សុងហ៊ុនបានអូសដៃរាងតូចមកដល់ក្រោមដើមឈើធំមួយដើមទើបឈប់ជ្រោកនៅក្រោមដើមឈើនោះ។
" លោកហា៎ត្រឡប់ទៅវិញហីខ្ញុំក្ដៅចង់ផ្ទុះក្បាលហើយនៀក " រាងតូចស្នើសុំរាងក្រាស់ត្រឡប់ទៅវិញ។
" ប្រញាប់ទៅណាមិនទាន់បាននាំដើរមើលចម្ការផង " រាងក្រាស់ឆ្លើយហីៗតែមិនងាកមើលមុខរាងតូចព្រោះភ្នែករវល់រេមើលជុំវិញទីធ្លាចម្ការ។
" ហ៉ើយ...មិនដឹងជាដើរមើលស្អីទេ មេឃក្ដៅចង់អាយ៉ះក្បាល " រាងតូចពោលទាំងធ្វើទឹកមុខធុញទ្រាន់ មេឃក្ដៅហែងមកនាំដើរមើលចម្ការ ត្រូវមនុស្សមិនធ្លាប់នៅស្រែចម្ការបែបនេះទៀតរឹតតែទ្រាំមិនបាន។" មកនេះ!ទៅកន្លែងនោះជាមួយខ្ញុំ "
" ហូយ!ទៅណាទៀតហើយលោក? "
" កុំសួរដេញដោលច្រើនដើរតាមមក "
__________
" ណេះ! " រាងក្រាស់ហុចកន្ត្រកមួយឲរាងតូច
" ហា៎ស!ស្អីគេ? " រាងតូចសួរមិនយល់ពីរាងក្រាស់ហុចកន្ត្រកឲយកមកធ្វើអី?
" កុំឲឯងដេកផ្ទះដកដង្ហើមចោលស្រួលពេក នោះការងារក្រៅម៉ោងឯងបន្ទាប់ពីធ្វើជាលេខាខ្ញុំ " នាយងាកខ្លួនចេញបន្តិចសឹមបង្ហាញចម្ការស្ត្រប៊ីរីដ៏ធំនោះប្រាប់ទៅរាងតូច។
" កុំប្រាប់ហា៎សថាលោកប្រុងឲខ្ញុំទៅបេះស្ត្រប៊ីរី? " រាងតូចសួរបញ្ជាក់ដៃចង្អុរចម្ការស្ត្រប៊ីរីបើកភ្នែកស្លឺៗដាក់រាងក្រាស់។
" Very good ឆ្លាតណាស់ឯងនេះ ប្រាប់ងាយយល់អញ្ចឹងទើបល្អ ឥឡូវតោះចាប់ផ្ដើមបំពេញបេសកកម្ម ខ្ញុំប្រាប់ឲហើយបើបេះមិនបាន50សិបកន្ត្រកនោះទេហាមឈប់ Okយល់? " រាងក្រាស់បញ្ជាក់ច្បាស់ៗឥតទាក់មួយម៉ាត់ឮភ្លាមធ្វើឲរាងតូចស្ទើរដាច់សង្ខា ក្ស័យជីវ៉ា បេះឲបាន50សិបកន្ត្រកលេងសើចពេកទេដឹង។
" អូម៉ាយហ្គត!50សិបកន្ត្រក? " រាងតូចភ្លាត់សម្លេងស្រែកចង់បែកបំពង់ក. អាបុិនេះចេះតែប្រើៗឲតែរួចពីមាត់ម៉ងហា៎។
" Yes! "" 50សិបកន្ត្រកណាមិនមែន5កន្ត្រកទេ លោកឆ្គួតទេដឹងចម្ការធំម្លុឹងៗខ្ញុំបេះម្នាក់ឯងថ្មើរណាគ្រប់50សិបកន្ត្រក " រាងតូចចង់តែហក់ច្របាច់ក.រាងក្រាស់ឲងាប់បាត់ទេ ធ្វើមើលដូចគេកម្លាំងយក្សាមិនចេះហត់ចឹង ឲបេះស្ត្រប៊ីរី50សិបកន្ត្រកម្នាក់ឯង មើលចុះកន្ត្រកឡើងធំបេះប៉ុន្មានជួរទៅទើបពេញមួយកន្ត្រក។
" ខ្ញុំមិនដឹងខ្ញុំមិនខ្វល់ សំខាន់ឯងត្រូវបេះវាឲបានគ្រប់តាមចំនួនដែលខ្ញុំកំណត់ បើមិនបានពេលទៅសេអ៊ូលវិញត្រៀមខ្លួនអស់ប្រាក់ខែពាក់កណ្ដាលឲហើយទៅ ហា៎សៗៗ! " រាងក្រាស់និយាយទាំងសើចសប្បាយអរដែលបានសងសឹករាងតូចវិញ និងហើយលទ្ធផលមកធ្វើបាប ផាក សុងហ៊ុន នៅមិននៅនាំទុក្ខដាក់ខ្លួន។(គេសងសឹកថ្លៃដេកមមើធ្វើបាបគេកាលពីយប់ហ៎ក😔🤣)
" អាចៅហ្វាយបែកថ្នាំម្ដងឆ្គួតម្ដងជា អាប្រុសឆ្គួត! " រាងតូចខាំមាត់រអ៊ូររង៉ូវៗស្រែកជេររាងក្រាស់ញ៉ែតៗ ប៉ុន្តែរាងក្រាស់មិនខ្វល់នាយយាត្រាទៅដាក់បង្គុយគងទាក់ខ្លាលើបង់ក្រោមឈើហួចធ្វើព្រងើយ។
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...