ភាគទី៣:អ្នកទាំងពីរស្គាល់គ្នាមែនទេ?

890 93 9
                                    

#កាត់មកដល់ថ្ងៃពិធីជប់លៀងនៅភូមិគ្រឹះផាក

ភ្ញៀវជាច្រើនទាំងប្រុសទាំងស្រីសុទ្ធសឹងតែមានវណ្ណះជាអភិជនបានមកចូលរួមយ៉ាងកុះករក្នុងកម្មវិធីដែលលោក ចូស៊ុង ផាក ប៉ារបស់ស៊ុងហ៊ុនបានរៀបចំឡើងសម្រាប់អបអរដល់កូនប្រុសពៅរបស់លោក បានបញ្ចប់ការសិក្សាត្រឡប់មកពី អូស្ត្រាលី វិញ និង អបអរដល់ការលើកកូនប្រុសឡើងជា នាយករងរបស់ក្រុមហ៊ុន អចលនទ្រព្យ Park Group របស់លោកដែរ។

" ម៉េចក៏ប៉ាហៅភ្ញៀវមកច្រើនម៉្លេះ ក្រែងថាគ្រាន់តែធ្វើធម្មតាៗហៅតែអ្នកជិតដិតនោះអី មើលពេលនេះចុះមនុស្សម្នាមកច្រើនដូចជាស្រមោចរោមស្ករទៅហើយ " សុងហ៊ុន ឈរសម្លឹងមើលមនុស្សដែលចូលរួមក្នុងកម្មវិធីដោយទឹកមុខធុញទ្រាន់ ព្រោះនាយមិនជាចូលចិត្តនៅទីកន្លែងមានមនុស្សផ្ដុំគ្នាច្រើននោះឡើយ វាធ្វើឲឈឺក្បាល ប៉ុន្តែប៉ារបស់គេបែរជាហៅភ្ញៀវមកច្រើនឡើងចង់កន្លះប្រទេសទៅហើយ។

" យីកូននេះ កម្មវិធីសម្រាប់កូនប្រុសពៅប៉ាទាំងមូលឲធ្វើធម្មតាៗបានយ៉ាងម៉េច ត្រូវតែធ្វើឲវាកក្រើកប្រទេសបែបនេះហើយ ទើបសាកសមជាកូនប្រុសរបស់លោក ចូស៊ុង ផាក " លោក ផាក និយាយ

" លោកប៉ាក៏ដឹងថាកូនមិនចូលចិត្តនៅកន្លែងមានមនុស្សច្រើននោះទេ កូនឈឺក្បាលខ្លាំងណាស់ " សុងហ៊ុន និយាយ ធ្វើមុខជូរដាក់ លោក ផាក

" កុំធ្វើមុខអញ្ចឹងអាកូនប្រុស ធ្វើចិត្តឲសប្បាយៗកម្មវិធីមិនយូរទេ តែបន្តិចទៅចប់ហើយទ្រាំសិនទៅយ៉ាងណាៗក៏ថ្ងៃនេះ ប៉ាខំរៀបចំពិធីជប់លៀងសម្រាប់កូនហើយ កុំធ្វើមុខដូចគេយកទៅបាញ់ចោល ធ្វើទឹកមុខញញឹមញញែមអញ្ចេក ទើបវាមានសិរីសួស្តីណាកូន " លោក ផាក និយាយព្រមទាំងយកដៃទៅទាញគែមមាត់របស់សុងហ៊ុនឲញញឹម។

" ok! ញញឹមក៏ញញឹមដើម្បីលោកប៉ាទោះឲកូនរត់ចូលឡានក៏កូនព្រមដែរ កូនស៊ូឲឡានកិនថ្នល់ ហិហិ " សុងហ៊ុន និយាយហើយសើចស្ញេញបន្តិចដាក់ប៉ាគេ លោក ផាក ខ្នាញ់ពេកចង់តែហក់ដាក់បួនប្រាំដៃលេង🥲

" យីកូននេះវើយ " លោក ផាក

" ជម្រាបសួរលោកបង ផាក " ឈរនិយាយគ្នាសុខៗក៏លេចវត្តមានរបស់មនុស្សប្រុសវ័យប្រហែលសែសិបប្លាយម្នាក់ ព្រមទាំងមនុស្សស្រីម្នាក់ទំនងជាប្រពន្ធរបស់គាត់និងមនុស្សប្រុសពីរនាក់មុខមាត់នៅក្មេងនៅឡើយប្រហែលជាកូនប្រុសរបស់គាត់ទាំងពីរ ដើរសំដៅមករាក់ទាក់ លោក ផាក។

លេខាកំពូលស្នេហ៍(Jakehoon)Where stories live. Discover now