" វ៉ាលីនេះជារបស់ឯងហេ៎ស? អរ...ឯងនេះតើដែលនិយាយឮៗ ថាខ្ញុំចូលចិត្តស្លៀកខោស្លីបរឹបកំពិតៗ " នាយចាប់អារម្មណ៍ចំណាំមុខជេគភ្លែត មិញនេះសម្ដីបានណាស់ហ៊ាននិយាយថាឲនាយ ជាមនុស្សមានរសនិយមស្លៀកខោស្លីបរឹបកំពិតៗផង ចាំមើលណារកឃើញមុខប៉ុណ្ណឹងហើយកុំសង្ឃឹមថាបានរួចខ្លួនទៅវិញស្រួលៗឲសោះ ប៉ះអ្នកណាមិនប៉ះមកប៉ះកំលោះសង្ហារ ផាក សុងហ៊ុន (រួចរកមុខឃើញហើយបងឯងចង់ធ្វើអីគេហ្នឹង🙃)
" អឺ..គឺ..ស្ដាប់ខ្ញុំបកស្រាយសិនលោកខ្ញុំគ្មានចេតនាថាឲលោកបែបនោះឡើយ " នាយតូចប្រញាប់បកស្រាយប្រាប់គេវិញយ៉ាងញាប់មាត់។
" ចង់បកស្រាយយ៉ាងម៉េច? ខ្ញុំស្ដាប់ឮច្បាស់ផ្ទាល់ត្រចៀកទាំងសងខាងនៅមានអីមកដោះសារទៀត " សុងហ៊ុន
" ហូយ...លោក ខ្ញុំគ្មានពេលច្រើនពន្យល់ប្រាប់លោកឲយល់នោះទេ ឥឡូវអញ្ចេះចុះចាត់ទុកថារឿងមិញនេះខ្ញុំជាអ្នកខុសទៅចុះ ឲខ្ញុំសុំទោស សុំទោសពិតមែន " ជេគនិយាយពាក្យសុំទោសទៅកាន់រាងក្រាស់ដោយទឹកមុខគួរឲអាណិត សង្ឃឹមថាគេនឹងព្រមលើកលែងឲ។
" គិតថាពាក្យសុំទោសមួយម៉ាត់អាចស្ដារមុខមាត់ខ្ញុំវិញបានឬ គិតថាធ្វើឲអ្នកគ្រប់គ្នាឈប់យល់ច្រឡំលើខ្ញុំបានមែនទេ? " សុងហ៊ុនមិនព្រមទទួលពាក្យសុំទោសរបស់នាយតូច បែរជាលើករឿងមុខមាត់របស់នាយមកនិយាយទៅវិញ។
" អញ្ចឹងលោកចង់ឲខ្ញុំធ្វើយ៉ាងម៉េច? " ជេគចងចិញ្ចើមសួរឡើងសុំទោសហើយមិនទទួលចង់បានអីវិញ គេព្រមទទួលកំហុសគ្រប់យ៉ាងទាំងដែលគេមិនមែនជាមនុស្សដែលព្រមចាញ់អ្នកណាងាយៗ ព្រមធ្វើចាញ់អាបុិនេះម្ដងក៏ដោយសារមិនចង់ឲមានរឿងវែងឆ្ងាយ។
" ត្រឡប់ទៅប្រាប់អ្នកគ្រប់គ្នាថាវ៉ាលីនេះជារបស់ឯង បើឯងមិនធ្វើឯងនិងខ្ញុំមានរឿងជាមួយគ្នាមិនខាន " សុងហ៊ុន
" ហួសហេតុពេកហើយលោក ខ្ញុំសុំទោសហើយតើចាំបាច់អីត្រូវធ្វើអញ្ចឹង? " ជេគ
" ឬមួយក៏ឯងចង់មានរឿង? " សុងហ៊ុនសួរឡើងសម្លឹងមើលមុខនាយតូចចំៗ។
" លោក... "
" ហ៊ុននី! ហ៊ុននីម៉េចមកនៅត្រង់នេះទៅវិញ ចេញមកហើយម៉េចមិនទៅរកនូ នូខំចាំមើលផ្លូវយូរហើយណា " កំពុងតែប្រកែកគ្នាសុខៗក៏លេចនូវវត្តមានក្មេងប្រុសវ័យជំទង់ម្នាក់ រត់មករកពួកគេព្រមទាំងស្រែកហៅឈ្មោះហ៊ុននីខ្លាំងៗ គេគឺ គីម ស៊ូនូ ប្អូនប្រុសជីដូនមួយរបស់សុងហ៊ុន។
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...