីក្រោយទាំងមិនដឹងថាគេចង់ទៅណា។
__________
*នៅក្នុងឡាន
" លោកទៅណា ? " ជេគ សួរទៅអ្នកដែលកំពុងបើកឡាន
" ទៅ ប៊ូសាន " សុងហ៊ុន ឆ្លើយ
" ទៅ ប៊ូសានហេ៎ស ហើយទៅធ្វើអី ? " ជេគ សួរ
" ទៅដល់គង់តែដឹងទេ សួរនោះសួរខ្ញុំមិនយកឯងទៅលក់ទេ " សុងហ៊ុន
" ឆឹស! គ្រាន់តែឆ្លើយមួយម៉ាត់ថាទៅណាជ្រុះមាសចេញពីមាត់ហ៎ក " ជេគ ពេបមាត់ជេញរឹកនិងចៅហ្វាយមុខមាំគ្រាន់តែសួរតិចតួចក៏មិនឆ្លើយឲគ្នាអស់ចម្ងល់ដែរ។
" និយាយអញ្ចឹង ស្រុកកំណើតរបស់លោកតាលោកយាយខ្ញុំនៅ ប៊ូសាន ដែរតើ អញ្ចឹងពេលទៅដល់ខ្ញុំសុំអនុញ្ញាតឈាងចូលទៅលេងពួកគាត់បន្តិចបានទេលោក " ជេគ
" ខ្ញុំទៅធ្វើការមិនមែនទៅដើរលេង គ្មានពេលឈាងចូលលិចកើតអត់ប្រយោជន៍ " សុងហ៊ុន
" ប៉ុន្តែ...អឹមមិនអីទេពេលទំនេរចាំខ្ញុំទៅលេងពួកគាត់ពេលក្រោយក៏បាន " ជេគ និយាយរាងធ្លាក់សម្លេងបែបអន់ចិត្ត ប្រុសម្នាក់នេះក៏ចិត្តអាក្រក់ម្ល៉េះគ្រាន់តែជូនទៅបន្តិចមិនបាន មិនចេះធ្វើបុណ្យស្អីសោះ។ សុងហ៊ុនមិនតបគេបើកឡានធ្វើដូចមិនខ្វល់ នាយដឹងថាជេគអន់ចិត្តដែលមិនជូនគេទៅ តែជ្រើសមិនមាត់ហើយបន្តបើកឡានរហូតដល់គោលដៅ។
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...